ប្រជាពលរដ្ឋ ៥១ គ្រួសារ ដែលបានមកកាប់គាស់ឆ្កាព្រៃ សង់លំនៅដ្ឋានតាំងពីឆ្នាំ២០១២ រហូតសង់បានជាផ្ទះនិងដាំដំណាំ ទទួលបានផល ស្ថិតនៅចំណុច ស្រែត្រាច ភូមិបៀកប្រហោង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្ត ពោធិ៍សាត់បើគិតមកដល់ពេល នេះ គឺមានរយៈពេល ៥ឆ្នាំទៅ ហើយ ។ បើផ្អែកទៅលើច្បាប់ ភូមិបាលការតាំងទីលំនៅរបស់ ប្រជាពលរដ្ឋចាប់ពី ៥ឆ្នាំដោយ គ្មានការជំទាស់ណាមួយអាច ចាត់ទុកបានថា ជាការរស់នៅ ស្របច្បាប់ដែលតម្រូវឱ្យអាជ្ញា ធរដែនដីត្រូវចុះបញ្ជីស្នាក់នៅ និងរៀបចំធ្វើប្លង់កម្មសិទ្ធជូន ពួកគាត់ជៀសវាងបង្កជារឿង ទំនាស់ដីធ្លីទៅថ្ងៃក្រោយ ។
វាជាករណីដែលមិនគួរឱ្យ ជឿទាល់តែសោះ ស្រាប់តែ នៅឆ្នាំ២០១៧ អភិបាលស្រុក ភ្នំក្រវ៉ាញ បានដឹកនាំកម្លាំងចុះ ទៅគំរាមកំហែងបណ្តេញប្រជាពលរដ្ឋទាំង ៥១គ្រួសារ ឱ្យ ចាកចេញរហូតប្រើពាក្យថាបើ មិនចេញទេ ប្រយ័ត្នកំព្រាកូន ចៅដោយបានចាត់ទុកដីដែល ពួកគាត់រស់នៅជាដីសហគមន៍។ ដូចឃើញក្នុងរូបភាពនេះស្រាប់ បើការមកតាំងទីលំនៅរបស់ ប្រជាពលរដ្ឋ ៥១គ្រួសារ គឺស្ថិត នៅលើដីសហគមន៍ចុះហេតុអ្វី ក៏លោក សូ ហុង អភិបាល ស្រុកភ្នំក្រវ៉ាញមិនប្រើកម្លាំងចុះ ទៅហាមឃាត់ពួកគាត់តាំងពី ឆ្នាំ២០១២ ទៅ ឆ្នាំ២០១៣ ទើបវាស័ក្តិសមជាអាជ្ញាធរ ដែលចង់ការពារដីសហគមន៍ ពិតប្រាកដ ។ ព្រោះសកម្មភាព លោកអភិបាលស្រុកនៅពេល នេះ គឺហាក់ស្តែងឱ្យឃើញពី ចេតនាប្រើអំណាចដើម្បីទទួល ផលពីកម្លាំងញើសឈាមប្រជា ពលរដ្ឋតែប៉ុណ្ណោះ មិនខុសអ្វីពី ពាក្យមួយខ្លាពោលថា“អ្នក ប្រឹងឡើងបានត្រឹមបេះ ឯអ្នក អង្គុយប្រលេះគឺប៉ោងពោះ”។
ដោយគ្មានជម្រើសប្រជា ពលរដ្ឋទាំង ៥១គ្រួសារ ដែល បានសាងសង់ផ្ទះនិងដាំដំណាំ រហូតទទួលបានផលបានមូល មតិគ្នាផ្តិតមេដៃប្តឹងមករដ្ឋសភា ជាតិ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៧ ដើម្បីស្នើសុំ ជួយអន្តរាគមន៍ដោះស្រាយឱ្យ ពួកគាត់ទាំង ៥១គ្រួសារ អាច ទទួលបានសិទ្ធិគ្រប់គ្រងនិងប្រើ ប្រាស់ដីធ្លីស្របច្បាប់ ស្ថិតនៅ ចំណុចស្រែត្រាចភូមិបៀក ប្រហោង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ព្រោះពាក្យថា ដីសហគមន៍ ដែលក្លាយជាដីលំនៅដ្ឋាននិង ដីចំការទៅហើយនោះ បើពិត ជាអាជ្ញាធរស្រុកភ្នំក្រវ៉ាញពិត ជាថ្នាក់ដឹកនាំបម្រើរាស្ត្រប្រាកដ មែននោះ គឺត្រូវតែជម្រុញឱ្យ អាជ្ញាធរភូមិ-ឃុំ ចុះពិនិត្យ ស្រង់ស្ថិតិដើម្បីដាក់ជូនការិយា ល័យជំនាញស្រុកឱ្យអនុវត្តស្រប តាមការចង់បានរបស់ប្រជា-ពលរដ្ឋ ទើបមានឈ្មោះថា អភិបាលស្រុកគំរូ ។
បើផ្អែកតាមការអះអាង របស់ប្រជាពលរដ្ឋទាំង ៥១ គ្រួសារដែលមកកាប់ឆ្ការតាំង ទីលំនៅចំណុចស្រែត្រាច គឺពុំ ស្ថិតនៅលើដីសហគមន៍នោះ ឡើយ ព្រោះបើពួកគាត់ទាំង ៥១គ្រួសារ ចុះមកកាប់ឆ្កាលើ ដីសហគមន៍មែននោះគឺពិតជា ទទួលរងនូវការរារាំងហាម ឃាត់ពីកម្លាំងសមត្ថកិច្ចតាំងពី ឆ្នាំ២០១២ ឬអាចយូរណាស់ ត្រឹមឆ្នាំ២០១៣ ពុំមែនមក ចោទប្រកាន់ពួកគាត់នៅដើម ឆ្នាំ២០១៧ ដូច្នេះឡើយ ។
ប្រជាពលរដ្ឋទាំង៥១គ្រួសារ រស់នៅចំណុចស្រែត្រាច ភូមិ បៀកប្រហោង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ សំណូមពរដល់ ឯកឧត្តមអភិបាល នៃគណៈអភិ បាលខេត្តពោធិ៍សាត់ ពិតជា អាចស្វែងយល់ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋស្របតាម គោលនយោបាយកាត់បន្ថយ ភាពក្រីក្ររបស់ប្រមុខរាជរដ្ឋា ភិបាលអាណត្តិទី ៥ ជំហ៊ានទី ៣ ដើម្បីធានាដល់ការរស់ស្រប ច្បាប់របស់ប្រជាពលរដ្ឋ ។ ព្រោះការគំរាមបណ្តេញប្រជា ពលរដ្ឋឱ្យចាកចេញពីលំនៅ ដ្ឋាន គឺពិតជាគ្មានអ្វីឱ្យប្រសើរ និងរីកចម្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិក្រៅពីផលប្រយោជន៍បុគ្គលមួយក្តាប់តូច នោះឡើយ ៕