ដោយ ៖ ជាតិ
នាយកដ្ឋានកាំកុងត្រូលគឺជា ស្ថាប័នជំនាញលើការត្រួតពិនិត្យ ចំណីអាហារ ដើម្បីធានាដល់ សុខភាពប្រជាពលរដ្ឋកម្ពុជា ។
ស្ថិតក្រោមអំណាចលោក ម៉ក់ ពេជរិទ្ធ ជាច្រើនឆ្នាំកន្លង មក បានបង្កឱ្យប្រជាពលរដ្ឋ ចាប់ពីអាយុជាង ១០ឆ្នាំ នៅ កម្ពុជា ភាគច្រើនទទួលរងនូវ ជំងឺក្រពះ ពោះវៀន ដែលផ្តើម ចេញពីបញ្ហាចំណីអាហារ ដែលនាំចូលខ្វះការត្រួតពិនិត្យពី បរទេស ។
បាតុភាពជាច្រើនផ្តើមចេញ ពីបទល្មើសចំណីអាហារដូចជា ករណីនាំប្រភេទទឹកស៊ុបដាក់ ក្នុងប៊ីដុង នាំចូលពី វៀតណាម រួមទាំង ប្រភេទយីហ៊ឺ ផលិតពី ជ័របង្កឱ្យមានការភ្ញាក់ផ្អើលរួម ទាំងបន្លែ ផ្លែឈើគ្រប់ប្រភេទ គឺជាតឹកតាងបង្ហាញថាបើគ្មាន ការឃុបឃិតពីកាំកុងត្រូល ដើម្បីស្វែងរកផលប្រយោជន៍ ទេនោះ ផលិតផលទាំងនេះក៏ មិនអាចនាំចូលបានដែរ ។
ម្យ៉ាងវិញទៀត មេឈ្មួញនាំ ចូលបទល្មើសចំណីអាហារ ដែលគ្រោះថ្នាក់ដល់សុខភាព ប្រជាពលរដ្ឋ គឺពុំដែលឃើញ មាន សមត្ថកិច្ចកាំកុងត្រូលចុះ បង្ក្រាបបានតាមការនាំចូលម្តង ណាឡើយ ។
ផ្ទុយទៅវិញករណីបទល្មើស ចំណីអាហារនៅកម្ពុជា គេ សង្កេតឃើញតែសកម្មភាពធ្វើ បុណ្យដាក់ទាន របស់លោក ម៉ក់ ពេជរិទ្ធ ប្រធាននាយកដ្ឋាន កាំកុងត្រូលដែលមជ្ឈដ្ឋានទូទៅ តែង ពោលតៗគ្នា តាមរបៀប បុណ្យក៏ធ្វើឈើក៏កាប់ត្រីក៏ សម្លាប់ ទើបបច្ច័យរបស់លោក ប្រធានហាក់ពុំចេះរីងស្ងួត បែបហ្នឹង ។ ចំណែកអ្នករង គ្រោះពិតប្រាកដនោះ គឺពលរដ្ឋ ខ្មែរ ដែលផ្តល់ក្តីសង្ឃឹមទៅលើ ការគ្រប់គ្រងការត្រួតពិនិត្យ ប្រកបដោយ មហាគតិ បណ្ឌិត របស់លោក ម៉ក់ ពេជរិទ្ធ ដោយ មិនអាចប្រកែកបានឡើយ ពី ព្រោះបើផ្អែកលើសុខភាពរបស់ ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នគឺពិត ជានៅមានប្រភេទចំណីអាហារ ច្រើនណាស់ដែលប៉ះពាល់ដល់ សុខភាព ហើយគ្មានការត្រួត ពិនិត្យឱ្យបានត្រឹមត្រូវដែលតម្រូវ អោយមានថ្នាក់ដឹកនាំដែលមាន សមត្ថភាពពិតប្រាកដទើបអាច ដោះស្រាយបញ្ហាសុខភាពជូន ប្រជាពលរដ្ឋដែលរងគ្រោះ ព្រោះចំណីអាហារប្រកបដោយ គ្រោះថ្នាក់នេះបាន ។
ម្យ៉ាងវិញទៀតផ្អែកតាម ព័ត៌មានផ្លូវការចេញពីសហគម ន៍អឺរ៉ុបបានឱ្យដឹងថា ប្រភេទ បន្លែ ផ្លែឈើ ដែលចេញពីប្រទេសវៀតណាមត្រូវបានជាប់ បំរាមមិនឱ្យនាំចូលទៅកាន់ បណ្តាប្រទេសនៅក្នុងសហគម ន៍អឺរ៉ុបឡើយ ។
ចុះបើមួយថ្ងៃៗកម្ពុជានាំ ចូលបន្លែផ្លែឈើពីវៀតណាម រាប់សិបតោនបែបហ្នឹងបាន តើអាចចាត់ទុកពីសមត្ថភាព លោក ម៉ក់ ពេជ្ជរិទ្ធ អាចទប់ ស្កាត់បន្លែ ផ្លែឈើដែលមាន សារធាតុគីមីខ្ពស់បានដោយ របៀបណា ? ។ ឬជាអាថ៌ កំបាំងនៅពីក្រោយគ្រោះថ្នាក់ បន្លែផ្លែឈើនាំចូលពីវៀតណាម អាចមានហេតុផលផ្សេងក្រៅ ពីសមត្ថភាពត្រួតពិនិត្យ !! ។
ដោយមើលឃើញពីគ្រោះ ថ្នាក់លើបន្លែផ្លែឈើនេះហើយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មធ្លាប់បានបញ្ជាក់ ចាត់វិធានការដាក់ប៉ុស្តិ៍ត្រួត ពិនិត្យជាមួយកម្លាំងចម្រុះ ប៉ុន្តែ ជាអកុសលគម្រោងការលោក រដ្ឋមន្ត្រីក្រសួងកសិកម្មត្រូវបាន ស្ថាប័នផ្សេងៗជំទាស់ដោយពុំ បានបញ្ជាក់ឈ្មោះស្ថាប័នណា ឡើយ ។
ទោះបីយ៉ាងណាឯកឧត្តម រដ្ឋមន្ត្រីកសិកម្មបានចាត់ទុក ករណីជំទាស់ទៅនឹងគម្រោង ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ គឺជាការ ទទួលខុសត្រូវចំពោះសុខភាព ប្រជាពលរដ្ឋស្របពេលដែល បន្លែផ្លែឈើនាំចូលពីវៀតណាម មានទំហំរាប់រយលានដុល្លារ បែបហ្នឹង…! ក្នុងមួយឆ្នាំៗ ៕