មេឈ្មួញ ឈើឈ្មោះ ច្រិប នៅតែបន្ត កាប់ព្រៃឈើ និងទន្រ្ទាន យកដីព្រៃ សហគមន៍ ដោយគ្មាន ការចុះបង្ក្រាប

មេឈ្មួញ ឈើឈ្មោះ ច្រិប នៅតែបន្ត កាប់ព្រៃឈើ និងទន្រ្ទាន យកដីព្រៃ សហគមន៍ ដោយគ្មាន ការចុះបង្ក្រាប

ខេត្តរតនៈគិរី៖ មេឈ្មួញ ឈើដុះស្លែ ល្បីខាងកាប់ បំផ្លាញ ព្រៃឈើ និងឈូស ទន្រ្ទាន យកដី សហគមន៍ ទៅធ្វើជា កម្មសិទ្ធ មេឈ្មួញ ដ៏ល្បីឈ្មោះ ច្រិប ហើយ​និង ថាន ពីរនាក់ បងប្អូន កំពុងតែ ត្រៀមនាំ ជនជាតិ វៀតណាម និងគ្រឿងចក្រ ចូលអារឈើ នៅក្នុងព្រៃ សហគមន៍ នៅក្នុងស្រុក អូយ៉ាដាវ និងស្រុក លំផាត់ នៃ ខេត្តរតនៈគីរី ។ កាលពីពេល ថ្មីៗនេះ សាព័ត៌មាន យើងទទួល បានដំណឹង ពី​ប្រជាពលរដ្ឋ នៅក្នុងព្រៃ សហគមន៍ ទាំងពីរស្រុក នេះថា មេឈ្មួញឈើ ទាំងពីរ​​នាក់ បងប្អូនគឺ ច្រិប ហើយនិង ថាន នេះកំពុងតែ រត់ការ ប្រុងដាក់ ជនជាតិ វៀតណាម ចូលកាប់ព្រៃ ដូចកាលពី ចូលឆ្នាំចិន កន្លងផុតទៅ ថ្មីៗនេះ ទៀត​ហើយ សូមសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ទាំង ថ្នាក់ខេត្ត និងថ្នាក់ជាតិ មេត្តាជួយ តាមដាន និងស៊ើប អង្កេតផង ព្រោះកាលពី កំឡុងពេល ចូលឆ្នាំចិន ទើបតែកន្លង ផុតថ្មីៗនេះ មេឈ្មួញឈើ ទាំងពីរនាក់ បងប្អូនបាន នាំជនជាតិ វៀតណាម ប្រមាណ ប្រហែល ពីររយនាក់ ព្រមទាំង គ្រឿងចក្រ និងរថយន្ត របស់ជនជាតិ វៀតណាម ជាច្រើនគ្រឿង កាប់បណ្តើរ ដឹកបណ្តើរ ចេញទៅ ប្រទេស វៀតណាម តាមច្រក មួយចំនួន ដូចជា ច្រករបៀង ខ្លាធំ ដែលជា ច្រកគ្រប់គ្រង ដោយលោក ផុន ដែលជាប្តី របស់ឈ្មោះ ច្រិប និងច្រក731 ដែលគ្រប់គ្រង ដោយវរៈ623 ដែល​មាន មេវរៈឈ្មោះ ងួន សុវណ្ណា ហៅ អូនធំ ត្រូវជា បងប្អូន របស់មេឈ្មួញ ឈ្មោះ ថាន និង ច្រិប នេះស្រាប់ ងាយស្រួល ក្នុងការដឹក ជញ្ជូនឈើ ឆ្លងដែន​ស្ងាត់ៗ នៅ​​ពេល បុណ្យទាន ម្តងៗ ។ប្រជាពលរដ្ឋ នៅព្រៃ សហគមន៍ ទាំងពីស្រុក ខាង​លើ សង្ឃឹម សមត្ថកិច្ច ទាំងខេត្ត និងថ្នាក់ជាតិ ជួយទប់ស្កាត់ ទាំងកាប់ព្រៃឈើ ទាំងទន្រ្ទាន ឈូសយក ដីធ្វើជា កម្មសិទ្ធ ដូចជានៅ ត្រង់ចំណុច ភូតាកុកភ្នង ឃុំ​បខាំ ជាដើម ។ សព្វថ្ងៃនេះ គេកំពុងតែ រត់ការឲ្យ ភូមិនិងឃុំ ប្រថាប់ត្រា ទទួល​ស្គាល់ និងចូលទៅ មន្ទីរ បរិស្ថានទៀត ។ នេះបើតាមសម្ដី របស់លោក មេឃុំបខាំ និងអភិបាល ស្រុកអូរយ៉ាដាវ គាត់មាន ប្រសាសន៍ តាមទូរស័ព្ទ ប្រាប់​មកកាន់ សាព័ត៌មាន យើង ។ តែបើតាម សាព័ត៌មាន យើងមើល ឃើញជាក់ស្តែង ទៅ​មាន​​​​តែ អង្គភាព ប្រឆាំងអំពើ ពុករលួយទេ ទើបស៊ើប អង្កេតរឿងនេះ ដឹងច្បាស់ ទាំងបទល្មើស ព្រៃឈើ ទាំងទន្រ្ទាន ដីរដ្ឋ ព្រោះការ ឈូសឆាយ ដីរហូត ដាំ​ដំណាំ ចាន់ទី លើដីនោះ ទៀតសោត គ្មានអាជ្ញាធរ ឃុំនិងស្រុក មានវិធានការ ទប់ស្កាត់ នោះឡើយ ហាក់បី ដូចជា មានអ្វី អាថ៍កំបាំង ដូច្នេះហើយ អង្គភាព ប្រឆាំងអំពើ ពុករលួយ ដែលដឹកនាំ ដោយឯកឧត្តម ឱម យិនទៀង គួរតែ ធ្វើការ ស៊ើបអង្កេត រឿងនេះ ផងទាន ព្រោះថា ប្រជាពលរដ្ឋ នៅខេត្ត រតនៈគីរី កំពុងតែ រង់ចាំមើល ថាតើ អង្គភាព ប្រឆាំងអំពើ ពុករលួយ នឹងធ្វើដូច ដែលល្បី ឈ្មោះមែន ឬយ៉ាងណា! ៕

Picture1

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.