​សមត្ថកិច្ច ខេត្ត​រតនៈគិរី នៅតែ​បើកដៃ ឱ្យ​ឈ្មួញ ដឹក​ឈើ​ខុសច្បាប់​យ៉ាង អនាធិបតេយ្យ​

​សមត្ថកិច្ច ខេត្ត​រតនៈគិរី នៅតែ​បើកដៃ ឱ្យ​ឈ្មួញ ដឹក​ឈើ​ខុសច្បាប់​យ៉ាង អនាធិបតេយ្យ​

ដោយ​ ៖ តែ ណាត
​មន្ត្រី​នឹង​សមត្ថកិច្ច​ក្រោម  អំណាច ឯកឧត្តម ថង សាវុន  អភិបាលខេត្ត​រតនៈគិរី​កំពុង​ផ្គើន  នឹង​បទបញ្ជា​សម្តេច​ហ៊ុន សែន  បើកដៃ​ឱ្យ​បទល្មើស​ព្រៃឈើ កើត​យ៉ាង​អនាធិបតេយ្យ​ក្នុង ខេត្ត​រតនៈគិរី ។ ក្បួន​រថយន្ត  សាំង​យ៉ុង​រាប់​សិប​គ្រឿង​របស់ ឈ្មួញ​រកស៊ី​ដឹក​ឈើប្រណិត​ខុស ច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀត ណា​មយ៉ាង​អនាធិបតេយ្យ  សមត្ថកិច្ច​មិន​ធ្វើការ​បង្ក្រាប  ជាពិសេស​ឈ្មោះ​លោក រុន   បាន​ប្រើប្រាស់​រថយន្ត​សាំង​យ៉ុង  ពីរ​គ្រឿង​សម្រាប់​ការដឹកជញ្ជូន  ឈើ​ខុសច្បាប់​ខាងលើ ដែល  រថយន្ត​សាំង​យ៉ុង​ទីមួយ​ពណ៌​ស  ពាក់​ស្លាក​លេខ ៥១៧០ និង រថយន្ត​សាំង​យ៉ុង មួយទៀត  ពាក់​ស្លាក​លេខ ៥២៧០ ។​

​ក្នុងនោះ ក៏​មាន​ក្រុម​ឈ្មួញ  ជាច្រើន​ទៀត ដូច​ជា​ឈ្មោះ  ស្រី​គា និង​ប្តី​ឈ្មោះ វែន ជា មន្ត្រី​យោធា​ប្រចាំការ​ប៉ុស្តិ៍​ច្រក របៀង​ខ្សែក្រវាត់​ការពារ​ព្រំដែន កម្ពុជា​-​វៀតណាម មាន​រថយន្ត​សាំង​យ៉ុង ពី​គ្រឿង​ដូចគ្នា  រួម​ទាំង​ឈ្មោះ ថន និង​ប្រពន្ធ  ឈ្មោះ បូរី ក៏​មាន​រថយន្ត​ពីរ  គ្រឿង​សម្រាប់​ធ្វើ​ការដឹកជញ្ជូន ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀត ណា​ម​ដូចគ្នា​ដែរ  ។ ឈ្មួញ​ទាំងអស់នោះ​ភាគ ច្រើន​មាន​ខ្នង​ជា​សមត្ថកិច្ច​នៅ ពីក្រោយ ទៀតផង ។

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ  បានឱ្យដឹងថា​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង  ទៅដល់​ស្រុក​អូរយ៉ាដាវ​ព្រំដែន កម្ពុជា​-​វៀតណាម មាន​កុង ត្រូល​ជជុះ​ប្រហែល ៣០​សិប  កន្លែង កុងត្រូល​ខ្លះ​បែប​ជា លក្ខណៈ​ប្រយោល​ដែល​ចត ឡាន​តាម​ដងផ្លូវ​ជាតិ ចាំ​រាប់  ក្បាល​ឡាន ខ្លះ​គិត​ជា​ជើង ខ្លះ គិត​ជា​ខែ ពី​ឈ្មួញ​រកស៊ី​របរ  ខុសច្បាប់ ខាងលើ ។

​ប្រភព​ខាងលើ​បាន​បន្ត​ទៀត ថា បើ​គិត​ទៅ​ក្នុង​មួយ​រថយន្ត  សាំង​យ៉ុង​ឈ្មួញ​ឈើ​រត់ការ  អស់​ប្រហែល ប្រាំបី​លាន​រៀល  ស្មើនឹង ២​ពាន់​ដុល្លា សមត្ថកិច្ច មាន​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់ ក្រសួង​ដូចជា​ខាង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត មាន​សេដ្ឋកិច្ច​ក្រសួង គយ​ខេត្ត គយ​ចល័ត នាពេល ថ្មីៗ​នេះ​ក៏​មាន​លិចឮ​ថា មាន  មេព្រៃ កណ្តាល​ចុះ បេសកកម្ម មក​ខេត្ត​រតនៈគិរី​ទៀតផង តែ មិន​ធ្វើ​ការបង្ក្រាប​ស្ថិតក្នុង  តួនាទី​គណៈបញ្ជាការ​ឯកភាព  និង​ជា​សេនាធិការ​ដល់​ប្រធាន គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស ព្រៃឈើ តើ​ឯកឧត្តម ថង សាវុន កំពុង​ធ្វើ​អ្វី​អោយ​ប្រាកដ  ទៅ ។ ព្រោះ​គណៈបញ្ជាការ  ឯកភាព​ខេត្ត​មាន​សិទ្ធិ​អំណាច បញ្ជា​កម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត ឱ្យ​ចុះ​អនុវត្ត និង​បង្ក្រាបបាន  ប៉ុន្តែ​ភាពស្ងប់ស្ងាត់​គឺ​មានន័យ ស្មើ​និង​ការឃុបឃិត​ស្វែងរក ផលប្រយោជន៍​ដូចគ្នា​ទេ  ។

​សរុប​សេចក្តី​ទៅ គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បាន​ចូល រួម​សហការ​គ្នា​ជា​ប្រព័ន្ធ​យ៉ាង  រលូន​ក្នុង​ការបង្កើត​និង​បណ្តោយ  ឱ្យ​បទល្មើស​ធ្វើ​បាន​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ៕

 

IMG20170406na1 (8) IMG20170406na1 (7)

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.