តើសកម្មភាព ដឹកឈើ ប្រណិត របស់ឧកញ៉ា សឹង្ហ សំអុល និងឧកញ៉ា ជ័យ តាមឡាន យីឌុប មិនមាន ទ្រង់ទ្រាយ ធំដូច ក្រសួង បរិស្ថាន អះអាងឬ?

តើសកម្មភាព ដឹកឈើ ប្រណិត របស់ឧកញ៉ា សឹង្ហ សំអុល និងឧកញ៉ា ជ័យ តាមឡាន យីឌុប មិនមាន ទ្រង់ទ្រាយ ធំដូច ក្រសួង បរិស្ថាន អះអាងឬ?

ស្ថិតក្រោម រូបភាព ដែលប្រភេទ ឡានយីឌុប ៣គ្រឿង របស់ឧកញ៉ា សឹង សំអុល ដឹកឈើ ប្រណិត វាងចូលឃ្លាំង តាមច្រក ត្រពាំងស្រែ គឺជាតឹកតាង បង្ហាញ ឲ្យឃើញ យ៉ាងច្បាស់ ថាសកម្មភាព ដឹកជញ្ជូនឈើ ជាលក្ខណៈ ទ្រង់ទ្រាយ ធំយកទៅ លក់នៅ ស្រុកយួន នៅតែបន្ត កើតមាន ។ ទោះមាន ការអះអាង របស់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន បញ្ជាក់ថា លែងមាន បទល្មើស ព្រៃឈើ ជាទ្រង់ទ្រាយ ធំក្ដីក៏ប៉ុន្តែ សកម្មភាព ដឹកជញ្ជូន ឈើតាម ឡានយីឌុប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វាងចូលច្រក ត្រពាំងស្រែ អាចចាត់ ទុកជា លក្ខណៈ ទ្រង់ទ្រាយ តូចតាច បានដោយ របៀបណា ។ ប្រភព ព័ត៌មាន ពីស្រុកស្នួល បានបង្ហើប ឲ្យដឹងថា ជារៀងរាល់ យប់ឈើ ដែលមេឈ្មួញ ដឹកយក មកស្ដុកទុក នៅឃ្លាំង ក្នុងច្រក ត្រពាំងស្រែ តែងដឹក ជញ្ជូនបន្ត ទៅលក់នៅ ស្រុកយួន ។ ដូចឃើញ ក្នុងរូបភាព នេះស្រាប់ គឺឡាន យីឌុបបាន ដឹកឈើ ចេញពី ឃ្លាំងនៅ យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ដើម្បីយក ទៅលក់ នៅស្រុកយួន ផ្ទុយពី អាជ្ញាប័ណ្ណ ដែលកំណត់ ឲ្យលក់តែ នៅក្នុង ស្រុក ។ ដោយសារ តែការ អះអាង របស់ថ្នាក់ ដឹកនាំ វាមាន លក្ខណៈ ផ្ទុយស្រឡះ ពីការអនុវត្ត នេះហើយ ទើបមាន ការរិះគន់ថា របាយការណ៍ របស់គណ បញ្ជាការ ឯកភាព ខេត្តក្រចេះ ក្រោមអំណាច លោកសរ ចំរុង មិនខុសអ្វី ពីអ្នកផ្សាយ ពាណិជ្ជកម្ម នោះឡើយ ទើបលោក រដ្ឋមន្ត្រី គាត់ហ៊ាន បញ្ជាក់ឲ្យ មានការ ភ័ន្ដច្រឡំ រហូតដល់ នាយក ឡើយទើប លោករដ្ឋ មន្ត្រីក៏បាន អះអាង ផងដែរ ។ មានការ លើកឡើង ថាផល ប្រយោជន៍ ដែលបាន មកពីឈ្មួញ ឈើវា ធំធេងពេក ទើបអភិបាល ខេត្តក្រចេះ គាត់ហ៊ាន រាយការណ៍ ភូតកុហក បែបហ្នឹង ៕

Picture២ .Picture1

ឡានដឹកឈើ ចេញពីឃ្លាំង នៅច្រក ត្រពាំងស្រែ យកទៅលក់ នៅស្រុកយួន

Picture1

ឡានយីឌុប ឧកញ៉ាសឹង សំអុល ៣គ្រឿង ដឹកវាងចូល ច្រកត្រពាំងស្រែ

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.