ដោយ ៖ ជាតិ
ដើម្បីធានាដល់ទុក្ខកង្វល់ ប្រជាពលរដ្ឋក្រសួងមហាផ្ទៃ និងសន្តិសុខជាតិបានដាក់ចេញ នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដោយផ្តោត សំខាន់ទៅលើចំណុចភូមិ-ឃុំ គ្មានការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ។
ទោះបីជាមានអនុសាសន៍ និងបទបញ្ជាចេញពីឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃតម្រូវឱ្យសមត្ថកិច្ចមូល ដ្ឋានរហូតដល់សមត្ថកិច្ចថ្នាក់ ខ្ពស់ត្រូវចុះអនុវត្តបង្ក្រាបល្បែង ស៊ីសងនៅតាមមូលដ្ឋានឱ្យមាន ប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ ដោយ ប៉ុន្តែសម្រាប់អ្នកដែល មានខ្នងបង្អែកធំនៅតែអាច បើកសង្វៀនបញ្ជល់មាន់ដោយ ភ្ជាប់ជាមួយវង់អាប៉ោងលេង ដោយសេរីដោយពុំមានការ បង្ក្រាបអ្វីនោះឡើយ ។
ជាក់ស្តែងបើគេឆ្លងកាត់ ទន្លេបួនមុខតាមកំពង់ចម្លង អរិយក្សត្រ ទៅចំណុចខ្លោង ទ្វារវត្តខ្សាច់ពោធិ៍អារ្យ ដែល ស្ថិតនៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយបត់ចូលតាមខ្លោងទ្វារ វត្តចម្ងាយ៥០ម៉ែត្រ គឺនៅខាង ស្តាំដៃយើងនឹងឃើញជញ្ជាំង បាំងស័ង្កសីពណ៌ក្រហម ។
នៅតាមច្រកចូលគឺមានអ្នក យាមចាំបើកទ្វារឱ្យចូលទៅ លេងភ្នាល់ជល់មាន់ ឬលេង អាប៉ោង គឺបានតម្រូវឱ្យបង់ឱ្យ អ្នកបើកទ្វារម្នាក់ ១០.០០០ រៀល ។ ចំណែកម៉ូតូ គឺផ្ញើនៅ ខាងក្នុងបង់ឱ្យអ្នកយាម ១០. ០០០រៀលទៀតប៉ុន្តែបើឡាន ថ្លៃជាងនេះ ។
សង្វៀនបញ្ជល់មាន់ និងវង់ អាប៉ោងដ៏ធំនេះ គឺជាទីតាំង របស់ឈ្មោះ ម៉ាប់ ជាកូនប្រសារ លោកព្រឹទ្ធាចារ្យ ហ៊ុន សាន ។
ប្រភពព័ត៌មានពីអ្នកសារ ព័ត៌មានមួយចំនួនបានលើក ឡើងថា លោកព្រឹទ្ធាចារ្យ ហ៊ុន សាន គាត់ពុំមានពាក់ព័ន្ធ នឹងសង្វៀនបញ្ជល់មាន់និងវង់ អាប៉ោងនៅភូមិខ្សាច់ ឃុំអរិយ ក្សត្រនោះទេ ប៉ុន្តែដោយឈ្មោះ ម៉ាប់ជាកូនប្រសារអាងអំណាច ឪក្មេកបើកសង្វៀនជល់មាន់និង វង់ប៉ោងបំពានច្បាប់ដោយចិត្ត ឯងតែប៉ុណ្ណោះ ។
មានការចោទសួរថា បើ គ្រាន់តែកូនប្រសារអ្នកមាន អំណាចឈ្មោះ ម៉ាប់ ត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អរិយក្សត្រ និងអធិការស្រុក ល្វាឯម រួមទាំងស្នងការនគរ បាលខេត្តកណ្តាល ក៏ពុំហ៊ាន ចេញមុខបង្ក្រាបទៅហើយ នោះ តើក្រសួងមហាផ្ទៃ និង សន្តិសុខជាតិគួរកែប្រែចំណុច បទល្មើសល្បែងស៊ីសងអាចអនុ វត្តបានតែទៅលើក្រុមគ្រួសារ អ្នកគ្មានអំណាចប៉ុណ្ណាឱ្យបាន ច្បាស់ផង ។ ព្រោះបើអនុវត្ត តែទៅលើអ្នកគ្មានអំណាចរហូត ចាប់បញ្ជូនទៅតុលាការដោយ ពុំបានបញ្ជាក់ពីក្រុមគ្រួសារអ្នក មានអំណាចឬអត់អំណាចគឺ ពិតជាពុំអាចចាត់ទុកគោល នយោបាយភូមិ-ឃុំមានសុវត្ថិ ភាពអាចអនុវត្តឱ្យមានប្រសិទ្ធ ភាពសម្រាប់ទាំងអស់គ្នាបាន នោះឡើយសមដូចពាក្យមួយ ឃ្លាពោលថា“បើចង់វាយឆ្កែ ត្រូវតែមើលម្ចាស់ផងនោះ ប្រទេសជាតិគឺពិតជាគ្មានយុត្តិ ធម៌នោះឡើយ” ៕