ភូមិបាល ស្រុកឧដុង្គ ប្រកាសថា ហត្ថលេខា និងត្រា មេឃុំ មិនអាចយក ជាការបាន ដូចប្រមាថ ក្រសួង មហាផ្ទៃដែរ

ភូមិបាល ស្រុកឧដុង្គ ប្រកាសថា ហត្ថលេខា និងត្រា មេឃុំ មិនអាចយក ជាការបាន ដូចប្រមាថ ក្រសួង មហាផ្ទៃដែរ

ផ្អែកតាម សាក្សីនៅ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គឺឈ្មោះ មឿនថុន និងប្រពន្ធ ឈ្មោះទឹម ស៊ីណា បានកាន់កាប់ ដីកេរមរតក ពីឪពុកម្ដាយ តាំងពី ទសវត្ស ឆ្នាំ១៩៩០ មកម្លេះ ទើបមេភូមិ ក្រាំងជង្រុក ឈ្មោះកែវ វ៉ាន់ និងលោក មេឃុំ ក្រាំងចេក ចុះហត្ថលេខា និងប្រថាប់ត្រា ទទួលស្គាល់ លើពាក្យស្នើ សុំកាន់កាប់ ប្រើប្រាស់ ដីធ្លីចាប់តាំង ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ មកម្លេះ ដែលរហូត មកដល់ ពេលនេះ គឺមាន រយៈកាល ៧ឆ្នាំ ទៅហើយ ។ បើផ្អែកតាម ការអះអាង ពីអ្នកស្រី ទឹម ស៊ីណា ​ជាម្ចាស់​កម្មសិទ្ធ បានធ្វើការ អះអាងថា ពាក្យស្នើ សុំកាន់កាប់ ប្រើប្រាស់ ដីធ្លីរបស់ គាត់ដែល ទទួលស្គាល់ ដោយលោក មេភូមិ ក្រាំងជង្រុក និងមេឃុំ ក្រាំងចេក ត្រូវបាន ប្រធាន ការិយាល័យ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល ស្រុកឧដុង្គ បញ្ជាក់ថា ពាក្យស្នើសុំ កាន់កាប់ ប្រើប្រាស់ ដីធ្លីអ្នកណា ក៏គេអាច ធ្វើបានដែរ មិនអាចយក មកប្រើការ បានឡើយ លើកលែងតែ ចេញដោយ ភូមិបាល ស្រុកទើប អាចយក ជាការបាន ។

មានការលើកឡើងថាហត្ថលេខានិងត្រាមេភូមិមេឃុំមិនអាប្រការបានហើយអ្នកណាក៏អាចធ្វើបានដែរគឺលោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកឧដុង្គមិនត្រឹមតែប្រមាថអាជ្ញាធរភូមិឃុំដែលទទួលសន្លឹកឆ្នោតពីរាស្ត្រប៉ុណ្ណោះទេគឺមានន័យស្មើនឹងប្រមាថចំណាត់ការក្រសួងមហាផ្ទៃដែលសម្រេចប្រគល់ត្រាដល់មេឃុំចៅសង្កាត់នៅទូទាំងប្រទេសថែមទៀតផង ។ ព្រោះបើ ផ្អែកលើ នីតិវិធី រដ្ឋបាល គឺពាក្យស្នើសុំ កាន់កាប់ ប្រើប្រាស់ ដីធ្លីដែល ចុះ​​​​ហត្ថលេខា និងប្រថាប់ ត្រាដោយ លោកមេភូមិ និងលោក មេឃុំនេះ ហើយគឺជា តឹកតាង បង្ហាញដល់ ស្ថាប័នជំនាញ ភូមិបាល ស្រុកក្នុងការ ចុះ​បញ្ជីស្នាម ទទួលស្គាល់ សិទ្ធិកាន់កាប់ ដីធ្លីនេះ បញ្ជូនទៅ មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តដើម្បី ចេញប្លង់រឹង ។ ចុះបើ បែបបទ រដ្ឋបាល ក៏លោក ប្រធាន ការិយាល័យ ភូមិបាល ស្រុកឧដុង្គ មិនទាំងចេះ ធ្វើផង ដោយចាត់ ទុកថា ទាល់តែចេញ ដោយជំនាញ ទើបយក ជាការបាន ដោយមិនចាំ បាច់មានការ ទទួលស្គា ល់ពីអាជ្ញាធរ ភូមិឃុំ បែបហ្នឹង ទំនាស់ដីធ្លី នៅស្រុកខ្មែរ គឺពិតជា ពុំអាចបញ្ចប់ ឬកាត់បន្ថយ បាននោះទេ គឺមានតែ រីករាលដាល ខ្លាំងឡើង ថែមទៀត ។

ភស្តុតាង ជាក់ស្តែង រួមមាន ពាក្យស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី និងគំនូស ប្លង់របស់ ឈ្មោះមឿនថុន រួមទាំងពាក្យ ស្នើសុំចុះ បញ្ជីដី សុទ្ធសឹងតែ មានការទទួល ស្គាល់ពី អាជ្ញាធរ ភូមិឃុំ ចុះហេតុអ្វី បានជា ប្រធាន ការិយាល័យ រៀបចំដែនដី ស្រុកឧដុង្គ ទៅកំណត់ លើទីតាំង ដើមរបស់ លោកមឿនថុន ក្នុងគំនូស ប្លង់ថាជា ប្រឡាយ ទៅវិញ ។ ហើយរឿង ដែលចម្លែក នោះគឺដី នៅពីក្រោយ ជាប់លោក មឿនថុន គឺលោកប្រធាន ភូមិបាល ស្រុកបានចុះ ក្នុងបញ្ជី ជាផ្លូវការ ថាជាដី កម្មសិទ្ធិទៅវិញ ។

ដូចឃើញ ក្នុងរូបភាព នេះស្រាប់ តើនៅស្រុកខ្មែរ មានប្រជាជន ១៥លាននាក់ អាចស្គាល់ ទីតាងបែប ហ្នឹងថាជា ប្រឡាយបាន ដោយរបៀប ណា? …។ បើមន្ត្រីជំនាញ ស្រុកឧដុង្គ មិនទាំង ស្គាល់ពី នីតិវិធី រដ្ឋបាល រួមទាំងអាច កំណត់ទីតាំង​ ប្រឡាយ ឬជាដីភូមិ ដែលជាប់ នឹងស្ថានីយ ចាន់ថ្នាល បានផងនោះ គួរដកគាត់ ឲ្យទៅរៀន ជំនាញ ឡើងវិញ ទើបប្រសើរ ។ ព្រោះថា បើមន្ត្រីជំនាញ ទៅហើយ នៅមិនស្គាល់ ដីភូមិឬ ប្រឡាយទឹក ទៅហើយនោះ គឺវាពិជា រងគ្រោះណាស់ សម្រាប់ ប្រជាពលរដ្ឋ នៅក្នុងតំបន់ ដែលគាត់ គ្រប់គ្រង តាមរបៀប អញនិយម បែបហ្នឹង ៕

Picture2

P_20170503_201232

P_20170503_201252

P_20170503_201310

P_20170503_201326

P_20170503_201350

 

 

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 5855 La Presse Nationale. All rights reserved. XHTML / CSS Valid.