កាលពីថ្ងៃ ទី០៨ ខែកក្កដា ឆ្នាំ២០១៧ កងកម្លាំងផ្ទៃ ប្រទេស ដឹកនាំកម្លាំង ចុះប្រមូល គំនរឈើ ដែលឈ្មួញ លាក់ទុកនៅ ក្នុងទឹកនៅ ភូមិកោះខ្ញែ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ក្រោមការ បញ្ជារផ្ទាល់ របស់ ឯកឧត្ដម សៅ សុខា និងមានការ សហការ ចូលរួមពី មេបញ្ជាការ រាជអាវុធ ហត្ថខេត្ត នាយខណ្ឌ រដ្ឋបាល ព្រៃឈើខេត្ត និងបណ្ដា អង្គភាព ទាំងអស់ ចូលរួម យ៉ាងច្រើន ។ ប៉ុន្តែ ដោយសារ ចំនួនឈើ មានច្រើនដុំ ទើបលើក មិនទាន់ អស់នៅឡើយទោះបីជា ការបង្ក្រាប នេះប្រព្រឹត្ត ទៅតាំងពី ពេលព្រឹក ក៏ដោយ ហើយចំនួន ឈើក៏មិន ទាន់មាន របាយការណ៍ បញ្ជាក់ពី ចំនួនច្បាស់ លាស់នៅ ឡើយទេ ៕