ការដឹក ជញ្ជូនប្រភេទ ឈើប្រណិត ដែលហាក់ បង្កប់នូវ ប្រភពមិន ច្បាស់លាស់ តាមប្រភេទ ឡានយីឌុប ជាច្រើន គ្រឿងយក មកស្ដុកទុក នៅឃ្លាំង របស់ ឧកញ៉ាជ័យ ដែលមាន ទីតាំងក្នុង ទឹកដី ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺជា តឹកតាង បញ្ជាក់ឲ្យ ឃើញកាន់ តែច្បាស់ថា ការលើក ឡើងរបស់ អង្គការ ណាសា របស់ អាមេរិក ក្នុងដែន អភិរក្ស ព្រៃឈើ នៅស្រុក កែវសីមា គឺមាន លក្ខណៈ ត្រឹមត្រូវ ។ ទោះបីថា របាយការណ៍ របស់អង្គការ ណាសា មានការ បដិសេធន៍ ពីក្រសួង បរិស្ថាន ដែលលក់ កាបូនឲ្យ ក្រុមហ៊ុន មួយនៅ អាមេរិក ប៉ុន្តែការពិត ជាក់ស្ដែងគឺ ប្រភពឈើ របស់ ឧកញ៉ាជ័យ ដែលដឹក ជញ្ជូនតាម ប្រភេទឡាន យីឌុបមក ស្ដុកទុក ក្នុងឃ្លាំង ដោយពុំបាន បញ្ជាក់ពី ប្រភព ត្រឹមត្រូវ វាជា ហេតុផល គ្រប់គ្រាន់ សម្រាប់ការ បាត់បង់ ព្រៃឈើនៅ តំបន់អភិរក្ស រួចស្រេច ទៅហើយ ។
ថ្មីៗកន្លង ទៅប្រភេទ ឡានយីឌុប របស់ ឧកញ៉ាជ័យ ដែលផ្ទុកឈើ ប្រណិត ពេញក្រឡាប់ ចាក់ឈើ នៅក្នុង ឃុំពីរធ្នូ នេះតែម្ដង ។ បើសិនជា ឧកញ៉ាជ័យ ដឹកឈើ ចេញពីប្រភព ណាមួយដែល ស្របច្បាប់ តើចាំបាច់ ចំណាយ លុយបិទបាំង កុំឲ្យលេច ធ្លាយព័ត៌មាន ចេញក្រៅ ធ្វើអី? ។
ដើម្បីធានា ថានៅក្នុង ដែនអភិរក្ស ព្រៃឈើពិត ជាអាច ការពារបាន មែននោះ អភិបាល ខេត្តក្រចេះ ដែលជា អនុប្រធាន គណកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ត្រូវតែ សហការ ជាមួយ មន្ត្រីបរិស្ថាន ដើម្បីអនុវត្ត កុំឲ្យមាន ករណី ដឹកជញ្ជូន ឈើខុសច្បាប់ ឆ្លងកាត់ខេត្ត របស់ខ្លួន ទើបអាច ចាត់ទុក បានថាជា ការទទួល ខុសត្រូវ របស់ គណបញ្ជាការ ឯកភាពខេត្ត ។ ពុំនោះទេ សកម្មភាព ឧកញ៉ាជ័យ គឺពិតជា អាចពាក់ព័ន្ធ ទៅនឹងផល ប្រយោជន៍ អភិបាលខេត្ត ក្រចេះ ជាក់ជា មិនខាន នោះឡើយ ៕
ឃ្លាំងស្ដុកឈើ របស់ ឧកញ៉ាជ័យ នៅឃុំពីរធ្នូ
ឡានដឹកឈើ របស់ ឧកញ៉ាជ័យ