គោយន្ត ៩គ្រឿង ដឹកឈើ ប្រណិតចេញ ពីចំណុច អូរបឹងជូរ ក្នុងតំបន់ អភិរក្សព្រៃ ព្រះរកាខេត្ត ព្រះវិហារ ដែលមាន ចំនួនឈើ ២៥ម៉ែត្រគូប ត្រូវបានសហគមន៍ ភូមិរំដោះស្រែ សហការ ជាមួយមន្ត្រី បរិស្ថាន ចាប់បាន នៅឃុំ ព្រីងធំ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កាលពីថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ថ្មីៗនេះ ។ ប្រភពពី អ្នកដឹកឈើ តាមគោយន្ត បានបញ្ជាក់ថា ឈើប្រណិត ដែលដឹក ចេញពី តំបន់អភិរក្ស ព្រៃព្រះរកា គឺជាឈើ របស់ មេឈ្មួញ ឈ្មោះវ៉ាន់នី ដែលមកពី ខេត្តព្រះសីហនុ ប្រើមធ្យោបាយ រថយន្តម៉ាក ហាយលែនឌ័រ ពណ៌ស ជាអ្នកជួល ឲ្យដឹកចេញ មកកាន់ ភូមិពាក់ស្បែក ដែលមាន រថយន្ដ យីឌុប របស់ឈ្មោះ សាន សានិត នៅរង់ចាំ ទទួល ដឹកបន្ត ។
ដូចឃើញ ក្នុងរូបភាព នេះស្រាប់ ក្រោមការ គ្រប់គ្រង របស់ អភិបាល ខេត្តព្រះវិហារ មានតួនាទី ពិសេសជា អនុប្រធាន គណកម្មការ បង្ក្រាប បទល្មើស ព្រៃឈើគឺ ពិតជា មិនអាច រក្សាបាន តំបន់ អភិរក្ស ព្រៃព្រះរកា ឲ្យនៅ គង់វង្ស បានឡើយ ។ ព្រោះបន្ទាប់ ពីក្រុមហ៊ុន ដួងស្រួច កាប់បំផ្លាញ នៅចំណុច អូរថ្មស ក្នុងដែន អភិរក្សព្រៃ ព្រះរកា ឥឡូវដល់ វេលា មេឈ្មួញ ឈ្មោះវ៉ាន់នី កំពុងទន្ទ្រាន នៅចំណុច អូរបឹងជូ យ៉ាងរង្គាល ថែមទៀត ដែលជា មូលហេតុ ធ្វើឲ្យតំបន់ អភិរក្សព្រៃ ព្រះរកា នៅសល់តែ ឈ្មោះប៉ុន្តែ ពុំមាននៅ សេសសល់ ព្រៃឈើ តទៅ ទៀតឡើយ ៕
សកម្មភាព អ្នកដឹកឈើ និងគោយន្ត ដែលមេឈ្មួញ ឈ្មោះវ៉ាន់នីជួល






