ការប្រើប្រាស់ កម្លាំង ជនពិការ ដែលប្រកប មុខរបរ អូសរទេះ ឆ្លងកាត់ ច្រកទ្វា អន្តរជាតិ ប៉ោយប៉ែត ដោយបង្កប់ សាច់មាន់ ខូចគុណភាព ត្រូវបាន គេដឹង យ៉ាងច្បាស់ថា មេឈ្មួញ ធំគឺ អនុប្រធាន កាំកុងត្រូល ប្រចាំ ច្រកទ្វា អន្តរជាតិ តែម្ដង ។ ទោះបីថា មានការ បង្ក្រាប ទៅលើ ប្រភេទ សាច់មាន់ នាំចូលពី មន្ត្រីកាំកុងត្រូវ ដោយដុត កម្ទេចចោលក្តី ប៉ុន្តែគេ អនុវត្ត តែទៅលើ ឈ្មួញមួយ ចំនួនដែល ពុំមែនជា ក្រុមរបស់ មន្ត្រីកាំកុងត្រូល តែប៉ុណ្ណោះ ។ ដូចឃើញ ក្នុងរូបភាព នេះស្រាប់គឺ ក្នុងមួយថ្ងៃៗ សាច់មាន់ ខូចគុណភាព មិនតិចជាង៣ ទៅ៤តោនទេ ដែលនាំចូល ដឹកយកទៅ ចែកចាយ តាមបណ្ដា ខេត្តមួយចំនួន ។ មានការ លើកឡើងថា បើមន្ត្រី កាំកុងត្រូល ច្រកទ្វា អន្តរជាតិ ប៉ោយប៉ែត លោកចេញ មុខប្រព្រឹត្ត បទល្មើស នាំចូល សាច់មាន់ ខូចគុណភាព ទៅហើយនោះ តើអាចរំពឹង ទៅលើ វិធានការ បង្ក្រាបពី ស្ថាប័នជំនាញ បានដោយ របៀបណា!? ៕
មន្ត្រី កាំកុងត្រូល ច្រកប៉ោយប៉ែត កាងបទល្មើស នាំសាច់មាន់ ខូចគុណភាព ពីថៃ ក្នុងមួយថ្ងៃ ៣ទៅ៤តោន

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម