ដោយ ៖ ជាតិ
ចាប់តាំងពីមានការផ្លាស់ ប្តូរតួនាទីប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ លោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន មជ្ឈដ្ឋានទូទៅហាក់បានចាប់ អារម្មណ៍ទៅលើភាពស្ងប់ស្ងាត់ ចំពោះបទល្មើសសេដ្ឋកិច្ចទាំង នៅរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្តាខេត្តទូទាំង ប្រទេស ។ មិនដឹងថា ក្រោម ចំណាត់ការលោកឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់ធឿន ដែលសំរេច ផ្លាស់ប្តូរមុខងារលោក ឡុងស្រេង ដែលល្បីខាងបង្ក្រាប បទល្មើសសេដ្ឋកិច្ច ដូចករណី បទល្មើសផលិតភេសជ្ជៈ ខារ៉ា បាវក្លែងក្លាយនៅសង្កាត់បឹង ទំពុន រាជធានីភ្នំពេញ ដោយ សូម្បីដំឡូងមីស្ងួតលាយ ដី ខ្សាច់នៅខេត្តបាត់ដំបង ក៏មិន អាចគេចផុតពីកណ្តាប់ ដៃដែក របស់លោក ឡុង ស្រេង បាន ឡើយ ។
មានការងឿងឆ្ងល់ថា បន្ទាប់ពី លោក ចាន់ វ៉ាន់ធឿន ឡើងកាន់តំណែងជាប្រធាន នាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច ក៏ស្រាប់តែមានការ ផ្លាស់ប្តូរតួនាទីលោក ឡុង ស្រេង ឱ្យដេកអានកាសែត រហូតលេចមុខនៅបឹងទន្លេ សាបបង្ក្រាបបទល្មើសជលផល ទៅវិញ រួចតែងតាំងលោក អ៊ុំ មុន្នី ឱ្យចុះបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដែលមានរយៈពេល ជាងមួយឆ្នាំទៅហើយ ហាក់ពុំ បានបង្ហាញស្នាដៃក្នុងការ បង្ក្រាបបទល្មើសសេដ្ឋកិច្ចអ្វី ទាំងអស់ ។
ស្ថានភាព ស្ងប់ស្ងាត់ របស់ លោកឧត្តមសេនីយ៍ទោ អ៊ុំ មុន្នី ត្រូវបានគេដាក់ការសង្ស័យថា អាចមានការពាក់ព័ន្ធទៅនឹង អំពើពុករលួយ ដែលមានតែ អង្គភាពប្រឆាំងអំពើពុករលួយ ទេ ទើបអាចបើកកកាយនូវ ចម្ងល់សាធារណជនបាន ។
ស្ថិតក្រោមអនុសាសន៍របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ គឺករណីបទល្មើស សេដ្ឋកិច្ច មិនត្រឹមតែធ្វើឱ្យប៉ះ ពាល់ដល់ចំណូលពន្ធរដ្ឋប៉ុណ្ណោះ ទេ ប៉ុន្តែបញ្ហាសុខភាពរបស់ ប្រជាពលរដ្ឋដែលទទួលទាន ភេសជ្ជៈនិងផលិតផលក្លែង ក្លាយ គឺជាវិធានការចម្បង ដែលតម្រូវឱ្យនាយកដ្ឋានបង្ក្រាប បទល្មើសសេដ្ឋកិច្ចត្រូវតែបង្ក្រាប ឱ្យបានដាច់ខាត ។
ចុះបើចំណាត់ការលោក អ៊ុំ មុន្នី ស្ងាត់ដូចចោរលួចសេះ បែបហ្នឹង ទើបតម្រូវឱ្យមាន ការស៊ើបអង្កេតយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់អង្គភាព ប្រឆាំងអំពើពុករលួយ ទើប អាចរកឃើញពីភាពមិនប្រក្រតី ដែលគេ សង្ស័យថា អាចមាន ការពាក់ព័ន្ធទៅនឹងអំពើពុក រលួយជាក់ជាមិនខាន ។
ពិតជារឿងដែលនឹកស្មាន មិនដល់មែនបន្ទាប់ពីសារព័ត៌មានជាតិលើកយកករណីស្ងប់ ស្ងាត់របស់នាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ចរួចមក ត្រូវ បានអង្គភាពប្រឆាំងអំពើពុក រលួយរកឃើញបទល្មើស ជាក់ ស្តែងចេញពីមន្ត្រីនាយកដ្ឋាន បទល្មើសសេដ្ឋកិច្ចចំនួន ២រូប ដើរប្រមូលលុយប្រចាំខែជាង ១០០កន្លែង ចាប់ពី ២០០០០ រៀល រហូតដល់១០០០ដុល្លារ ឯណោះ ។ តើអាចនៅមាន មន្ត្រីប៉ុន្មាននាក់ទៀតដែលពាក់ ព័ន្ធទៅនឹងអំពើពុករលួយក្នុង នាយកដ្ឋានបង្ក្រាបបទល្មើស សេដ្ឋកិច្ចដែលរាជរដ្ឋាភិបាល បានផ្តល់ទំនុកចិត្តយ៉ាងខ្ពស់ទៅ លើអង្គភាពប្រឆាំងអំពើពុក រលួយដើម្បីធានាដល់ការវិនិយោគបរទេសក៏ដូចជា អ្នកវិនិ យោគក្នុងស្រុកឈានទៅរក ទំនុកចិត្តពិតប្រាកដទៅលើស្ថេរ ភាពសង្គមួយដែលគ្មានការ គាបសង្កត់លើអំណាចក្រៅ ច្បាប់ ៕