ហេតុអី្វបានជា សមត្ថកិច្ច មិនហ៊ាន បង្ក្រាប សង្វៀន ជល់មាន់ នៅអរិយក្សត្រ

ហេតុអី្វបានជា សមត្ថកិច្ច មិនហ៊ាន បង្ក្រាប សង្វៀន ជល់មាន់ នៅអរិយក្សត្រ

បន្ទាប់ពី នាំគ្នាអាន កាសែតនៅ ហាងកាហ្វេ ពាក់ព័ន្ធ និងការបង្ក្រាប បទល្មើស ជល់មាន់ ពីកងកម្លាំង សមត្ថកិច្ច មិនថានៅ ស្រុកឧដុង្គ ក៏ដូចជា នៅក្នុងខេត្ត ត្បូងឃ្មុំ ក៏លេចចេញ នូវសំណួរថា​ហេតុអ្វីក៏ សមត្ថកិច្ច មិនហ៊ាន ចុះបង្ក្រាប សង្វៀន ជល់មាន់ លោកម៉ាប់ នៅផ្លូវចូល វត្តខ្សាច់ ពោធិអារ្យ ស្ថិតក្នុង ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ផងទៅ ។ ព្រោះសង្វៀន ជល់មាន់ នោះមាន ទាំងលេង​ អាប៉ោង​ ថែមទៀតផង ។

សំណួរនេះ ត្រូវបាន អ្នកកាសែត បកស្រាយថា សង្វៀន ជល់មាន់ នៅវត្ត ខ្សាច់ពោធិអារ្យ មិនមែនថា លោកអ៊ាវ ចំរើន ស្នងការ នគរបាល ខេត្តកណ្ដាល រហូតដល់ នាយឧត្ដម សេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ លោកមិន ដឹងនោះទេ គឺព្រោះតែ លោកម៉ាប់ ជាកូនប្រសារ លោកហ៊ុន សាន ទើបសមត្ថកិច្ច លោកមិន ហ៊ានចុះ បង្ក្រាបហ្នឹង ។ ដូច្នេះ សមត្ថកិច្ច គាត់ហ៊ាន បង្ក្រាបតែ សង្វៀនតូចតាច គ្មានខ្នង បង្អែកដែល កាសែត ចុះផ្សាយ បែបហ្នឹង តើវាយុត្តិធម៌ ដែរឬទេ? ។

សំណួរនេះ ទាល់តែ អ្នកសួរចុះ ទៅបង្ក្រាប ខ្លួនឯងហើយ ទើបដឹងពី លទ្ធផល ចុងក្រោយ វាទទួល បានលទ្ធផល យ៉ាងណា មកវិញ ។ ព្រោះបើ ចាំមើល កម្លាំង សមត្ថកិច្ច លោកចុះ បង្ក្រាបគឺ ពិតជា មិនអាច ទៅរួចឡើយ សូវកុំដឹង ហើយធ្វើ ជាមិនដឹង ពិតជាពិបាក ឲ្យអ្នកឆ្លើយ បកស្រាយ ខ្លាំងណាស់ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.