​លិខិត​រដ្ឋសភា​ត្រូវ​មេ​ឈ្មួញ​គួ​កជេរ​ដី​ហែក​គំរាម​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​

​ដោយ ៖ ព្រាន​ក្រវ៉ា​ញ
​មេ​ឈ្មួញ​ដែល​ដើរ​ចាប់​ដី​ព្រៃ លក់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ចំណុច ស្រែ​ត្រាច ភូមិ​បៀក​ប្រហោង  ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត ពោធិ៍សាត់ ឈ្មោះ ជួន វិចិ​ត្ត  កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ចោទប្រកាន់ ប្រជាពលរដ្ឋ​ថា​បាន​មក​រស់នៅ លើ​ដី​រដ្ឋ​ខុសច្បាប់​ទៅវិញ ។

​បើ​ផ្អែក​តាម​ការអះអាង  របស់​ប្រជាពលរដ្ឋ​ទាំង​៥១  គ្រួសារ​គឺ​ឈ្មោះ ជួន វិចិ​ត្ត នេះ  ហើយ​ដែល​ជា​អ្នក​ប្រកាស​ឱ្យ ពួកគាត់​មក​ទិញ​ដី ប៉ុន្តែ​នៅ  ពេល​ពួកគាត់​កាប់​រាន​សង់ផ្ទះ ដាំ​ដំណាំ​បាន​ហើយ គឺ​ឈ្មោះ  ជួន វិចិ​ត្ត នេះ​បែរជា​ចោទថា  ពួកគាត់​មក​រស់នៅ​លើ​ដី​សហគមន៍​ទៅវិញ ,​។​

​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ  ថា ឈ្មោះ ជួន វិចិ​ត្ត ដែល​ពុំ  មាន​ទីលំនៅ​ពិតប្រាកដ គឺអាច  រក​ឈ្មួញ​មក​ទិញ​លើ​ដី​ពួកគាត់  ដែល​កំពុង​រស់នៅ​ទើប​មាន  ការចោទប្រកាន់​ពី​អាជ្ញាធរ ស្រុក​ភ្នំ​ក្រវ៉ា​ញ​ថា ពួកគាត់​មក  រស់​លើ​ដី​សហគមន៍​ដោយ​តម្រូវ ឱ្យ​រុះរើ​ផ្ទះ​ចេញ ។ នៅពេល  មានការ ញ្ជាក់​ថា ឈ្មោះ ជួន  វិចិ​ត្ត ជា​អ្នក​លក់​ដី​ឱ្យ​ពួកគាត់  រស់នៅ​លោក​ចៅហ្វាយស្រុក ហាក់​ពុំ​បាន​ចាត់ទុក​សកម្មភាព ឈ្មោះ ជួន វិចិ​ត្ត ថា ជា​ជន  ល្មើស​អ្វី​ទាំងអស់​ទៅ​វិញ ។​

​វា​ជា​ករណី​ប្រមាថ​ធ្ងន់ធ្ងរ  ណាស់​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ ៥១​គ្រួសារ នៅ​ចំណុច បៀក​ប្រហោង​ធ្វើ​លិខិត​សុំ អន្តរាគមន៍​ពី​សម្តេច​ពញា​ចក្រី  ហេង សំរិន ប្រធានរដ្ឋសភាជាតិ ប៉ុន្តែ​ត្រូវបាន​ឈ្មោះ ជួន  វិចិ​ត្ត យក​លិខិត​ដែល​ចុះ​ហត្ថ  លេខា​លើ ដែល​ចុះហត្ថលេខា  ដោយ​ប្រធាន​រដ្ឋសភា​មក​ហែក នៅ​មុខ​ប្រជាពលរដ្ឋ​ជាច្រើន លើក​ដោយ​គំរាម​ថា គ្មាន​បាន  ការ​ស្អី​ទេ​អា​ក្រដាស​រដ្ឋសភា ហ្នឹង ។ ម្យ៉ាង វិញ​ទៀត​លិខិត រដ្ឋសភា គឺ​បញ្ជូនមក​អភិបាល  ខេត្ត​ពោធិ៍សាត់​ដើម្បី​ពិនិត្យ​និង ជួយ​ដោះស្រាយ​តាម​ការ​គួរ ប៉ុណ្ណោះ ។ ដូច្នេះ​សកម្មភាព  ប្រមាថ​ស្ថាប័ន​រដ្ឋសភា​ពី​សំណាក់​បុគ្គល ជួន វិចិ​ត្ត មិន​ខុស ពី​ប្រមាថ​អភិបាលខេត្ត​ពោធិ៍សាត់​នោះទេ ដែល​តម្រូវ​ឱ្យ  មាន​ការស៊ើបអង្កេត​និង​ចាត់ វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕

 

img20170903n3 (1) img20170903n3 (2) img20170903n3 (3)

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 2520 La Presse Nationale. All rights reserved. XHTML / CSS Valid.