នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នេះប្រភេទ ឡានយីឌុប ផ្ទុកឈើ ប្រណិតពេញ របស់ ឧកញ៉ាលក្ខណ៍ ដែលធ្វើ ដំណើរឆ្ពោះ ទៅច្រកទ្វា អន្តរជាតិ វ៉ាលឺ ស្ថិតក្នុង ឃុំពីរធ្នូ មិនអាចទៅ មុខរួច ដោយសារ ប្រេះជញ្ជាំង ឡាន ។ ដូចឃើញ ក្នុងរូបភាព នេះស្រាប់ ទោះបីថា ឡានឧកញ៉ា លក្ខណ៍ ទៅមុខ មិនរួចក៏ ពុំមាន សមត្ថកិច្ច ណាហ៊ាន ចេញមុខ បង្ក្រាបឡើយ ។
មានការ លើកឡើងថា បានជាគ្មាន អ្នកបង្ក្រាប ព្រោះមេៗ សមត្ថកិច្ច រួមទាំង គណបញ្ជាការ ឯកភាព ខេត្តគឺ សុទ្ធសឹងតែ ទទួលបាន លាភសក្ការៈ ពីឧកញ៉ា លក្ខណ៍ រួចស្រេច ទៅហើយ ។ ម្យ៉ាវិញទៀត បើផ្អែកលើ ទំហំផ្ទុក ឈើគឺ ឧកញ៉ាលក្ខណ៍ អនុវត្តល្មើស ទៅនឹងច្បាប់ សាធារណៈ ការក្នុង ករណីផ្ទុក លើសទម្ងន់ បង្កឲ្យ អន្តរាយ ផ្លូវជាតិ ដែលចំណាយ ប្រាក់សាង សង់មិនតិច នោះឡើយ ។ តើការ ដឹកជញ្ជូន ឈើប្រណិត ក្នុងទិសដៅ ឆ្លងប្រទេស គឹជា បទល្មើស មួយទៀត ដែលគណ បញ្ជាការ ឯកភាពខេត្ត ក្រចេះ និងជា អនុប្រធាន គណកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ មិនគួរ បណ្ដែត បណ្ដោយ ឲ្យមាន បទល្មើស បែបហ្នឹង ឡើយព្រោះ វាជា ចេតនា ប្រឆាំងនឹង គោលនយោបាយ របស់ ប្រមុខរាជ រដ្ឋាភិបាល ដែលបានធ្វើ ការប្ដេជ្ញា ចិត្តទប់ ស្កាត់បទ ល្មើសព្រៃឈើ ឲ្យមាន ប្រសិទ្ធភាព ៕
ឡានដឹកឈើ របស់ ឧកញ៉ា លក្ខណ៍ ដែលប្រេះ ជញ្ជាំង ទៅមុខ មិនរួច