ដោយ ៖ ជាតិ
ស្ថិតក្រោមរូបភាព ដែល ប្រភេទឡានយីឌុប ៣គ្រឿង របស់ឧកញ៉ា សឹង សំអុល ដឹក ឈើប្រណិតវាងចូលឃ្លាំងតាម ច្រកត្រពាំងស្រែ គឺជាតឹកតាង បង្ហាញឱ្យឃើញយ៉ាងច្បាស់ ថា សកម្មភាពដឹកជញ្ជូនឈើ ជាលក្ខណៈទ្រង់ទ្រាយធំយក ទៅលក់នៅស្រុកយួននៅតែបន្ត កើតមាន ។
ទោះមានការអះអាងរបស់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ជាក់ ថាលែងមានបទល្មើសព្រៃឈើ ជាទ្រង់ទ្រាយធំក្តី ក៏ប៉ុន្តែសកម្ម ភាពដឹកជញ្ជូនឈើតាមឡា នយីឌុប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វាងចូលច្រកត្រពាំងស្រែដើម្បីយកមកស្តុកទុក ក្នុងឃ្លាំងឧកញ៉ាជ័យអាចចាត់ ទុកជាលក្ខណៈទ្រង់ទ្រាយតូច តាច បានដោយ របៀបណា ។
ប្រភពព័ត៌មាន ពីស្រុកស្នួល បានបង្ហើបឱ្យដឹងថា ជារៀងរាល់យប់ឈើដែលមេឈ្មួញ ដឹកយកមកស្តុកទុកនៅឃ្លាំង ក្នុងច្រកត្រពាំងស្រែ តែងដឹក ជញ្ជូនបន្តទៅលក់នៅស្រុកយួន ដូចឃើញក្នុងរូបភាពនេះស្រាប់ គឺឡានយីឌុបបានដឹកឈើចេញ ពីឃ្លាំង នៅពេលយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ដើម្បីយក ទៅលក់នៅស្រុកយួន ផ្ទុយពី អាជ្ញាប័ណ្ណដែលកំណត់ឱ្យលក់ តែនៅក្នុងស្រុក ។
ដោយសារ តែការអះអាង របស់ថ្នាក់ដឹកនាំវាមានលក្ខណៈ ផ្ទុយស្រឡះពីការអនុវត្តនេះ ហើយ ទើបមានការរិះគន់ថា របាយការណ៍របស់គណបញ្ជា ការឯកភាពខេត្តក្រចេះក្រោម អំណាច លោក សរ ចំរុង មិន ខុសអ្វីពីអ្នកផ្សាយពាណិជ្ជកម្ម នោះឡើយ ទើបលោក រដ្ឋមន្ត្រី គាត់ហ៊ានបញ្ជាក់ឱ្យមានការ ភ័ន្តច្រឡំរហូតដល់នាយករដ្ឋមន្ត្រី ក៏បានលើកឡើងដូចរដ្ឋមន្ត្រីអះ អាង ផងដែរ ។
មានការលើកឡើងថា ផល ប្រយោជន៍ដែលបានមកពីឈ្មួញ ឈើវាធំធេងពេកទើបអភិបាល ខេត្តក្រចេះ គាត់ហ៊ានរាយការ ណ៍ភូតកុហកបែបហ្នឹង ។ នៅ ពេលព័ត៌មានឡានយីឌុបឧកញ៉ា សឹង្ហ សំអុល ដឹកឈើវាងចូល ឃ្លាំងតាមច្រកត្រពាំងស្រែត្រូវ ប្លែកធ្លាយនៅថ្ងៃទី ២៨ សីហា កម្លាំងសមត្ថកិច្ចបានទៅឡោម ព័ទ្ធឃ្លាំងឧកញ៉ាជ័យ ។ ប៉ុន្តែ មានការលើកឡើងថា បន្ទាប់ ពីមានការសម្របសម្រួលពីអ្នក មានអំណាចអាចជាថ្នូរនឹង ផលប្រយោជន៍ខ្លះផងនោះបាន ធ្វើឱ្យកម្លាំងសមត្ថកិច្ចដកថយ ទៅវិញអស់ទៅ ៕