ពីមុនមាន អង្គការក្រៅ រដ្ឋាភិបាល បរទេសមាន ដូចជា អង្គការ គ្លូប៊លវីដណេស ដែលឃ្លាំមើល ធនធាន ធម្មជាតិ ទោះបីមាន ការកាប់ បំផ្លាញ ព្រៃក្នុងតំបន់ ការពារ ប៉ុន្តែស្ថិតក្នុង កម្រិត លាក់លាម តិចតួច បើជា ទ្រង់ទ្រាយធំ អាចប្រឈម ទៅនឹងការ ដាក់ទោស ដូចករណី អតីតអភិបាល ខេត្តរតនៈគិរី ជាភស្ដុតាង ស្រាប់ ។ នៅពេល អង្គការ អន្តរជាតិ មួយនេះត្រូវ បណ្ដេញចេញ រួមទាំង សកម្មជន ការពារធនធាន ធម្មជាតិ លោកឈុត វុទ្ធី ជាអ្នក បន្តវេន ត្រូវបានគេ ធ្វើឃាតក្នុង បេសកកម្ម ផងនោះ ធនធាន ធម្មជាតិ ដែលត្រូវ អភិរក្សក្រោម រូបភាព សហគមន៍ និងអនុក្រឹត្យ ដាក់តំបន់ ព្រៃការពារ រួមទាំងព្រៃ ការពារដោយ ព្រះរាជក្រឹត្យ ផងបាន និងកំពុង វិនាស ហិនហោច យ៉ាងឆាប់រហ័ស ។
មិនមែន វិនាសកម្ម ព្រៃឈើគឺជា រឿងចៃដន្យ នោះឡើយ ទោះបីមាន ការប្ដេជ្ញាចិត្ត ពីប្រមុខ រាជរដ្ឋា ភិបាល ចេញបទ បញ្ជាឲ្យ បង្កើតគណ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើជា ទ្រង់ទ្រាយធំ ដែលមាន អគ្គមេបញ្ជាការ កងរាជ អាវុធហត្ថ ជាប្រធានក្តី ប៉ុន្តែឈ្មួញ ឈើហាក់មាន បទពិសោធន៍ រៀបចំគម្រោង អភិវឌ្ឍ នៅជិតតំបន់ ព្រៃសហគមន៍ ឬតំបន់ព្រៃ អភិរក្សដែល ចេញអនុក្រឹត្យ និងព្រះរាជក្រឹត្យ ងាយស្រួល ក្នុងការលួច ចូលកាប់ ព្រៃការពារ មករក្សាទុក ក្នុងក្រុមហ៊ុន ដែលនៅ ជិតនោះស្រាប់ ។ ជាក់ស្តែង ក្រុមហ៊ុន ដួងស្រួច ដែលបោះ ទីតាំងនៅជិត តំបន់អភិរក្ស ព្រៃព្រះរកា គឺបានកាប់ ខ្ទេចនៅ ចំណុចអូរថ្មស ដែលអ្នក សារព័ត៌មាន យើងធ្លាប់បាន ចុះផ្សាយ កន្លងមក ។
ដោយនៅ ចំណុច អូរថ្មស ក្នុងដែន អភិរក្សព្រៃ ព្រះរកា ក្រុមហ៊ុន ដួងស្រួច កាប់ឈើអស់ ក៏ផ្លាស់ទីតាំង ក្រុមហ៊ុន និងម៉ាស៊ីនរ៉ៃ មកដាក់នៅ ភូមិអូរជុញ ស្រុកជាំក្សាន្ត ដើម្បីបន្ត កាប់បំផ្លាញ ព្រៃឈើនៅ ចំណុចផ្សេង ទៀតស្ថិតក្នុង ដែនអភិរក្ស ព្រៃព្រះរកា តែមួយ ។ ហើយរូបភាព ដឹកជញ្ជូនឈើ នេះគឺដឹក ចេញពីចំណុច ប៉ាកគាបលើ ក្នុងដែន អភិរក្សព្រៃ ព្រះរកា កាលពីថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០១៧ ចូលទៅកាន់ ទីតាំង ក្រុមហ៊ុន ដួងស្រួច នៅភូមិ អូរជុញ ។
មានការលើក ឡើងថា ឲ្យតែឈ្មួញ ឈើឆ្លាតជាង ថ្នាក់ដឹកនាំ បែបក្រុមហ៊ុន ដួងស្រួច អ៊ីចឹងមិនថា ឡើយព្រៃ សហគមន៍ ឬតំបន់អភិរក្ស ដោយអនុក្រឹត្យ និងព្រះរាជក្រឹត្យ នោះឡើយ ដោយគេ បានសន្និដ្ឋាន ទុកថាបើ ព្រៃក្នុងតំបន់ អភិរក្សពិតជា អាចការពារ បានទើប ជារឿង ដែលចម្លែក ។ ដូចឃើញ ក្នុងរូបភាព ជាបន្តបន្ទាប់ នេះស្រាប់ គឺតំបន់ អភិរក្ស ព្រៃព្រះរកា កំពុងតែ ឈានទៅរក ស្ថានភាព វិនាស ហិនហោច ដោយពុំមាន ចំណាត់ការ ទប់ស្កាត់ពី គណៈបញ្ជា ការឯកភាព ខេត្តព្រះវិហារ ក្នុងនាមជា អនុប្រធាន គណៈកម្មការ ធ្វើដឹង ធ្វើឮចំពោះ វិនាសកម្ម ព្រៃឈើ នោះឡើយ ៕
ឡានដឹកឈើ ក្រុមហ៊ុន ដួងស្រួច ចេញពីព្រៃ ព្រះរកា ចូលទីតាំង ក្រុមហ៊ុន នៅអូរជុញ