ដោយ ៖ជាយដែន
ក្រុមជនពិការមានគ្នា៣នាក់ ព្រួតគ្នាវាយអ្នកសារព័ត៌មាន ម្នាក់រងរបួសទ្រោមខ្លួន បន្ទាប់ ពីទៅសួរនាំជនសង្ស័យដឹកសាច់មាន់ខូចគុណភាពពីប្រទេសថៃ ចូលមកកម្ពុជាតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្សារ មង្គល់ ឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
តាមសម្តីជនរងគ្រោះឈ្មោះ វេន ប្រុស ហៅច័ន្ទ អាយុ ៣២ ឆ្នាំ មុខងារជាអ្នកយកព័ត៌មាន និងជាប្រធានសាខាខេត្ត- បន្ទាយមានជ័យ នៃសារព័ត៌មានព្រះច័ន្ទកម្ពុជា ដែលក្រុម ជនពិការបានវាយខ្លួននោះមាន ឈ្មោះទី១ ហូ ឡុង ភេទប្រុស អាយុជាង ៥០ឆ្នាំ ជាអ្នកបើក បររថយន្តឱ្យលោក ហុង ហៀង អនុប្រធានសាខាកាំកុងត្រូល ទទួលបន្ទុកប្រមូល ចំណូលនិង ទីផ្សារសាខាខេត្តបន្ទាយមានជ័យ, ទី២-ឈ្មោះ ហែម ថន ភេទប្រុស អាយុ ២០ឆ្នាំ ជា កម្មករអូសរទេះ ចំណែកម្នាក់ ទៀតមិនស្គាល់អត្តសញ្ញាណ ។
ជនរងគ្រោះបញ្ជាក់ថា នៅ ព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៧ជាថ្ងៃកើតហេតុ លោក បានជិះម៉ូតូទៅប្រទះឃើញរទេះ ជនពិការវេចខ្ចប់ថង់ខ្មៅសង្ស័យ សាច់មាន់ខូចគុណភាពក៏សួរនាំ ស្រាប់តែពេលនោះក្រុមជន ពិការមានគ្នាជិត ២០នាក់ មានទាំងអ្នកមិនពិការព្រួតវាយ នៅមុខទីលានត្រួតពិនិត្យទំនិញ គយរដ្ឋាករច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបណ្តាលឱ្យបែក ច្រមុះហូរឈាមតែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ហុង ហៀង បានប្រាប់ឱ្យដឹង ថា ចំពោះលោក ហូ ឡុង ខាងលើ លោកបានបញ្ឃប់ពី ការងារយូរ ហើយមិនពាក់ព័ន្ធ និងលោកទេ ។ ដោយឡែក ក្រុមជនពិការបានឱ្យដឹងថាមូល ហេតុដែលពួកគាត់ព្រួតវាយជន រងគ្រោះនោះ ដោយចោទថា អ្នកសារព័ត៌មានខូចខុសគេ មិន គោរពវិជ្ជាជីវៈតែខុសរឿងអី នោះ មិនបានបញ្ជាក់នោះទេ ។
ក្រោយពេលកើតហេតុជន រងគ្រោះបានទៅដាក់ពាក្យប្តឹង នៅកម្លាំងព្រហ្មទណ្ឌនគរបាល ក្រុងប៉ោយប៉ែត យកក្រុមជន ពិការមកសួរនាំដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ។
លោកវរៈសេនីយ៍ ធិន ស៊ិនដេត បានប្រាប់ថាជំហ៊ានដំបូង លោកឱ្យភាគីទាំងពីរសម្រប សម្រួលគ្នា បើភាគីទាំងពីរមិន ទទួលយកការសម្របសម្រួល នោះទេលោកនឹងកសាងសំណុំ រឿងបញ្ជូនទៅការិយាល័យ ជំនាញស្នងការខេត្តចាត់ការ បន្ត ។
ប្រភពពីប្រជាពលរដ្ឋបន្តថា ក្រុមជនពិការមួយចំនួននៅ ក្រុងប៉ោយប៉ែតដែលមានមុខ របរអ្នកអូរទេះដឹកទំនិញពីផ្សារ រុងក្លឿ(ប្រទេសថៃ)មកកម្ពុជា តាមច្រកទ្វារអន្តរជាតិអ្នកទាំង នោះ ដឹកសាច់មាន់ខូចគុណ ភាពទាំងអស់ក្នុងមួយថ្ងៃ មិន ក្រោមពី ៥តោននោះឡើយ បើទោះជាមន្ត្រីជំនាញបង្ក្រាប យ៉ាងណាក៏ដោយក៏ក្រុមទាំង នោះបានដាក់សាច់មាន់បង្កប់ ក្រោមរទេះដើម្បីឱ្យម៉ូយចែក ចាយទៅតាមទីផ្សារក្នុងប្រទេសកម្ពុជា គួរតែមន្ត្រីជំនាញ រឹតបន្តឹងចំពោះក្រុមទាំងនោះ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត ប្រជាពលរដ្ឋតាមរយៈសាច់ មាន់ខូចគុណភាព ។
មានការសង្ស័យថា លោក ហុង ហៀង ដែលទើបចេញ មុខបដិសេធន៍បញ្ឈប់ឈ្មោះ ហូ ឡុង ស្របពេលមានករណី វាយអ្នកកាសែតអាចជាចេតនា រត់គេចខ្លួនចេញពីការទទួល ខុសត្រូវតែប៉ុណ្ណោះ ។ ព្រោះ សកម្មភាពលោក ហូ ឡុង កន្លងមកគឺតែងប្រើឱ្យគេដឹងជា ទូទៅថា មានខ្នងបង្អែកលោក ហុង ហៀង នេះតែម្តង ទើប សកម្មភាពនាំសាច់មាន់ខូច គុណភាពនៅតែអាចធ្វើសកម្ម ភាពបានដោយពុំសូវមានការ បង្ក្រាប ៕