ឡានដឹកឈើ ប្រណិត៤គ្រឿង របស់ឧកញ៉ា សឹង អុល ដឹកទៅ ស្រុកយួនតាម ស្រុកមេមត់

ទាំងសមត្ថកិច្ច និងមន្ត្រី រាជការរដ្ឋ សុទ្ធសឹងតែ បានដឹង គ្រប់ៗគ្នាថា នៅមុនការ ដាក់បទបញ្ជា ឲ្យបង្កើត គណ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ដែលមាន ឯកឧត្ដម នាយឧត្ដម សេនីយ៍ សៅ សុខា ជាប្រធាន សម្ដេច នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ចំៗឈ្មោះ ឧកញ៉ា សឹង អុល និងឧកញ៉ា លឹម ប៊ុណ្ណា គឺជាឈ្មួញ ឈើដ៏ធំ ដែលត្រូវ បង្ក្រាប ។ ប៉ុន្តែរហូត មកដល់ ពេលនេះ ឧកញ៉ា សឹង អុល នៅតែបន្ត សកម្មភាព ដឹកជញ្ជូន ឈើប្រណិត ទៅស្រុកយួន ដោយមិន ខ្លបខ្លាច ពីការ​ព្រមាន របស់ នាយក រដ្ឋមន្ត្រី នោះឡើយ ។

ជាក់ស្ដែង នៅយប់ថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៧ មានឡាន ខ្នាតមធ្យម ៤គ្រឿង ផ្ទុកដោយ ឈើប្រណិត ពេញបាន ដឹកឈើទៅ ស្រុកយួន តាមច្រក ដូន​រត្នន៍ និងច្រក ទន្លេចាម ។ ឡានផ្ទុក ឈើទាំង៤ គ្រឿងនេះ ត្រូវបានគេ អះ​អាងថា ជារបស់ លោកឧកញ៉ា សឹង អុល ដែលធ្វើ ដំណើរចេញ ពីខេត្ត ស្ទឹងត្រែង រួចឆ្លង​កាត់ ខេត្តក្រចេះ ចូលស្រុក មេមត់ ក្នុងទឹកដី ខេត្តត្បូងឃ្មុំ ដើម្បីនាំ ចេញទៅ លក់​នៅ ស្រុកយួន ។

បើមេឈ្មួញ ឈើមុខ ដដែលៗ បែបហ្នឹង តើចំណាត់ ការសមត្ថកិច្ច នៅ​តាម ដងផ្លូវ កំពុងការពារ ឬក៏ ឃុបឃិតគ្នា ដើម្បីស្វែង រកផល ប្រយោជន៍ ឲ្យ​ប្រាកដទៅ ។ ព្រោះការ ដឹកជញ្ជូន ឈើឆ្លងដែន គឺដឹកនៅ តាមផ្លូវជាតិ មិនមែន បើកកាត់ តាមព្រៃភ្នំ ឯណា បើសមត្ថកិច្ច និងគណ បញ្ជាការខេត្ត នៅតែមិន អាច​ទប់ស្កាត់ បានគឺមាន ន័យស្មើនឹង មិនស្ដាប់ បង្គាប់បទ បញ្ជារបស់ នាយក រដ្ឋ​មន្ត្រី តែម្ដងទើប មេឈ្មួញមុខ ដដែលៗ នៅតែបន្ត ធ្វើសកម្មភាព បានដោយ សេរី បែបហ្នឹង ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 0273 La Presse Nationale. All rights reserved. XHTML / CSS Valid.