ឡានយីឌុប ដឹកឈើ ក្រឡាប់នៅ ខេត្តក្រចេះ

ឡានយីឌុប ដឹកឈើ ក្រឡាប់នៅ ខេត្តក្រចេះ

នៅតាម បណ្ដោយ ផ្លូវជាតិ លេខ៧ ត្រង់ចំណុច ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ មានហេតុការណ៍ ក្រឡាប់ឡាន​ ប្រភេទ យីឌុប ផ្ទុកឈើពេញ ។ មិនដឹងថា ឡានយីឌុបនេះ ក្រឡាប់ពី ពេលណា នោះឡើយ ប៉ុន្តែនៅ ​ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្រាប់តែ ឃើញឡាន ក្រឡាប់ នៅលើ ដងផ្លូវតែម្ដង ។

ប្រភពបាន ឲ្យដឹងថា មេការដឹក ឈើមាន ឈ្មោះមាន ដោយមាន ការអះអាង ថាដឹកចេញ ពីខេត្ត ស្ទឹងត្រែង ។ គេនៅ មិនទាន់ ដឹងថាជា ឈើដែល ដឹកមានច្បាប់ ឬក៏​អត់​ នោះឡើយ ដោយរង់ចាំ ការបកស្រាយ ពីមន្ត្រី ជំនាញ បន្តទៀត ។

មានការ លើកឡើងថា ទោះមាន ច្បាប់ឬក៏ អត់ច្បាប់ ការប្រើឡាន ប្រភេទ​យីឌុប ដឹកឈើ បង្កឲ្យ ខូចខាត ផ្លូវជាតិ ធ្ងន់ធ្ងរណាស់ ។ សមដូច ប្រសាសន៍ លោកនាយក រដ្ឋមន្ត្រី តែងតែ អំពាវនាវ ឲ្យការដឹក ជញ្ជូនកុំឲ្យ លើសទម្ងន់ ព្រោះផល ដែលបាន មកពីការ កាប់បំផ្លាញ ព្រៃឈើគឺ មិនអាចមាន តម្លៃស្មើទៅ នឹងតម្លៃផ្លូវ នោះឡើយ ៕

received_216937655469370

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.