ដោយ ៖ សឿន ចិន
បើទោះគេអះអាងថា ក្រុម ហ៊ុនដួងស្រួច បានផ្អាកដំណើរ ការជាបណ្តោះអាសន្នរយៈ-ពេលពីរបីថ្ងៃមកនេះ តែបើគេ គិតត្រឹម ព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០១៧ នេះជារៀងរាល់ ថ្ងៃ គេសង្កេតឃើញមានរថយន្ត បង្កុងរាប់សិបគ្រឿង ដឹកឈើ ហ៊ុបមកពីតំបន់នានា ក្នុងស្រុក ជាំក្សាន្ត ចូលទៅក្នុងរោងចក្រ អារឈើរបស់ក្រុមហ៊ុន ដួងស្រួច ស្ថិតក្នុងភូមិ រំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សកម្មភាពនេះបានលើកទឹក ចិត្តឱ្យមានការកាប់ឈើជា ទ្រង់ទ្រាយធំ ដែលក្រុមឈ្មួញ បានកេណ្ឌកម្លាំងកម្មករកាន់ រណាយន្តចូលទៅកាប់ឈើនៅ ក្នុងព្រៃក្រោមការឃុបឃិតគ្នា ជាប្រព័ន្ធក្រោមលេសអភិវឌ្ឍន៍ គ្រួសារយោធិន ។
ក្រុមហ៊ុន ដួងស្រួច បង្កើន ចលនាកាប់ឈើពីខាងក្រៅ ក្រោមរូបភាពអភិវឌ្ឍន៍គ្រួសារ យោធិនយ៉ាងផុសផុលនៅគ្រប់ ទិសទីនៃស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារដោយពួកគេបានដាក់ ម៉ាស៊ីនរ៉ៃ សម្រុកអារឈើនៅ ទីតាំងក្រុមហ៊ុននិងមានម៉ាស៊ីន អារឈើប្រមាណ ៧ ទៅ ៨ គ្រឿងទៀតផង ដែលក្រុម ឈ្មួញដាក់អារឈើនៅខាងក្រៅ ក្រុមហ៊ុន ស្ថិតក្នុងភូមិបារមី តេជោសែន ឃុំយៀង ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ។
ជារៀងរាល់ថ្ងៃ គេឃើញ មានរថយន្តយីឌុបខ្នាតយក្សដឹក ជញ្ជូនឈើចេញពីដីតំបន់ក្រៅ ក្រុមហ៊ុនដោយហែកប៉េសេ ពី មេព្រៃ តាមរយៈក្រុមហ៊ុនដួង ស្រួចដឹកយកទៅលក់នៅតាម បណ្តាខេត្តនានា ។
ប្រភពព័ត៌មានបានឱ្យដឹងថា ប៉េសេមួយសន្លឹកត្រឹម១៨ម៉ែត្រ គូបប៉ុណ្ណោះ តែក្រុម ឈ្មួញដឹក ជាក់ស្តែង ពី៤០ ទៅ ៤៥ម៉ែត្រ គូប ។ ក្រុមហ៊ុន ដួងស្រួចបាន ដាក់ពង្រាយមេការជាច្រើន នាក់ កាប់ឈើយ៉ាងអនាធិបតេយ្យក្នុងស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ក្នុងនោះគេលើក យកឈ្មោះ តែ៣នាក់ ប៉ុណ្ណោះ មកបង្ហាញគឺឈ្មោះ ថៃ គឹមហេង ដែលជាជំនួយការរបស់ ឯកឧត្តម ស ថាវី អភិបាលខេត្ត ឧត្តមានជ័យ ។ លោក ពៅ និងលោក ប៉េងអាន ដែលពួក គេកំពុងប្រកូកប្រកាសដឹកនាំ កម្លាំង និងរថយន្តបង្កុងមកពី បណ្តាខេត្តនានា កាប់និងដឹក ជញ្ជូនឈើយ៉ាងកក្រើកដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងខេត្ត ព្រះវិហារ ។
ប្រភពព័ត៌មាន ខាងលើនេះ ប្រជាពលរដ្ឋ ក៏បានសំណូមពរ សូមឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការ បង្ក្រាបបទល្មើសព្រៃឈើរួម ទាំង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់និងនេសាទ មេត្តាត្រួត ពិនិត្យក្រុមហ៊ុនដួងស្រួច ដែល ប្រើអាជ្ញាប័ណ្ណអភិវឌ្ឍន៍គ្រួសារ យោធិនខុសគោលការណ៍ ។ ព្រោះបើរង់ចាំចំណាត់ការ អភិបាលខេត្តព្រះវិហារដែលជា អនុប្រធានគណៈកម្មការអាច ទំនងជាចាំត្រងស្វែងរកផល ប្រយោជន៍ពីបទល្មើសព្រៃឈើ គឺពិតជាពុំអាចទប់ស្កាត់បទ ល្មើសព្រៃឈើដែលមានទ្រង់ ទ្រាយធំរបស់ក្រុមហ៊ុនដួងស្រួច បានឡើយ ៕