​ប្រជាពលរដ្ឋ ១៩​គ្រួសារ នៅ​ភូមិស្រ​យ៉ង់​ខាងជើង​រង​ការរំលោភ​យក​ដី​ពី​មេ​ឈ្មួញ​ឈ្មោះ ទួន ចន្ទ្រា​

​ប្រជាពលរដ្ឋ ១៩​គ្រួសារ នៅ​ភូមិស្រ​យ៉ង់​ខាងជើង​រង​ការរំលោភ​យក​ដី​ពី​មេ​ឈ្មួញ​ឈ្មោះ ទួន ចន្ទ្រា​

​ផ្អែក​តាម​លិខិត​ផ្ទេរសិទ្ធិ​ពី  ម្ចាស់​ដី​ឈ្មោះ សាំ ទូច អាយុ ៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចក់ ស្រីមុំ  ដែល​បាន​ទទួល​ពាក្យស្នើសុំ​កាន់ កាប់​ប្រើប្រាស់​ដីធ្លី​តាំងពី​ឆ្នាំ ២០០៣ ស្ថិត​នៅ​ចំណុច​ត្រពាំង​ល្អក់ ភូមិស្រ​យ៉ង់​ខាងជើង  ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្ត  ព្រះវិហារ ចំនួន ២​កន្លែង ដែល មាន​ទំហំ ១០​ហិកតា ទៅឱ្យ ប្រជាពលរដ្ឋ ១៩​គ្រួសារ​ហើយ  បាន​សង់ផ្ទះ​រស់នៅ​យ៉ាង​សុខ សាន្ត ប៉ុន្តែ​ភាពសុខសាន្ត​របស់  ប្រជាពលរដ្ឋ​ត្រូវបាន​ទទួល​រង នូវ​ការ​គំរាម​ពី​មេ​ឈ្មួញ​ដី​ឈ្មោះ  ទួន ចន្ទ្រា បាន​យក​គ្រឿងចក្រ  មក​កាយ​រំលើង​គល់ឈើ​ដែល  នៅ​សេសសល់​ពី​ប្រជាពលរដ្ឋ  ១៩​គ្រួសារ កាប់​រាន​តាំងពី​ឆ្នាំ  ២០១២​មកម្ល៉េះ រួម​ទាំង​កាយ  ប្រឡាយ​ហ៊ុំព័ទ្ធ​យក​ដី​លំនៅ ដ្ឋា​ន​ពលរដ្ឋ​ថែមទៀត​ផង ។​

​សកម្មភាព​រំលោភ​ពី​មេ​ឈ្មួញ  ដី​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​២៨  ខែមិថុនា ឆ្នាំ​២០១៧ វេលា ម៉ោង ៩​ៈ​៣០​នាទី​ព្រឹក ឈ្មោះ  ទួន ចន្ទ្រា បាន​ជួល​ប្រជាពលរដ្ឋ  ដែល​មិន​ដឹង​រឿង​ឱ្យ​មក​រុះរើ​ផ្ទះ គាត់ ថែមទាំង​យក​ស្រូវ​មក  ព្រោះ​ជាន់​ពីលើ​ស្រូវ​ដែល​ប្រជា ពលរដ្ឋ​ព្រោះ​រួចហើយ ក្នុង  ចេតនា​បញ្ជាក់ថា​ជា​ដី​កម្មសិទ្ធិ របស់គាត់ ប៉ុន្តែ​នៅក្នុង​ពាក្យ  ស្នើ​សុំ​កាន់កាប់​ដី​របស់​លោក  សាំ ទូច ទាំង​ពីរ​កន្លែង គឺមាន  ការបញ្ជាក់​ពី​មេ​ភូមិស្រ​យ៉ង់ ខាងជើង និង​មេឃុំ​ស្រ​យ៉ង់  ចុះហត្ថលេខា​ប្រថាប់ត្រា​តាំង ពី​ឆ្នាំ​២០០៣ មកម្ល៉េះ ។​

​ចំណែក​លិខិត​ផ្ទេរសិទ្ធិ​ពី  ឈ្មោះ សំ ទូច និង​ឈ្មោះ ចក់  ស្រីមុំ ក៏​ត្រូវបាន​លោក ក្រួច ស្រប អតីតៈ​មេឃុំ​តាំងពី​ឆ្នាំ  ២០០៣ បញ្ជាក់ថា ឈ្មោះ  សាំ ទូច និង​ឈ្មោះ ចក់ ស្រីមុំ  បាន​ផ្ទេរសិទ្ធិ​ជូន​ប្រជាពលរដ្ឋ  ១៩​គ្រួសារ​ប្រាកដ​មែន ។ ប៉ុន្តែ សកម្មភាព​របស់​មេ​ឈ្មួញ​ដី  ឈ្មោះ ទួន ចន្ទ្រា ដែល​ប្រជាពលរដ្ឋ ១៩​គ្រួសារ កំពុងតែ  មាន​ចម្ងល់​នោះ គឺ​ថា​គាត់​មាន  លិខិតស្នាម​កាន់កាប់​ដី​នេះ​តាំង ពី​ពេល​ណា​មក​ឱ្យ​ប្រាកដ​ព្រោះ បើ​ផ្អែក​តាម​ឯកសារ​របស់លោក  សាំ ទូច និង​ឈ្មោះ ចក់ ស្រីមុំ  ដែល​កាន់កាប់​តាំងពី​ឆ្នាំ​២០០៣  រហូតមកដល់​ពេលនេះ គឺមាន រយៈពេល ១៩​ឆ្នាំ ហើយ​គឺ​តាំង ពី​ពុំទាន់​មាន​ផ្លូវ​ថ្នល់ជាតិ​ម្ល៉េះ ។​

​មាន​ការងឿងឆ្ងល់​ថា​ឈ្មោះ  ទួន ចន្ទ្រា ដែល​ស្លៀកពាក់​បែប  អង់ត្រឺ​នុយ ដៃ​កាន់​សឺ​មី​បែប  ហំ​ហាន ហើយ​មាន​ទីលំនៅ​ឯ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា កំរើក ក្រុង​-​ខេត្តសៀមរាប  អាច​មាន​លិខិត​កាន់កាប់​ដី​មុន ឆ្នាំ​២០០៣​ដែរ​ឬ​អត់ ? ព្រោះ  បើ​ផ្អែកលើ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា  រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ គឺ​បាន  ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ហាមប្រាម​មិនឱ្យ​អាជ្ញាធរ​ភូមិ​- ឃុំ​និង​សង្កាត់​នៅ​ទូទាំង​ប្រទេស ចេញ​លិខិត​កាន់កាប់​ដីធ្លី​ជាន់ លើ​គ្នា​តទៅ​ទៀត​ឡើយ ។

​ចំពោះ​ករណី​នៅតែ​បន្ត  ចេញ​លិខិត​ជាន់​លើ​គ្នា​គឺ​អាជ្ញា ធរ​ភូមិ​-​ឃុំ​នោះ​ជា​អ្នក​ប្រឈម ចំពោះ​ទោសទណ្ឌ​តាមផ្លូវ ច្បាប់ ។ ព្រោះ​បើ​ទុក​ឱ្យ​មាន  ករណី​ចេញ​លិខិត​កាន់កាប់​ដីធ្លី ជាន់​លើ​គ្នា​តទៅទៀត បញ្ហា  ទំនាស់​ដីធ្លី ដែល​ចេះ​តែ​បន្តធ្វើ  បាតុកម្ម​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋា ភិ​បាល គឺ​ពិតជា​ពុំ​អាច​រក​ទី  បញ្ចប់​បាន​នោះឡើយ ដោយ  តម្រូវ​ឱ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ ជា អ្នក​ប្រឈម​ចំពោះ​មុខ​ច្បាប់  ទើប​អាច​កាត់បន្ថយ​រហូតរ​ក ទី​បញ្ចប់​បាន​ពិតប្រាកដ ។​

​ថ្មីៗ​នេះ​ក្រសួង​រៀបចំ​ដែនដី  បានបញ្ជាក់​ថា​និង​ធ្វើការ​ដោះ  ស្រាយ​ករណី​ដីធ្លី​ចំនួន​ខេត្ត ៣  ដោយ​រួមទាំង​ខេត្ត​ព្រះវិហារ  ផង​ដោយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ យក​ឯកសារ​ដាក់ពាក្យ​បណ្តឹង ទៅកាន់​សាលាស្រុក ។ ទាំង  សាលា​ស្រុក​គូលែន​និង​អាជ្ញាធរ  ខេត្ត ប្រជាពលរដ្ឋ ១៩​គ្រួសារ  បាន​ដាក់​ឯកសារ​និង​ពាក្យបណ្តឹង រួចរាល់​ហើយ គឺ​ខ្លាច​តែ​មន្ត្រី  សាលា​ស្រុក​គូលែន​បិទបាំង​ឯក  សារ​ប៉ុណ្ណោះ ទើប​គ្មាន​ការ  ដោះស្រាយ​ជូន​ពួកគាត់​ទាំង  ១៩​គ្រួសារ

 

img20170903n1 (1) img20170903n1 (2) img20170903n1 (3)

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.