ដោយពុំឃើញ មានកម្លាំង រដ្ឋបាល ព្រៃឈើ និងសមត្ថកិច្ច ខេត្តព្រះវិហារ ហ៊ានចុះ បង្ក្រាប បទល្មើស ព្រៃឈើដែល ដឹកជញ្ជូន យ៉ាងគគ្រឹក គគ្រេង ពីសំណាក់ ក្រុមហ៊ុន ដួងស្រួចទើប អង្គការ អភិរក្ស ព្រៃឈើ និងសត្វព្រៃ គូលេន ព្រហ្មទេព សហករ ជាមួយ អង្គការWCS បើកយុទ្ធនាការ ឃាត់រថយន្ត ប៉ាកុងផ្ទុក ឈើហ៊ុប ២គ្រឿងរបស់ ក្រុមហ៊ុន ដួងស្រួច នៅចំណុច ភូមិកំពេញ ឬភូមិ រំដោះស្រែ ឃុំយាង ស្រុកជាំក្សាន កាលពី ថ្ងៃទី០២ ឧសភា ឆ្នាំ២០១៧ ។ រថយន្ត ប៉ាកុងទាំង ២គ្រឿង ផ្ទុកឈើហ៊ុប រួមទាំង អ្នកបើកបរ ដែលមាន បំណង ដឹកចូល ក្រុមហ៊ុន ដួងស្រួច ត្រូវបាន អង្គការទាំងពីរ ខាងលើ ចាប់បញ្ជូន មកកាន់ នាយខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃ ទី០៤ ឧសភា រួមទាំងវត្ថុ តាងម៉ាស៊ីន ត្រង់សឺន័រ ១០គ្រឿង នៅលើរថយន្ត ដឹកឈើ ថែមទៀតផង ។
អ្នកបើកបរ រថយន្ត ប៉ាកុង ដឹកឈើហ៊ុប រួមទាំងកម្មករ ត្រូវបានឃាត់ ខ្លួនសួរនាំ នៅខណ្ឌ រដ្ឋបាល ព្រៃឈើខេត្ត សៀមរាប ក្នុងព្រឹកនោះ គេសង្កេតឃើញ វត្តមានឈ្មោះ សុខជា ដែលកេណ្ឌ ប្រជាពលរដ្ឋ ឲ្យចូលកាប់ ព្រៃក្នុងដែន អភិរក្សព្រៃ ព្រះរកា ក៏បានចេញ មុខទៅ ដោះស្រាយ ក្នុងគោល បំណងយក រថយន្ត ដឹកឈើ មកវិញនៅ ព្រឹកថ្ងៃទី០២ ឧសភា នេះផងដែរ ។ ប្រសិនបើ មានការសម្រប សម្រួល ណាមួយឲ្យ ឈ្មោះសុខជា មន្ត្រីដឺបេ យោធាយក រថយន្តនិង ឈើចេញ មែននោះគឺ ការខិតខំ ប្រឹងប្រែង របស់អង្គការ អភិរក្ស ព្រៃឈើ ទាំងពីរពិត ជាគ្មានន័យ អ្វីទាំងអស់ ។
ព្រោះបើផ្អែក ទៅលើមន្ត្រី ដឺបេយោធា ឈ្មោះសុខជា ចេញមុខទៅ ដោះស្រាយ នៅខណ្ឌ រដ្ឋបាល ព្រៃឈើ ដោយគ្មានការ ចោទប្រកាន់ អាចជារឿង ដែលគេធ្លាប់ ទំនាក់ទំនង គ្នាក្នុង មុខរបរ កាប់បំផ្លាញ ដែនអភិរក្ស ព្រៃព្រះរកា រួចស្រេច ទៅហើយ ។ ម្យ៉ាងវិញទៀត ការចាប់ រថយន្តប៉ាកុង ទាំងពីរគ្រឿង ក៏ពុំមែន ដឹកនាំដោយ កម្លាំងមេព្រៃ ឬកម្លាំង សមត្ថកិច្ច នោះឡើយ គឺជាអង្គការ អភិរក្ស ព្រៃឈើ និងសត្វព្រៃ គូលេន ព្រហ្មទេព សហការ ជាមួយ អង្គការWCS តែប៉ុណ្ណោះ ។
ដូចសារ ព័ត៌មានជាតិ ធ្លាប់ធ្វើការ ចុះផ្សាយ ជាច្រើន អត្ថបទ រួចមកហើយ ថាលោក សុខជា ជាមន្ត្រីដឺបេ អគ្គបាន សហការ ជាមួយ ក្រុមហ៊ុន ដួងស្រួចកេណ្ឌ ប្រជាពលរដ្ឋ ២០នាក់ឲ្យ ចូលទៅកាប់ ព្រៃឈើនៅ តំបន់អភិរក្ស ព្រៃព្រះរកា ។ ប្រភពព័ត៌មាន ច្បាស់ការ កន្លងមកគឺ មានប្រភព ចេញពីអ្នក កាប់ព្រៃ ដែលឈ្មោះ សុខជា កេណ្ឌឲ្យទៅ កាប់រួចហើយ មិនព្រមឲ្យ លុយពួកគាត់ គឺស៊ីដាច់ តែម្ដង ។
ទោះបី យ៉ាងណា លទ្ធផល ជាក់ស្ដែងថា ត្រូវប្រគល់ រថយន្តទៅ ឲ្យឈ្មោះ សុខជា ឬរក្សាទុក គឺពិតជាអាច ដឹងនៅថ្ងៃ ទី០៥ឬថ្ងៃ ទី០៦ ឧសភា ឆ្នាំ២០១៧ ដ៏ខ្លីខាងមុខ ជាក់ជា មិនខាន ។ ព្រោះបើជា ករណី ឃុបឃិតគ្នា ជាប្រព័ន្ធដូច នៅខេត្ត មណ្ឌលគិរី ដែលឃុបឃិត គ្នាទទួល សំណូក១៧ ម៉ឺនដុល្លា ឲ្យជនជាតិ យួនចូលកាប់ និងដឹកឈើ ចេញមែននោះ គឺលោក សុខជា ពិតជាអាច នាំរថយន្ត និងឈើហ៊ុប រួចទាំង ម៉ាស៊ីន ត្រង់សឺន័រ ចេញពីខណ្ឌ រដ្ឋបាល ព្រៃឈើ បានដោយ សុវត្ថិភាព ថែមទៀតផង ព្រោះពេល វេលាគឺអាច បញ្ជាក់នា ពេលដ៏ខ្លី ខាងមុខនេះ ជាក់ជា មិនខាន ៕
ទីតាំងម៉ាស៊ីន រ៉ៃក្រុមហ៊ុន ដួងស្រួចនៅ ភូមិពាក់ស្បែក ឃុំយាង ស្រុជាំក្សាន្ត