បើគ្មានការ បើកភ្លើងខៀវ ពីចៅហ្វាយ ខេត្តបាត់ដំបង ល្បែងភ្នាល់ ទឹកភ្លៀង ក៏មិនអាច បើកលេង បានដែរ

បើគ្មានការ បើកភ្លើងខៀវ ពីចៅហ្វាយ ខេត្តបាត់ដំបង ល្បែងភ្នាល់ ទឹកភ្លៀង ក៏មិនអាច បើកលេង បានដែរ

លោកចាន់ សុផល មានអំណាច ពិសេសជា គណ បញ្ជាការ ឯកភាពខេត្ត បាត់ដំបង គ្រប់គ្រង កម្លាំងយោធា ខេត្តស្រុក កងរាជ អាវុធហត្ថ ខេត្តស្រុក រួមទាំង នគរបាល ខេត្តស្រុក រហូតដល់ ឃុំសង្កាត់ ។ មានការ ចោទសួរថា បើគ្មានការ បើកភ្លើង ខៀវពីលោក ចាន់ សុផល គណបញ្ជា ការឯកភាព ខេត្តបាត់ដំបង ទេនោះ តើល្បែង ភ្នាល់ទឹកភ្លៀង ដែលមាន ទីតាំងនៅ ចំណុច ស្រែមួយរយ អាចបើក លេងបានដោយ របៀងណា?… ។

បើគ្រាន់តែ ដើម្បីផល ប្រយោជន៍ ដែលបានពី ល្បែងបាន ជំរុញឲ្យ អភិបាលខេត្ត បាត់ដំបង សូត្រគោល នយោបាយ ភូមិឃុំមាន សុវត្ថិភាព លែងចាំ ទៅហើយនោះ អសន្តិសុខ នៅក្នុងខេត្ត នេះពិតជា រីករាលដាល ធំឡើងជាក់ ជាមិនខាន ។ ព្រោះអ្នក ចាញ់ល្បែង ត្រូវលក់ ទ្រព្យសម្បត្តិ ដីធ្លីជា បន្តបន្ទាប់ ។ ចុះបើពួកគេ អស់អ្វីលក់ គឺមានតែ ប្រើវិធី ឆបោកឈាន ទៅដល់ការ លួចនិងឆក់ប្លន់ ដែលបង្ក ឲ្យភូមិឃុំ រួមទាំងខេត្ត បាត់ដំបង ទាំងមូល ពិតជា គ្មានសុវត្ថិភាព ស្របតាមគោល នយោបាយ ដែលកំណត់ ដោយក្រសួង មហាផ្ទៃ នោះឡើយ ៕

chansophal_sorthet

18222050_1887337621537768_6924936249462195217_n

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.