បទល្មើសខេត្តរតនគីរីមានការកើនឡើងស្របពេលការបោះឆ្នោតជិតចូលមកដល់!

បទល្មើសខេត្តរតនគីរីមានការកើនឡើងស្របពេលការបោះឆ្នោតជិតចូលមកដល់!

ដោយ ៖ ជាតិ
នៅចំណុច​ភូមិយក្ស​ឡោម ឃុំឡាបាន​សៀក ស្រុកបាន​លុង បាន​និង​កំពុងកើត​មានសកម្មភាព​ដឹកឈើ​ប្រណីត ឆ្ពោះ​ទៅ​​ប្រ​ទេស​វៀតណាម តាម​រថយន្ត​ប្រភេទយីឌុប​ជាច្រើនគ្រឿង។ ដូច​ឃើញ​ក្នុងរូបភាព​នេះស្រាប់ បើទោះបី​ចម្ងាយ ផ្លូវដឹក​ទៅ​ព្រំដែន​វៀតណាម មានប៉ុស្តិ៍​កម្លាំង​សមត្ថ​កិច្ច និង​មន្ត្រីជំនាញ​មេព្រៃ​ មិនតិច​ជាង​ ២០​ កន្លែង ក៏រថយន្ត​ខ្នាត​ធំដឹក​ឈើ​ប្រណីត​មួយនេះ អាចដឹក​ជញ្ជូនឈើ​យកទៅ​ដល់ព្រំដែន​វៀតណាម បានដោយ​​សុវត្ថិភាព ដោយគ្រាន់​តែ​ចុះ​បង់​លុយ​តាម​​ប៉ុស្តិ៍និមួយៗ​គឺចប់ ។

ហេតុការណ៍ដឹកជញ្ជូនឈើប្រណីតនៅខេត្តរតនគីរី ដែលមានសភាព​គគ្រឹក​គគ្រេង​បែប​នេះ ត្រូវបានប្រជាពលរដ្ឋ អះអាងថា វាបានកើតឡើងស្រប​ពេលមាន​យុទ្ធនាការ​បោះ​ឆ្នោត ហើយមន្ត្រីជំនាញនិងកងកម្លាំងសមត្ថកិច្ចក៏ពុំសូវ ឃើញ បង្ក្រាបដែរ ដោយព្រម​ទទួលយកការសូកប៉ាន់ ហើយក៏អនុញ្ញៅតឱ្យឡានដឹកឈើបន្តដំណើរតទៅទៀត ។ រូបភាពឡាន ដឹកឈើនេះ ភ្នាក់ងារសារព័ត៌មានជាតិបានចុះថតនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៣ ដោយធ្វើ ដំណើរតាមអង្កេត រហូត ដល់ឡានដឹកឈើធ្វើដំណើរ​ទៅដល់ព្រំដែន​វៀតណាមថែមទៀតផង ។

ប្រសិនបើរយៈពេលនៃយុទ្ធនាការបោះឆ្នោត ត្រូវបានមន្ត្រីជំនាញនិងកល្លាំង​សមត្ថកិច្ចគិត​គូរតែពីរឿងឆ្លៀតឱកាស ស្វែងរកលាភសក្ការៈ ពីបទល្មើសព្រៃឈើ បញ្ហាព្រៃឈើនៅ​តំបន់ព្រៃភ្នំមួយនេះនឹងត្រូវបាត់បង់ក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខាន ។ នៅពេលដែល​បាត់បង់ព្រៃឈើកាន់តែមានទំហំធំ ដោយមិនអាចទប់ស្កាត់បាន តើមានមន្ត្រីណា ដែលជាអ្នក​ចេញមុខទទួលខុសត្រូវ ចំពោះការបំផ្លិចបំផ្លាញព្រៃឈើ បើមន្ត្រីជំនាញ​ខាងទប់ស្កាត់ព្រៃឈើក៏បានឃុប ឃិត ជាមួយឈ្មួញទុច្ចរិតកាប់ឈើខុសច្បាប់​ទៅហើយនោះ ។

ម៉្យាងវិញទៀត សិប្បកម្មខ្នាតធំនៅភូមិប៉ក់ធំ ឃុំប៉ក់ញែក ស្រុកអូយ៉ាដាវ ជាប់ព្រំដែនវៀតណាម គឺជាកម្មសិទ្ធិរបស់ មន្ត្រីអន្តោប្រវេសន៍ឈ្មោះ បុល ដោយជួលមេជៅងមកពីវៀតណាមជាង ១០ នាក់ឯណោះ ។ សិប្បកម្មនេះ ផលិត គ្រៀងសង្ហារឹមយកទៅលក់នៅវៀតណាម សួរថា តើសកម្មភាពរបស់លោក បុល បំផ្លាញព្រៃឈើយកទៅលក់ ដល់ បរទេស វាស្របច្បាប់ដែរឬអត់ទាន ៕

photo2 IMG_0362

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 9439 La Presse Nationale. All rights reserved. XHTML / CSS Valid.