នៅថ្ងៃទី១១ មេសា ឆ្នាំ២០១៧ ស្រាប់តែ លេចចេញ លេខទូរស័ព្ទ ២ខ្សែតេ ចូលទូរស័ព្ទ ចាងហ្វាង កាសែតជាតិ ដោយពុំបាន លើកទទួល ព្រោះបិទ សម្លេង ធ្វើដំណើរ តាមផ្លូវ ។ បន្ទាប់ពី ឆែកឃើញ លេខទូរស័ព្ទ ចម្លែកក៏ សម្រេច ទូរស័ព្ទ ទៅសួរនាំ តែត្រូវម្ចាស់ ទូរស័ព្ទ បញ្ជាក់ថា ជាក្រុមហ៊ុន ដួងស្រួច ដោយបញ្ជាក់ថា កាសែតជាតិ ដែលចេញ ផ្សាយនៅ ថ្ងៃទី៧ មេសា មានបាន ចុះមក ដោយផ្ទាល់ទេ ទើបធ្វើឲ្យ កម្លាំង ចម្រុះចុះ មកត្រួត ពិនិត្យដល់ ក្រុមហ៊ុនគាត់ ។
ក្រុមហ៊ុន ដួងស្រួច ថែមទាំងបាន បញ្ជាក់ថា សូមឲ្យ ចាងហ្វាង កាសែតជាតិ រៀបចំសហការ ជាមួយ កម្លាំងចម្រុះ ដើម្បីចុះមក ពិនិត្យ ជាក់ស្ដែង ពុំនោះទេ គឺលោក នឹងប្ដឹង ។ ព្រោះកម្លាំង ចម្រុះដែល ចុះមកគឺ ពុំបានរក ឃើញបទល្មើស ដូចការលើក ឡើងរបស់ កាសែត ជាតិឡើយ ។
ករណីចោទ ប្រកាន់ថា កាសែតជាតិ ចុះផ្សាយ ព័ត៌មាន មិនពិតគឺជា រឿងដែល មិនអាច ទទួលយក បានឡើយព្រោះកាសែត បានដកស្រង់ ចេញពីប្រភព ព័ត៌មាន មួយទៀត តែប៉ុណ្ណោះ ។ បើតាមការ អះអាងរបស់ ប្រភពនោះ គឺក្រុមហ៊ុន ដួងស្រួចនេះ ឯងបាន បង់លុយទៅ ឲ្យប្រភព ព័ត៌មានដែល បានបង្ហោះ នៅលើ វេបសាយ តាមរយៈ ចាងហ្វាង កាសែតម្នាក់ ដែលចេះ ត្រឹមគួកចេ ព័ត៌មាន រហូតទូរស័ព្ទ មកសា ព័ត៌មានជាតិ ដើម្បីសម្រួល ថែមទៀតផង ។
តើសកម្មភាព ក្រុមហ៊ុន ដួងស្រួច បែបនេះ តើអាចចាត់ ទុកបានថា ជាការចុះ ផ្សាយមិន ពិតដោយ របៀបណា? ។ ឬថាប្រភព ដែលចុះផ្សាយ តាមគេហ ទំព័រទាំងនោះ ជាឪម៉ែ ជីដូនជីតា លោកដួងស្រួច ទើបខំប្រឹង ចំណាយ លុយឲ្យ ទម្លាក់ ព័ត៌មាន ដោយពេលនេះ លេចឮ ព័ត៌មានថា ក្រុមហ៊ុន ដួងស្រួច កំពុងផ្លាស់ ទីតាំង គ្រឿងចក្រ ថែមទៀតផង ៕