រយៈកាល កន្លងមក សកម្មភាព នាំនារីខ្មែរ ទៅរៀបការ នៅបរទេស ពិសេស ប្រទេសចិន រួមទាំង ក្រុមចាប់ ជំរិតតាម ប្រព័ន្ធ អ៊ីនធើណេត ជនជាតិចិន ផងនោះ ដែលមក ស្នាក់នៅ កម្ពុជា ធ្វើសកម្មភាព សុទ្ធសឹងតែ ត្រូវឆ្លង កាត់ការ ត្រួតពិនិត្យ ពីមន្ត្រី អន្ដោប្រវេស ប្រចាំ ព្រលាន ។ មិនដឹងថា មន្ត្រីជំនាញ អន្ដោ ប្រវេសន៍ អាចកំណត់ អត្តសញ្ញាណ បានក្នុង កម្រិតណា ឡើងជុំវិញ ការស្នាក់នៅ ជាក្រុមធ្វើ សកម្មភាព រាប់ខែឆ្នាំ ពីក្រុមចាប់ ជំរិតតាម ប្រព័ន្ធ អ៊ីនធើណេត ទើបមាន ការឃាត់ខ្លួន ក្រុមចាប់ ជំរិតដោយ សម្អាងទៅ លើកិច្ច អន្តរាគមន៍ ពីសមត្ថកិច្ច នៃប្រទេស ចិនទៅវិញ ។
ចំណែក ជនរងគ្រោះ ដែលរាជ រដ្ឋាភិបាល អន្តរាគមន៍ យកមកពី ប្រទេសចិន ក៏ហាក់ ពុំឃើញ មានកម្លាំង អន្ដោប្រវេសន៍ ប្រចាំ ព្រលាន យន្តហោះ លោកកំណត់ មុខសញ្ញា ជាក់លាក់ ណាមួយ បាននោះឡើយ ។ មានការ ចោទសួរថា លោកចន្នីលោកកំពុង អនុវត្តអ្វី ឲ្យពិតប្រកដ ទើបបញ្ហា ជនរងគ្រោះ ចេញទៅចិន និងជនចាប់ ជំរិតនៅតែ បន្តសកម្មភាព នៅកម្ពុជា បាន ៕