ដោយ ៖ ជាតិ
ស្ថិតក្នុងអំណាចលោក ប៉ា សុជាតិវង្ស នៅជាអភិបាល រាជធានីភ្នំពេញបានដាក់ឱសាន វាទឱ្យប្រជាពលរដ្ឋសម្រេចចិត្ត ទទួលយកចំណែកដី ១០ភាគ រយ ចំណែកក្រុមហ៊ុន ជឿជី ៤០ភាគរយ និងសាលារាជធានីភ្នំពេញទទួលយក ៥០ ភាគរយ ។ ប៉ុន្តែការដាក់ឱសាន វាទរបស់អតីតៈអភិបាលរាជធានី ភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ បដិសេធន៍ដោយសម្អាងទៅ លើលិខិតកាន់កាប់និងផ្ទេរសិទ្ធិ ដែលចេញដោយអាជ្ញាធរភូមិ- សង្កាត់ជាតឹងតាង ។
តាមពិតទៅប្រភេទដីបឹង ដែលស្ថិតនៅពីក្រោយផ្ទះប្រជា ពលរដ្ឋរស់តាមមាត់ទន្លេក្នុង ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ក្នុងទសវត្សឆ្នាំ៨០សិប គឺជាបឹងដែលប្រជាពលរដ្ឋ អាស្រ័យផលនេសាទរកត្រីនិង ខ្យងតែប៉ុណ្ណោះ ។ ក្រោយមក នៅដើមទសវត្សឆ្នាំ៩០សិប ទើបមានការជីកជាកូនស្រះ ដាក់សម្រាស់ក្នុងរដូវប្រាំង ដើម្បីហ៊ុំព័ទ្ធយកត្រីជាមុខរបរ ដែលស្រះតូចៗនោះគេចាត់ទុក ថាកម្មសិទ្ធិរបស់គ្រួសារនិមួយៗ។
ចំណែកឯនៅតាមបណ្តោយ ផ្លូវជាតិលេខ ៦ ក្នុងទសវត្សឆ្នាំ ៨០ គឺរដ្ឋបានកសាងផ្ទះឱ្យពួក យោធិនពិការភាពរស់នៅ ។ ឈានចូលដល់ដើមទសវត្សឆ្នាំ ៩០សិបគ្រួសារ យោធិនពិការ បានលក់ផ្ទះចេញទៅបាត់អស់ ក្រោយមកបន្ទាប់ពីស្ពានជ្រោយ ចង្វារបានតភ្ជាប់វិញក៏លេច ចេញហាងផឹកស៊ីតូច-ធំនៅ តាមដងផ្លូវ ។
ដោយមួយឆ្នាំទៅមួយឆ្នាំ ការអភិវឌ្ឍន៍ក្នុងសង្គមទីផ្សារ សេរីកាន់តែមានសភាពរីកដុះ ដាល ហើយតម្លៃអចលនទ្រព្យ ដីក៏កាន់តែមានតម្លៃខ្ពស់បាន ទាក់ទាញឈ្មួញរកស៊ីឱ្យសម្រេចជ្រើសរើសទិញដីទុកដើម្បីស្វែង រកផលចំណេញ ។ មិនថា ជា ប្រភេទដីភូមិឬជាប្រភេទដីបឹង នោះឡើយ គឺការទិញលក់ដី ហាក់ត្រូវបានជម្រុញឱ្យឈ្មួញ និងអាជ្ញាធរក៏សកម្មខ្លាំងណាស់ ដែរ ទើបពួកអ្នកទិញដីមាន លិខិតកាន់កាប់ដីធ្លីដែលទទួល ស្គាល់ ដោយអាជ្ញាធរភូមិ-ឃុំ និងសង្កាត់ ប៉ុន្តែពួកគេមិនអាច ធ្វើប្លង់រឹងលើដីបឹងបាន បើទោះ ជាចម្ងាយដីពីអ្នករស់នៅតាម មាត់ទន្លេមានប្រវែងចាប់ពី ៤០០ម៉ែត្រ រហូតរីកដល់ ៦០០ ម៉ែត្រ ក្នុងភូមិដើមគរក្តី ។
ដូចករណីលោក លី សុវណ្ណ រតនា ដែលប្រមូលផ្តុំប្រជាពល រដ្ឋតវ៉ាធ្វើសន្និសិទ្ធកាសែតកាល ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៧ ប្រឆាំងទៅនឹងការ ឈូសឆាយរបស់ក្រុមហ៊ុន ជឿជី ដោយសម្អាងទៅលើ លិខិតទិញលក់ដែលមានអាជ្ញា ធរភូមិ-សង្កាត់ទទួលស្គាល់ជា ផ្លូវការ ។ មានការចោទសួរ លើការអះអាងរបស់មន្ត្រីសាលា ខណ្ឌជ្រោយចង្វារថា ដីនៅ តំបន់នេះត្រូវបានរាជរដ្ឋាភិបាល បង្កកមិនឱ្យទិញលក់តាំងពីឆ្នាំ ១៩៩៤មកម្ល៉េះ ។ ចុះហេតុអ្វី អាជ្ញាធរភូមិ-សង្កាត់ បែជា មិនព្រមបញ្ជាក់ប្រាប់អ្នកទិញដី ហើយថែមទាំងចុះហត្ថលេខា ទទួលស្គាល់ការទិញលក់ទៅ វិញ ។ ព្រោះអាជ្ញាធរភូមិ- សង្កាត់ជ្រោយចង្វារមិនត្រូវ បានសាលារាជធានីភ្នំពេញ ហៅមកបំភ្លឺឱ្យបានច្បាស់ទេ ដោយដាក់ទម្ងន់តែមកលើអ្នក ទិញឱ្យបញ្ចប់បញ្ហា គឺពិតជា ពិបាកស្វែងរកដំណោះស្រាយ ឱ្យចប់ដោយគ្មានអ្នកឈឺចាប់ បានណាស់ ៕