មេឈ្មួញ ដុះស្លែឈ្មោះ សាល និងចែនីអាត កំពុងធ្វើ សកម្មភាព ដឹកឈើ ប្រណិត ប្រភេទសុក្រម និងឈើធ្នង់ នាំចេញទៅ ស្រុកយួន ជារៀង រាល់យប់ ។ ប្រភពច្បាស់ ការបាន បញ្ជាក់ថា ឈើប្រណិត ដែលមេឈ្មួញ ដុះស្លែ ឈ្មោះសាល និងចែនីអាត ដឹកជញ្ជូន តាមឡាន ខ្នាតធំចេញ ទៅស្រុកយួន តាមច្រក តុងមិន ស្ថិតក្នុងឃុំ ក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
ដូចឃើញ ក្នុងរូបភាព នេះស្រាប់ ឡានដែល ផ្ទុកឈើ ប្រណិត ខ្នាតធំ ឆ្ពោះទៅកាន់ ច្រកតុងមិន គឺគ្មាន សមត្ថកិច្ច កងរាជ អាវុធហត្ថ និងនគរបាល រួមទាំង មន្ត្រីជំនាញ ណាដែល ហ៊ានធ្វើការ បង្ក្រាបឡើយ ។ ប្រភពបាន បន្តឲ្យដឹងថា មេឈ្មួញ ដុះស្លែទាំងពីរ គឺមានមន្ត្រី សមត្ថកិច្ច ដែលមាន អំណាចក្នុង ខេត្តក្រចេះ ជាខ្នងបង្អែក ទើបគ្មាន សមត្ថកិច្ច និងមន្ត្រីជំនាញ ហ៊ានចុះ បង្ក្រាប ។
មានការ លើកឡើងថា បើសមត្ថកិច្ច ក្នុងខេត្ត យកតួនាទី ទៅការពារ ឈ្មួញទុច្ចរិត ទៅហើយនោះ ទោះបី បទបញ្ជា រាជរដ្ឋាភិបាល រឹតបន្តឹង ក្នុងការ ទប់ស្កាត់ បទល្មើស ព្រៃឈើក្នុង កម្រិតណា ក៏គ្មាន ប្រសិទ្ធភាព នោះដែរ ។ ជាក់ស្ដែង មេឈ្មួញ ឈើដុះស្លែង ទាំងពីរដែល កំពុងដឹក ជញ្ជូនឈើ ជារៀងរាល់ យប់គឺជា តឹកតាង បង្ហាញឲ្យ ឃើញថា បើសមត្ថកិច្ច នៅមូលដ្ឋាន មិនអនុវត្ត ទៅហើយ ទោះបីមាន បទបញ្ជាឲ្យ ទប់ស្កាត់ ក៏គ្មាន ប្រសិទ្ធភាព អ្វីនោះឡើយ ៕