ទីផ្សារ បាត់បង់ សណ្ដាប់ធ្នាប់ ផ្ដើមចេញពី ផលប្រយោជន៍ ប្រធានផ្សារ

ការអភិវឌ្ឍ ផ្សារពី លក់តាម តូបសង់ភ្ជាប់ នឹងដីឲ្យ ក្លាយទៅផ្សារ ទំនើប ដែលមាន កម្ពស់ពី ៤ទៅ៥ជាន់ គឺដើម្បី ជំរុញ ចង្វាក់ ពាណិជ្ជកម្ម ឲ្យដើរទាន់ បណ្ដា ប្រទេស ជឿនលឿន នៅលើ ពិភពលោក ។ ជាក់ស្ដែង ផ្សារអូឫស្សី ដែលអភិវឌ្ឍ ច្រើនជំនាន់ រហូតមាន កន្លែងចត ម៉ូតូឡាន នៅលើផ្សារ ផងនោះ បែរជាទទួល រងនូវការ បាត់បង់ សណ្ដាប់ធ្នាប់ និងចរាចរណ៍ កាន់តែ ធ្ងន់ធ្ងរ ទៅវិញ ។

ផ្អែកតាម សកម្មភាព មន្ត្រីសណ្ដាប់ ធ្នាប់ដែល ចុះរៀបចំ សណ្ដាប់ធ្នាប់ នៅជុំវិញ ទីផ្សារ កន្លងមក គឺហាក់ផ្ដោត តែទៅលើ អាជីវករ អ្នកលក់នៅ លើចិញ្ចើម ផ្លូវរហូតដល់ លក់លើ ផ្លូវក៏មាន ។ ជាក់ស្ដែង នៅផ្នែក ខាងលិច ឈៀងខាងជើង គឺអាជីវករ លក់នៅលើ ទ្រូវផ្លូវ តែម្ដង ដោយសម្បី កង់ម៉ូតូ ក៏មិនអាច ធ្វើដំណើរ បានផង ។

ជុំវិញករណី អាជីវករ លក់នៅលើ ទ្រូវផ្លូវ បែបនេះ ត្រូវបានគេ អះអាងថា គឺវាផ្ដើមចេញ ពីផល ប្រយោជន៍ លោកស៊្រុន គឹមឡេង ប្រធានផ្សារ អូរឫស្សី មិនមែន ជាកំហុស អាជីវករ នោះទេ ។ ព្រោះបើ ផ្អែកតាម ការអះអាង របស់ អាជីវករ ដែលយក ទីតាំងផ្លូវ ដាក់លក់គឺ ត្រូវបងលុយ មិនតិចទេ ទៅឲ្យប្រធាន ផ្សារមួយ ទាំងថ្លៃភាស៊ី ជារៀងរាល់ ថ្ងៃថែម ទៀតផង ។

ដោយផ្អែក លើផល ប្រយោជន៍ លោកស្រ៊ុន គឹមឡេង បែបនេះ ហើយទើប ការកកស្ទះ ចរាចរណ៍ នៅជុំវិញ ផ្សាររហូត ផ្លូវមួយ ចំនួនត្រូវ បិទមិនឲ្យ ចរាចរណ៍ ដែលផ្ទុយ ទៅនឹង គោលការណ៍ អភិវឌ្ឍផ្សារ របស់ប្រមុខ រាជរដ្ឋា ភិបាល ។ ចំណែកការ អះអាងថា ជាការសម្រួល ដល់អជីវករ ក្រីក្រក្នុង គោលដៅ ទទួលបាន ការពេញចិត្ត គឺគ្រាន់តែ ជាលេស ដើម្បី បិទបាំង ផលប្រយោជន៍ របស់លោក ប្រធានផ្សារ តែប៉ុណ្ណោះ ព្រោះអ្នក លក់ដូរនៅ ក្នុងផ្សារ ពិតជា មិនពេញចិត្ត នោះទេ ដែលអ្នក ទិញត្រូវ សម្រេចចិត្ត ទៅទិញនៅ ក្រៅផ្សារ ដែលអភិបាល រាជធានី គួរតែ ស្វែងយល់ពី បញ្ហានេះឲ្យ បានច្បាស់ ៕

Picture1

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.