ក្រុមហ៊ុន ដួងស្រួច ផ្លាស់ទី តាំងថ្មី បន្ដកាប់ បំផ្លាញ តំបន់ អភិរក្ស ព្រៃព្រះរកា

ក្រុមហ៊ុន ដួងស្រួច ផ្លាស់ទី តាំងថ្មី បន្ដកាប់ បំផ្លាញ តំបន់ អភិរក្ស ព្រៃព្រះរកា

បន្ទាប់ពី កេណ្ឌប្រជា ពលរដ្ឋ នៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ឲ្យទៅ កាប់ឈើ នៅចំណុច អូរថ្មស ក្នុងដែន អភិរក្សព្រៃ ព្រះរកា ចំនួន២០នាក់ ដោយពុំបាន ឲ្យលុយ អ្នកកាប់ឈើ ពេលនេះ លេចព័ត៌មាន ថ្មីថាលោក សុខជា បានទៅកេណ្ឌ ប្រជាពលរដ្ឋ នៅភូម ជាំស្រែ ឃុំរំដោះស្រែ ស្រុកជំាក្សាន្ត ឲ្យចូលទៅ កាប់នៅព្រៃ អភិរក្ស ព្រះរកា បន្តទៀត ។ ទិសដៅ ដែលឈ្មោះ សុខជា កេណ្ឌកម្លាំង ឲ្យទៅកាប់ ឈើជាលើក ទី២នេះត្រូវ បានគេ អះអាងថា ស្ថិតនៅ ចំណុច ប៉ាក់កៀបលើ ចំណុច អូរបឹងជូ និងចំណុច ព្រៃឫស្សី ។

ដូចឃើញ ក្នុងរូបភាព នេះស្រាប់ គឺឈ្មោះ សុខជា ប្រើអំណាច ជាដឺបេ អគ្គបញ្ជា ការដ្ឋាន កងទ័ព ជើងគោក ប្រចាំនៅ ខេត្តព្រះវិហារ កេណ្ឌពលរដ្ឋ ពីឃុំព្រីងធំ ២០នាក់ ចូលកាប់ ប្រភេទ ឈើទាល នៅចំណុច អូរថ្មស ក្នុងដែន អភិរក្សព្រៃ ព្រះរកាអស់ ១០៤៥ដើម និងឈើ ប្រណិត ចំនួន១០ ម៉ែត្រគូប ថែមទៀត ។ ឈើទាំងអស់ ត្រូវបាន ដឹកចូល ទៅក្នុង ក្រុមហ៊ុន ដួងស្រួច ដែលមានការ ឃុបឃិត ពីមន្ត្រី យោធាឈ្មោះ សុខជា បង្កឲ្យមាន វិនាសកម្ម ព្រៃឈើ ក្នុងដែន អភិរក្ស ដែលរាជរដ្ឋា ភិបាល ផ្ដល់ទំនុកចិត្ត ទៅឲ្យរដ្ឋមន្ត្រី ក្រសួង បរិស្ថាន ជាអ្នកគ្រប់គ្រង ។

ពេលនេះ ដើមឈើទាល នៅចំណុច អូរថ្មស ក្នុងដែន អភិរក្សព្រៃ ព្រះរកា ដែលប្រជា ពលរដ្ឋ តែងតែ ទទួលបាន ពីអនុផល ព្រៃឈើ កាប់ច្បោះ យកជ័រទឹក គឺលែងមាន ទៀតហើយ ទើបក្រុមហ៊ុន ដួងស្រួច បានរៀបចំ ផ្លាស់ដាក់ ទីតាំង ម៉ាស៊ីនរ៉ៃ នៅភូមិ អូរជុញ ស្រុកជាំក្សាន្ត ដើម្បីកេណ្ឌ ពលរដ្ឋ នៅភូមិ ជាំស្រែ ឃុំរំដោះស្រែ ឲ្យចូលទៅ កាប់ឈើ នៅចំណុច ផ្សេងក្នុងដែន អភិរក្ស ព្រៃព្រះរកា ។ ប្រភពបន្ត ឲ្យដឹងថា មូលហេតុដែល ក្រុមហ៊ុន និងមន្ត្រីយោធា ដឺបេឈ្មោះ សុខជា ត្រូវកេណ្ឌ មនុស្សពី ឃុំផ្សេងគឺ ព្រោះតែប្រើ អំណាចឆបោក ពលរដ្ឋ២០នាក់ នៅឃុំព្រីងធំ ដោយពុំបាន ឲ្យលុយ ពួកគាត់ឡើយ ហើយប្រើ ពាក្យថា ជាឈើខុស ប៉ាន់ដុតចោល អស់ហើយ ។

ដើម្បីធានា ដល់ការ ថែរក្សា ព្រៃឈើ ក្នុងតំបន់ អភិរក្ស ប្រមុខរាជ រដ្ឋាភិបាល បានធ្វើការ កែទម្រង់ ជាច្រើន ដូចជា ដាក់តំបន់ អភិរក្សឲ្យ ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ក្រសួង បរិស្ថាន រួមទាំង បង្កើតគណ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ដែលមាននាយ ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងកង យោធពល ខេមរៈភូមិន្ទ និងជាមេ បញ្ជាការ កងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ជាប្រធាន ។ ចំណែកគណ បញ្ជាការ ឯកភាពខេត្ត នីមួយៗជា អនុប្រធាន គណៈកម្មការ ព្រោះងាយស្រួល ក្នុងការត្រួត ពិនិត្យក្នុង មូលដ្ឋានផ្ទាល់ ថែមទៀតផង ។

ផ្អែកតាម រូបភាពជា តឹកតាង ខាងលើនេះ តើអភិបាល ខេត្តព្រះវិហារ អសមត្ថភាព ក្នុងការ ទប់ស្កាត់ បទល្មើស ព្រៃឈើទើប បណ្ដែត បណ្ដោយ ឲ្យក្រុមហ៊ុន ដួងស្រួច ឃុបឃិត ជាមួយ មន្ត្រីយោធា កាប់បំផ្លាញ ព្រៃអភិរក្ស ព្រះរកាក្នុង ចំនួនឈើ រាប់ពាន់ ដើមបាន ។ ប្រសិនបើ ក្រុមហ៊ុន ដួងស្រួច នៅតែបន្ត សកម្មភាព កាប់បំផ្លាញ នៅចំណុច ប៉ាក់កៀបលើ ចំណុច អូរបឹងជូ និងចំណុច ព្រៃឫស្សី ក្នុងដែន អភិរក្សព្រៃ ព្រះរកា បន្តទៀតនោះ ពិតជាធ្វើឲ្យ ការកែទម្រង់ និងបទបញ្ជា របស់ប្រមុខ រាជរដ្ឋា ភិបាល ត្រូវបរាជ័យ មិនខានឡើយ ៕

1492568579870

ឈើហ៊ុបដែល អូសចេញពី តំបន់អភិរក្ស ព្រៃព្រះរកា

1492568568555

1492568577667

មុនកាប់ឈើ នៅតំបន់អភិរក្ស ព្រៃព្រះរកា ពួកគេបាន ថតទុកជា ឯកសា

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.