​ទីផ្សារ បាត់បង់ សណ្តាប់ធ្នាប់ ផ្តើមចេញ​ពី ផលប្រយោជន៍ ប្រធាន​ផ្សារ​

​ទីផ្សារ បាត់បង់ សណ្តាប់ធ្នាប់ ផ្តើមចេញ​ពី ផលប្រយោជន៍ ប្រធាន​ផ្សារ​

​ដោយ ៖ កែវ សុខ​
​ការអភិវឌ្ឍន៍​ផ្សារ​ពី​លក់  តាម​តូប​សង់​ភ្ជាប់​នឹង​ដី​ឱ្យក្លាយ ទៅ​ផ្សារ​ទំនើប​ដែល​មាន​កម្ពស់ ពី ៤ ទៅ ៥​ជាន់ គឺ​ដើម្បី​ជំរុញ  ចង្វាក់​ពាណិជ្ជកម្ម​ឱ្យ​ដើរ​ទាន់  បណ្តា​ប្រទេស​ជឿនលឿន​នៅ លើ​ពិភពលោក ។

​ជាក់ស្តែង​ផ្សារ​អូ​ឫស្សី​ដែល អភិវឌ្ឍន៍​ច្រើន​ជំនាន់​រហូត​មាន កន្លែង​ចត​ម៉ូតូ​ឡាន​នៅលើ​ផ្សារ ផង​នោះ បែរជា​ទទួលរង​នូវ ការបាត់បង់​សណ្តាប់ធ្នាប់​និង ចរាចរណ៍​កាន់តែ​ធ្ងន់ធ្ងរ​ទៅ វិញ ។​

​ផ្អែក​តាម​សកម្មភាព​មន្ត្រី សណ្តាប់ធ្នាប់ ដែល​ចុះ​រៀបចំ សណ្តាប់ធ្នាប់​នៅ​ជុំវិញ​ទីផ្សារ កន្លងមក គឺ​ហាក់​ផ្តោត​តែ​ទៅ លើ​អាជីវករ​អ្នក​លក់​នៅលើ ចិញ្ចើម​ផ្លូវ​រហូត​ដល់​លក់​លើ​ផ្លូវ ក៏មាន ។ ជាក់ស្តែង​នៅ​ផ្នែក  ខាងលិច​ឈៀង​ខាងជើង​ផ្សារ  អូរ​ប្ញ​ស្សី គឺ​អាជីវករ​លក់​នៅលើ  ទ្រូ​វ​ផ្លូវ​តែម្តង ដោយ​សូម្បី​កង់ ម៉ូតូ​ក៏​មិនអាច​ធ្វើដំណើរ​បាន ផង ។​

​ជុំវិញ​ករណី​អាជីវករ​លក់  នៅលើ​ទ្រូ​វ​ផ្លូវ​បែបនេះ ត្រូវបាន  គេ​អះអាង​ថា គឺ​វា​ផ្តើមចេញ​ពី ផលប្រយោជន៍​លោក ស្រ៊ុន គឹម​ឡេង ប្រធាន​ផ្សារ​អូរឫស្សី  មិនមែនជា​កំហុស​អាជីវករ នោះទេ ។ ព្រោះ​បើ ផ្អែក​តាម  ការអះអាង​របស់​អាជីវ​ករ​ដែល យក​ទីតាំង​ផ្លូវ​ដាក់លក់ គឺ​ត្រូវ បង់​លុយ​មិន​តិច​ទេ ទៅអោយ ប្រធាន​ផ្សារ​ដោយ​វាស់​គិត​ជា ម៉ែត្រការ៉េ​រួមទាំង​ថ្លៃ​ភាស៊ី​ជា រៀងរាល់ ថ្ងៃ​ថែម ទៀតផង ។​

​ដោយ​ផ្អែក​លើ​ផលប្រយោ  ជន៍ លោក ស្រ៊ុន គឹម​ឡេង  បែបនេះហើយ​ទើប​ការកកស្ទះ  ចរាចរណ៍​នៅ​ជុំវិញ ផ្សារ​រហូត  ផ្លូវ​មួយចំនួន​ត្រូវ​បិទ​មិន​ឱ្យ​ចរាចរណ៍ ដែល​ផ្ទុយទៅនឹង​គោល ការណ៍​អភិវឌ្ឍ​ផ្សារ​របស់​ប្រមុខ  រាជ​រដ្ឋា ភិ​បាល ។ ចំណែក​ការ  អះអាងថា​ជា​ការសម្រួល​ដល់ អជីវ​ករ​ក្រីក្រ ក្នុង​គោលដៅ ទទួលបាន​ការពេញចិត្ត គឺ​គ្រាន់ តែ ជា​លេស​ដើម្បី​បិទបាំង​ផល ប្រយោជន៍​របស់​លោក​ប្រធាន ផ្សារ​តែប៉ុណ្ណោះ ព្រោះ​អ្នក​លក់ ដូរ​នៅក្នុង​ផ្សារ​ពិតជា​មិន​ពេញ ចិត្ត​នោះ​ទេ ដែល​អ្នកទិញ​ត្រូវ  សម្រេច​ចិត្ត​ទៅ​ទិញ​នៅក្រៅ ផ្សារ​ដែល​ត្រូវ​ចំណាយលុយ ទិញ​តូប​អស់​រាប់ពាន់​រាប់ម៉ឺន ដុល្លារ ដែល​អភិបាល​រាជធានី  គួរតែ​ស្វែងយល់​ពី​បញ្ហា​នេះ​ឱ្យ បាន​ច្បាស់ ។​

​នៅពេល​បច្ចុប្បន្ន​ស្របពេល ដែល​អភិបាល​រាជធានី ក្រោម  អំណាច​ឯកឧត្តម ឃួ​ង ស្រេង ដែល​ទើប​ឡើង​បន្ត​ពី​លោក ប៉ា  សុជាតិ​វង្ស គឺ​តម្រូវ​ឱ្យ​មាន​ការ  រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ឱ្យបាន​ល្អ ។ សកម្មភាព​លើ​ការ រៀបចំ​នេះ គឺ​តម្រូវ​ឱ្យ​អភិបាល  ខណ្ឌ​នីមួយៗ ត្រូវ​អនុវត្ត​ឱ្យបាន  ដាច់ខាត​ដើម្បី​ធានា​បាន​ទាំង ការធ្វើ​ដំណើរ​និង​ការបើកបរ ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​ហើយ ក៏​ជា​ការចូលរួម​ប្រកួតប្រជែង ជ្រើសរើស​ទីក្រុង​ស្អាត​តាម បណ្តា​ខេត្ត​-​រាជធានី​ផងដែរ ។​

​សួរ​ដួច​ជា​ឆោត​ថា ការ  រៀបចំ​សណ្តាប់ធ្នាប់​គឺ​មិន​អាច ជៀសផុត​ពី​ការបណ្តេញ​អា​ជីវ ករ​ដែល​លក់​នៅលើ​ផ្លូវ​និង ចិញ្ចើម​ផ្លូវ​បាន​ឡើយ ។ ទីបំផុត  អាជីវករ​ដែល​ចំណាយលុយ ទៅ​ឱ្យ​ប្រធាន​ផ្សារ គឺជា​ជន​រង  គ្រោះ​ដោយ​ទំនង​ជា​ប្រធាន ផ្សារ​អូរ​ប្ញ​ស្សី​ពុំ​បាន​ចេញមុខ ទទួលខុសត្រូវ​ឡើយ​ព្រោះ​លុយ ដែល​ចំណាយ​ឱ្យ​អត់​បាន​ធ្វើ ក្រដាស​ស្នាម​អ្វី​ទាំងអស់  ៕

 

marketoreusei

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.