​ប្រជាពលរដ្ឋ ១៧​គ្រួសារ នៅ​ឃុំ​ថ្ម​ដា សុំ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​ករណី​រំលោភ​យក​ដី​ពី​ក្រុមហ៊ុន MDS​

​ដោយ ៖ ព្រាន​ក្រវ៉ា​ញ​
​អ្នកស្រី វ៉ាន់ ស្រីមុំ តំណាង ឱ្យ​ប្រជាពលរដ្ឋ​១៧​គ្រួសារ រស់  នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក វាលវែង បាន​ដាក់​ពាក្យសុំ ជួប ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី  ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​យ កម្ម និង​សំណង់ ដើម្បី​ដោះ ស្រាយ​ទំនាស់​ដីធ្លី​ដែលមាន ទំហំ ១៧១,៦២១​ហិកតា ។

​តាម​ការអះអាង​របស់​មន្ត្រី  ក្រសួង​រៀបចំ​ដែនដី​នៅ​ជាន់​ទី  ៦ បន្ទប់ ៦១៥ គឺ​រង់ចាំ​អោយ តំណាង​ប្រជាពលរដ្ឋ​ទូរស័ព្ទ មក​ទទួលដំណឹង​ពី​អ្នកស្រី គន្ធា  ជា​ក្រុមការងារ​នៅ​ថ្ងៃ​ទី ០៥  ខែ​កញ្ញា ឆ្នាំ​២០១៧ ខាងមុខ  ដើម្បី​កំណត់​ជួប ឯកឧត្តម រដ្ឋមន្ត្រី  ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ។​

​តាមពិត​ទៅ​អ្នកស្រី វ៉ាន់​ស្រីមុំ ធ្លាប់​បាន​ប្តឹង​មក ឯកឧត្តម  រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង  រៀបចំ​ដែនដី​នគរូបនីយកម្ម​និង សំណង់​តាមរយៈ​រដ្ឋសភាជាតិ រួចទៅហើយ ។ ផ្អែក​តាម​គោល  នយោបាយ​កែ​ទម្រង់​របស់​ប្រមុខ រាជរដ្ឋាភិបាល​អាណត្តិ​ទី​០៥  ជំហាន​ទី ៣ លោកស្រី វ៉ាន់​ស្រីមុំ មានជំនឿថា ក្រោយ​ចំណាត់ការ​អនុវត្ត​ស៊ីជម្រៅ​របស់  ឯកឧត្តម ជា សុផារ៉ា គឺ​លោក ស្រី និង​ប្រជាពលរដ្ឋ​ពិតជា  ទទួលបាន​យុត្តិធម៌​គឺ​ដី​បង្កបង្កើន ផល​ទាំង ១៧​គ្រួសារ​មក​វិញ ។​

​ដើម្បី​ធានា​ដល់​ភាពស្រប  ច្បាប់​របស់​ប្រជាពលរដ្ឋ​ទាំង  ១៧​គ្រួសារ សារព័ត៌មាន​ជាតិ  សូម​ចុះ​បន្ត​នូវ​ឯកសារ​ដែល​ពួក  គាត់​មាន​ខ្លះៗ​បន្ត​នៅ​ខាង ក្រោម​អត្ថបទ ។ ទោះបីថា  ភាពស្របច្បាប់​របស់​ប្រជា​ពល រដ្ឋ​នៅ​មាន​កម្រិត​ពុំទាន់​បាន​ធ្វើ ប្លង់​រឹងក្តី ប៉ុន្តែ​លិខិត​កាន់កាប់  គឺជា​មូលដ្ឋាន​ដើម្បី​ធានា​ដល់ ដំណើរការ​ស្វែងរក​ការ​ដោះ ស្រាយ​ឱ្យមាន​ប្រសិទ្ធភាព​របស់ ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​យ កម្ម និង​សំណង់ អាច​វិនិច្ឆ័យ  និង​សម្រេច​ឱ្យ​ពួកគាត់​អាច ឈាន​ទៅ​ទទួល​ប្លង់​ក​ម្ម​សិទ្ថិ ស្រប​ច្បាប់​បាន​ជាក់​ជាមិនខាន ៕

 

mdnposa

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 3338 La Presse Nationale. All rights reserved. XHTML / CSS Valid.