ទោះបីជា ផ្សារនាគមាស ស្ថិតក្នុង លំដាប់ ផ្សារទំនើប ប៉ុន្តែ សកម្មភាព លក់ដូរបង្ក ឲ្យបាត់បង់ សណ្ដាប់ធ្នាប់ និងគ្មាន អនាម័យ ទាល់តែសោះ ។ ម្យ៉ាងវិញទៀត នៅទីតាំង ផ្សារមាន បង្កប់ដោយ ល្បែងស៊ីសង ជាច្រើន ប្រភេទ ដែលជា ហេតុជំរុញ ឲ្យតំបន់ ផ្សារនាគមាស ដែលស្ថិត ក្នុងសង្កាត់ ផ្សារដើមគរ ពោរពេញ ទៅដោយ អំពើចោរកម្ម ឆក់ប្លន់ និងលក់សេព គ្រឿងញៀន ថែមទៀតផង ។
មិនដឹងថា អធិការខណ្ឌ ទួលគោក លោកបានដឹង ពីបទល្មើស ជាច្រើន ដែលផ្ដើម ចេញពីល្បែង ស៊ីសងក្នុង ផ្សារនាគមាស ឬធ្វើជា សម្ងំមិនបាន ដឹងនោះទេ ទើបភ្លេចគិត ដល់គោល នយោបាយ ភូមិឃុំមាន សុវត្ថិភាព ដែលរាជ រដ្ឋាភិបាល ដាក់ចេញ ដើម្បីធានា ដល់សុខ សុវត្ថិភាព ប្រជាពលរដ្ឋ ។ ចុះបើ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រួមទាំង ស្នងការ នគរបាល រាជធានី លោកហាក់ ពុំបានចាប់ អារម្មណ៍ ចំពោះល្បែង ស៊ីសងនៅ ក្នុងផ្សារ នាគមាស ទៅហើយនោះ តើអាចឲ្យ ប្រជាពលរដ្ឋ ក្នុងរាជធានី ភ្នំពេញ លោកកក់ក្ដៅ ក្នុងការ រស់នៅ បានដោយ របៀបណា ៕