សកម្មភាព សម្រុកដឹក ឈើនៅខេត្ត ក្រចេះ ពីមេឈ្មួញ ឈ្មោះសាល និងចែនី ទៅស្រុកយួន

សកម្មភាព សម្រុកដឹក ឈើនៅខេត្ត ក្រចេះ ពីមេឈ្មួញ ឈ្មោះសាល និងចែនី ទៅស្រុកយួន

តាមការ កត់សម្គាល់ មេឈ្មួញឈើ ឈ្មោះសាល និងចែនី កំពុងសម្រុក ដឹកឈើ ប្រណិតចេញ ពីស្រុកសំបូរ ឆ្លងកាត់ ស្រុកចិត្របុរី សំដៅទៅ ស្រុកស្នួល ដើម្បីនាំ ឈើប្រណិត ចេញទៅលក់ នៅស្រុកយួន ជារៀងរាល់ថ្ងៃ ។ ជាក់ស្ដែង ឡានដឹកឈើ ប្រណិតនៅ ក្នុងរូបភាព នេះគឺស្ថិត នៅលើផ្លូវ ជាតិពីខេត្ត ក្រចេះ ទៅស្រុកស្នួល កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៥ព្រឹកឆ្ពោះ ទៅកាន់ ប្រទេសយួន ។

ប្រភព ច្បាស់ការ បានឲ្យដឹង ថាមេឈ្មួញ ឈ្មោះសាល និងចែនី អាចដឹក​ឈើ ជារៀងរាល់ យប់ឆ្លងដែន បានដោយមាន ខ្នងបង្អែកជា សមត្ថកិច្ច នគរ​បាល ខេត្តក្រចេះ ជាអ្នកបើក ភ្លើងខៀវ ។ បើមេឈ្មួញ ឈើសុទ្ធសឹង តែមាន​ខ្នង បង្អែកជា សមត្ថកិច្ច នេះហើយទើប បង្កលក្ខណៈ ដល់មេឈ្មួញ ដុះស្លែទាំងពីរ អាចដឹកឈើ ឆ្លងកាត់ ស្រុកជាច្រើន ក្នុងខេត្ត ក្រចេះ បានដោយ គ្មានសមត្ថកិច្ច ណាហ៊ាន ធ្វើការ បង្ក្រាប ។

ដោយសារ មេឈ្មួញឈើ មានការ ឃុបឃិត ជាមួយ សមត្ថកិច្ច នេះហើយ​ទើប ក្រញ៉ាំវិធានការ ក្ដៅរបស់ ប្រមុខរាជ រដ្ឋាភិបាល បានបង្កើត គណៈកម្មការ ទប់ស្កាត់ បទល្មើសព្រៃ ហាក់មាន ប្រសិទ្ធភាព តែក្នុង រយៈពេលខ្លី តែប៉ុណ្ណោះ ។ ជាក់ស្ដែង មេឈ្មួញ ឈ្មោះសាល និងចែនី ហាក់ដឹងច្បាស់ ពីឱកាស ប្រព្រឹត្ត បទល្មើស បានយ៉ាងច្បាស់ ដោយផ្អែកលើ ការគាំទ្រ ឃុបឃិតពី សមត្ថកិច្ច ទើប​អាច​ដឹក ជញ្ជូនឈើ ឆ្លងដែនបាន ដោយសេរី បែបហ្នឹង ដែលជាហេតុ ធ្វើឲ្យមាន ការរិះគន់ថា ប្រសិទ្ធភាព របស់គណៈ កម្មការគឺ ពិតជាពុំអាច ទទួលបាន ជោគជ័យ ដូចការ អះអាង នោះឡើយ ៕

Picture1

IMG-20170703-WA0000

សកម្មភាព ឡានដឹកឈើ របស់ឈ្មួញ ឈ្មោះសាល និងចែនី ពីខេត្តក្រចេះ ទៅស្រុកស្នួល ឆ្ពោះទៅ ស្រុកយួន

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.