​ការប្រើ​អំណាច​ក្រុមហ៊ុន ហ៊ី ប៉េង​រ័ត្ន នាំ​ជី​កសិកម្ម​ចូល​ខុសច្បាប់​ធ្វើឱ្យ​បាត់​ទំនុកចិត្ត​ពី​សហគមន៍​អឺរ៉ុប​

​ការប្រើ​អំណាច​ក្រុមហ៊ុន ហ៊ី ប៉េង​រ័ត្ន នាំ​ជី​កសិកម្ម​ចូល​ខុសច្បាប់​ធ្វើឱ្យ​បាត់​ទំនុកចិត្ត​ពី​សហគមន៍​អឺរ៉ុប​

​ដោយ​ ៖ កែវ សុខ​
​លិខិតអនុញ្ញាត​ផ្គត់ផ្គង់​ចែក ចាយ​ជី​កសិកម្ម​ដែល​ក្រុមហ៊ុន ហ៊ី ប៉េង​រ័ត្ន ដែល​មាន​ទីតាំង លក់​នៅ​ចំណុច​ទល់មុខ​សាលា  បឋមសិក្សា​ដំរី​ឆ្លង ក្នុងភូមិ​ដំរី  ឆ្លង ស្រុក​ស្អាង ខេត្ត​កណ្តាល  តែង​យក​មក​បង្ហាញ​អ្នកសារព័ត៌មាន គឺ​មាន​លក្ខណៈ​ផ្ទុយ  ស្រឡះ​ពី​សេចក្តីសម្រេច​របស់ ក្រសួង​កសិកម្ម ។ ព្រោះ​អា​សយ  ដ្ឋា​ន​អចិន្ត្រៃយ៍​របស់​ក្រុមហ៊ុន  ហ៊ី ប៉េង​រ័ត្ន កសិកម្ម​បាន​បញ្ជាក់  ពី​ទីតាំង​នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ  ស្រុក​បាធាយ ខេត្ត​កំពង់ចាម  ដោយ​បាន​បញ្ជាក់​ថា​គ្មាន​សាខា​ក្រុមហ៊ុន​ផ្សេង​ឡើយ ។​

​បើ​ផ្អែក​តាម​ការបញ្ជាក់​ពី  ការិយាល័យ​នីតិកម្ម​កសិកម្ម​នៃ មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល​បាន ឱ្យដឹងថា ក្រុមហ៊ុន ហ៊ី ប៉េង​រ័ត្ន  បាន​នាំ​ចូល​ប្រភេទ​ជី​កសិកម្ម ដែល​ច្បាប់​ហាមឃាត់​មក​ចែក ចាយ ។ ប៉ុន្តែ​ការអះអាង​របស់ មន្ត្រី​ការិយាល័យ​នីតិកម្ម​កសិកម្ម ពុំ​បាន​ធ្វើឱ្យ​ក្រុមហ៊ុន ហ៊ី ប៉េង  រ័ត្ន កសិកម្ម​ធ្វើ​ការឆ្លើយតប  ចំពោះ​អ្នកសារព័ត៌មាន​ប្រកប ដោយ​ភាព​វិជ្ជមាន​នោះឡើយ  ដោយ​បង្វែ​ការឆ្លើយ​ឱ្យទៅ​សួរ នាំ​លោកជំទាវ ឌី ព្រឹម ឆ្កុយ បោះ​គាត់​ទៅ​វិញ ។​

​ពាក់ព័ន្ធ​ទៅនឹង​លិខិត​អនុ ញ្ញាត​ដែល​ក្រសួង​កសិកម្ម​តម្រូវ ឱ្យ​លក់​នៅ​ក្នុង​ភូមិ​ផ្អាវ ខេត្ត  កំពង់ចាម​ហើយ​មក​ដាក់​ទីតាំង  នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​ក៏  ក្រុមហ៊ុន ហ៊ី ប៉េង​រ័ត្ន កសិកម្ម  តែង​ប្រើ​ឈ្មោះ​លោក​ជំទាវ ឌី   ព្រឹម មក​សំអាង និង​ផ្តល់​លេខ ទូរស័ព្ទ​ឱ្យទៅ​សួរនាំ​ផង​ដែរ ។

​ប្រភព​ពី​មន្ត្រី​មន្ទីរ​កសិកម្ម ខេត្ត​កណ្តាល​បាន​បង្ហើប​ឱ្យដឹងថា ដោយសារ​ក្រុមហ៊ុន ហ៊ី ប៉េង​រ័ត្ន អាងខ្នង​លោកជំទាវ  ឌី ព្រឹម មក​គំរាម​នេះហើយ  ទើប​មន្ត្រី​ជំនាញ​មិន​អាច​មាន លទ្ធភាព​ក្នុង​ការចុះ​ត្រួតពិនិត្យ លើ​ករណី​នាំ​ជី​ដែល​ច្បាប់​ត្រូវ ហាមឃាត់​បាន​ដោយ​រួមទាំង លិខិតអនុញ្ញាត​របស់​ក្រសួង កសិកម្ម​ដែល​ក្រុមហ៊ុន​បំពាន លើ​ទីតាំង​ថែមទៀត​ផង ។​

​ថ្មីៗ​នេះ​សហគមន៍​អឺរ៉ុប​បាន  សម្រេច​លុបចោល​ការនាំ​អង្ករ ពី​កម្ពុជា​ចូល​ទឹកដី​ប្រទេស​របស់ ខ្លួន​ដោយ​ផ្អែក​លើ​ផល​ប៉ះពាល់  ដល់​សុខភាព ព្រោះ​តែ​អង្ករ​ខ្មែរ មាន​ផ្ទុក​ជាតិគីមី​ម្យ៉ាង ។

​ទោះបី​មាន​ការអះអាង​ពី  មន្ត្រី​រដ្ឋាភិបាល​ធ្វើការ​អះអាង ថា កម្ពុជា​នៅ​មាន​ទីផ្សារ​ធំ  របស់​ប្រទេស​ចិន​ក្តី ប៉ុន្តែ​ចិន​ក៏  ជា​មនុស្ស​ត្រូវ​ការការពា​រ​សុខ ភាព​របស់​ពួកគាត់​ផងដែរ ដែល  តម្រូវ​ឱ្យ​ក្រសួង​កសិកម្ម​ត្រូវតែ មាន​វិធានការ​ម៉ត់ចត់​ចំពោះ ក្រុមហ៊ុន​អាង​អំណាច​បំពាន ច្បាប់ ។

​ដូច​ករណី​ជ្រុង​មួយ​នៃ​ក្រុម ហ៊ុន ហ៊ី ប៉េង​រ័ត្ន ធ្វើ អាជីវកម្ម  អាង​អំណាច​មក​បំពាន​ច្បាប់ នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ជា​ភស្តុតាង​ស្រាប់ ។ ពុំនោះ  ទេ​កសិករ​រងគ្រោះ ព្រោះ​មិន  អាច​នាំ​ចេញ​អង្ករ​ទៅ​លក់​នៅ ក្រៅប្រទេស​បាន គឺ​ពិតជា​បាន  បង្ហាញឱ្យឃើញ​ពី​ភាព​អសកម្ម របស់​ក្រសួង​កសិកម្ម​ដែល​តំណាងឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល ជាក់​ជា​ពុំខាន ៕

 

IMG20170406na1 (6)

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.