សំណូមពរ​អ្នកស្រី សៀង គឹម​ចេង អ្នកកាសែត​មិន​មាន​សិទ្ធិ​បកស្រាយ​នោះទេ​

សំណូមពរ​អ្នកស្រី សៀង គឹម​ចេង អ្នកកាសែត​មិន​មាន​សិទ្ធិ​បកស្រាយ​នោះទេ​

​ដោយ ៖ កែវ សុខ​
​ពិតណាស់​ថា​អ្នកស្រី សៀង  គឹម​ចេង ដែល​សំណូមពរ​ឱ្យ  សារព័ត៌មាន​ជាតិ​ចុះផ្សាយ​ធ្វើ ការបកស្រាយ​ពី​ច្បាប់ ដោយ  ផ្អែក​លើ​លិខិត​បញ្ជាក់​ពី​អាជ្ញា ធរ​ក្រុម​រហូត​ដល់​សង្កាត់​និង  មន្ត្រី​ជំនាញ​ការិយាល័យ​សូរិយោដី​ខណ្ឌ​ដូនពេញ និង​មន្ត្រី  រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ រួម​ទាំង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​នៃ​ការិយាល័យ បុគ្គលិក​សុទ្ធសឹងតែ​អះអាង តាម​លិខិត​ស្នាម​ថា អ្នកស្រី  ចេង ផា ពិតជា​បាន​សាងសង់  លើ​លូ​ខុសច្បាប់​មែន ។ ប៉ុន្តែ  ក្រោយ​មក​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ភូមិ​មិនដឹងមិនឮ ចំពោះ  ចំណាត់ការ​របស់​ខ្លួន ដែល​អ្នក  ស្រី សៀង គឹម​ចេង បានបញ្ជាក់  អះអាងថា បាន​ត្រឹម​ទទួលរង  ការឆ្លើយតប​ពី​អាជ្ញាធរ​សង្កាត់ ថា មុខរបរ​អូស​រទេះ និង​លក់  ភេសជ្ជៈ​បែប​ហ្នឹង​ប្តឹង​ដល់​ណា ក៏​មិន​ឈ្នះ​គេ​ដែរ ។​

​ថ្មីៗ​នេះ​អ្នកស្រី សៀង គឹម​ចេង បាន​ប្តឹង​សុំ​អន្តរាគមន៍​ពី  ក្រសួងមហាផ្ទៃ និង​ទីស្តីការ  គណៈ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ទៅនឹង ភាព​អសកម្ម​របស់​អាជ្ញាធរ ខណ្ឌដូនពេញ រហូត​ដល់​រដ្ឋមន្ត្រី  ក្រសួង​យុត្តិធម៌​ចេញ​លិខិត​បង្គាប់ មក​តុលាការ​ក្រុង​ឱ្យ​ពិនិត្យ ដោយ​ផ្អែក​លើ​ភស្តុតាង​ថែម ទៀតផង ។ ទោះបីថា អ្នកស្រី  សៀង គឹម​ចេង ទទួល​បាន​លិខិត  អន្តរាគមន៍​ដែល​អាច​ចាត់ទុក ថា ត្រឹមត្រូវ​យ៉ាងណាក៏ដោយ  ក្នុងនាម​កាសែត​បាន​ត្រឹម​ចុះ ផ្សាយ​ពី​លិខិត​នោះ​តែប៉ុណ្ណោះ  គឺ​ពុំ​មាន​ឆន្ទានុសិទ្ធ​ដូច​តុលាការ ដែល​សម្រេច​ឱ្យ​អ្នកស្រី​ចាញ់ក្តី  អ្នកស្រី ចេង ផា នោះឡើយ  ព្រោះ​ក្នុង​នាម​ជា​អ្នកកាសែត​ក៏ នៅតែ​មិន​ទាន់​យល់​នៅឡើយ  ថា អា​ករណី​លិខិតបទដ្ឋាន  ច្បាប់ និង​ឆន្ទានុសិទ្ធ​មួយណា  ធំ​ជាង​គ្នា​នោះ​ទេ គឺ​មិន​យល់  តែ​ម្តង​ទើប​មិន​អាច​ចុះ​ផ្សាយ អះអាងថា ត្រូវ ឬ​ខុស​បាន ។​

​ជាក់ស្តែង​លិខិត​អន្តរាគមន៍  ពី​ក្រសួង​មហាផ្ទៃ​លិខិត​អន្តរាគមន៍​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី  និង​លិខិត​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី  ក្រសួង​យុត្តិធម៌​គឺ​អាជ្ញាធរ​ខណ្ឌ ដូនពេញ​រួមទាំង​តុលាការ​គាត់ មិន​ទាំង​អនុវត្ត​តាម​ផង ចង់ឱ្យ  ខ្ញុំ​ត្រឹម​អ្នកកាសែត​ទៅ​អះអាង ថា អ្នកស្រី​រង​ការរំលោភ​ពី​ពួក  អ្នក​មាន​មិន​ខុស​អ្វី​ពី​រុញ​ស៊ីក្លូ​ឱ្យ ចូល​ឡាន​នោះទេ ។ ប៉ុន្តែ​ក្នុង នាម​អ្នកកាសែត ដែល​ទទួល  ការ​ពឹងពាក់​ពី​អ្នកក្រីក្រ​មុខរបរ អូស​រទេះល​ក់​ភេសជ្ជៈ​ពី​អ្នកស្រី  សៀង គឹម​ចេង ទៅហើយ​គឺ  បាន​ត្រឹម​ទទួលយក​ឯកសារ ពាក់ព័ន្ធ​មក​លាតត្រដាង​នៅ លើ​ទំព័រ​កាសែត​តែប៉ុណ្ណោះ ។​

​ដូច​ឃើញ​លទ្ធផល​សម្លេង  ឆ្នោត​នៅ​សង្កាត់​ជ័យជំនះ​នា ឆ្នាំ​២០១៧ ជា​តឹង​តាង​ស្រាប់  គឺ​ពួកគាត់​បាន​វិនិច្ឆ័យ​មន្ត្រីសង្កាត់ មួយ​នេះ​រួចស្រេច​ទៅ​ហើយ  ប្រសិនបើ​អាជ្ញាធរ​សង្កាត់​ជ័យ ជំនះ​ខណ្ឌដូនពេញ​ធ្វើខ្លួន​ជា​ខ្ញុំ  បំរើ​រាស្ត្រ​ដូច​ការ​ប្រៀនប្រដៅ ពី​សម្តេច​នាយករដ្ឋមន្ត្រី​នោះ  លទ្ធផល​ក៏​មិន​បាត់បង់​នូវ​ការ គាំទ្រ​នោះ​ដែរ ។

​ជាក់ស្តែង​ភស្តុតាង​ឯកសារ  ខាងក្រោម​គឺ​អាច​ឱ្យ​ថ្នាក់ដឹកនាំ វិនិច្ឆ័យ​បាន​គ្រប់គ្រាន់​ថា​អាជ្ញា ធរ​ខណ្ឌ​ដូនពេញ​កំពុង​ធ្វើខ្លួន​ជា ខ្ញុំបំរើ​រាស្ត្រ ឬ​ធ្វើ​ជា​ចៅហ្វាយ  រាស្ត្រ​ឱ្យ​ពិតប្រាកដ​បាន​នោះ ឡើយ ព្រោះ​ឋានៈ​ត្រឹម​អ្នក  កាសែត​មិន​ហ៊ាន​ឆ្លើយ​ដោយ ខ្លា​ដីកា​កោះហៅ​គ្មាន​ដី​លក់​រត់ ការ​ទេ ទាន​ប្រោស​..! ៕

 

hunsen-sorkheng

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.