ដោយ ៖ ជាតិជាយដែន
ប៉ោយប៉ែត ៖ ជម្លោះរវាងបុរសពីរនាក់ ម្នាក់ជាអ្នករត់ម៉ូតូឌុប ម្នាក់ទៀតជា បុគ្គលិកបំរើការ អោយ សណ្ធាគារ លីហេងឆាយ ត្រូវកំលាំង កងរាជអាវុធ ហត្ថក្រុងប៉ោយ ប៉ែតឃាត់ ខ្លួនភ្លាមៗ បន្ទាប់ពី មានការវាយគ្នាបង្ករភាព ភ្ញាក់ផ្អើលដល់អ្នកស្រុក និង អ្នកដំណើរតាមដងផ្លូវជាតិលេខ ៥ ជាលទ្ធផលគឺ ម្នាក់បែក ក្បាល រីឯម្នាក់ទៀតបែកបបូរមាត់ តើយុត្តិធម៌ ឬអយុត្តិធម៌ ។
ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង៩.០០ នាទីព្រឹក ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវជាតិលេខ៥ចំណុច មុខសណ្ឋាគារ លីហេងឆាយ ឋិតក្នុងភូមិអូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត ។ បុរសពីរនាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ ខ្លួននោះម្នាក់ មានឈ្នោះ សុខ គឹមសេង ភេទប្រុស អាយុ៤៧ឆ្នាំ (មុខរបបររត់ម៉ូតូ) រស់នៅភូមីកើត ហេតុ របូស ស្រាល បែកបបូរមាត់ចំណែកម្នាក់ទៀត ដោយពុំទាន់ស្គាល់អត្តសញ្ញាណ ជាបុគ្គលិកបំរើការនៅសណ្ឋាគាររបូស បែកក្បាល ។
បើតាមប្រភពពីពលរដ្ឋកន្លែងកើតហេតុប្រាប់ថា ជម្លោះរវាងអ្នកទាំងពីរ គឺគំនុំជម្លោះរឿងដឹកភ្ញៀវកន្លងមក អ្នកម៉ូតូ ឌុបខាងលើបានឌុបភ្ញៀវជនជាតិបារាំង ហើយអ្នកបំរើការរូបនេះបានដេញរូចស្ដីអោយអ្នកម៉ូតូថារញ៉េរញ៉ៃ លុះដល់ ថ្ងៃកើតហេតុបានប៉ះសំដីគ្នាបន្តិចបន្តួច តែអ្នកបំរើការអោយសណ្ឋាគាររូបបានដើរឆ្លងផ្លូវទៅវាយអ្នកម៉ូតូឌុបចំងាយ ជិតមួយរយម៉ែត្រនៅមុខសណ្ឋាគារ តែត្រូវអ្នកម៉ូតូដាក់មួយកូនសោរចាក់ម៉ូតូបណ្ដាលអោយបែកក្បាលហូរឈាម ចំពោះអ្នកម៉ូតូ ហើមបបូរមាត់ ដោយត្រូវនិងកណ្ដាប់ដៃបុគ្គលិកសណ្ឋាគារ លី ហេងឆាយ។
បុរស់ទាំងពីរក្រោយកើតហេតុការណ៍ ត្រូវកម្លាំងអាវុធហត្ថក្រុង ហៅទៅសួរនាំរកហេតុផល និងធ្វើកំណត់ហេតុចាត់ការតាមផ្លូវច្បាប់ ។ (បញ្ជាក់) ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតរង់ចាំមើលថា តើមានភាពយុត្តិធម៌ដែរឬយ៉ាងណា ? ព្រោះកន្លងមក កំលាំងប៉េអឹមចាប់ច្រើនជនរងគ្រោះឲ្យកាន់តែរងគ្រោះថែមទៀត មានតែទឹកភ្នែក ហើយអ្នកមានអំណាចប្រាក់ច្រើនឈ្នះ មិនថាខុសឬត្រូវ ដូចជាករណីបុគ្គលិកក្លិបកំសាន្តសាន់កូ គឺករណីជនបង្កររូច ខ្លួន មិនចាត់ការតាមផ្លូវច្បាប់ បណ្ដោយអោយជនល្មើសរត់រូច ទោះបីមានពាក្យបណ្ដឹចាប់ជនជាប់ចោទក៏ដោយ ហើយលើកនេះ ពលរដ្ឋរង់ចាំមើល តើយុត្តិធម៌ដែរឬយ៉ាងណា ?????៕