មន្ត្រីនឹង សមត្ថកិច្ច ក្រោមអំណាច ឯកឧត្តម ថង សាវុន អភិបាលខេត្ត រតនៈគិរី កំពុងផ្គើន នឹងបទបញ្ជា សម្ដេច ហ៊ុន សែន បើកដៃឲ្យ បទល្មើស ព្រៃឈើកើត យ៉ាងអនា ធិបតេយ្យ ក្នុងខេត្ត រតនៈគិរី ។ ក្បួនរថយន្ត សាំងយ៉ុង រាប់សិបគ្រឿង របស់ឈ្មួញ រកស៊ីដឹកឈើ ប្រណិត ខុសច្បាប់ ទៅលក់នៅ ប្រទេស វៀតណាម យ៉ាងអនា ធិបតេយ្យ សមត្ថកិច្ច មិនធ្វើការ បង្ក្រាប ជាពិសេស ឈ្មោះលោក រុន បានប្រើប្រាស់ រថយន្ត សាំងយ៉ុង ពីរគ្រឿង សម្រាប់ការ ដឹកជញ្ជូន ឈើខុសច្បាប់ ខាងលើ ដែលរថយន្ត សាំងយ៉ុង ទីមួយពណ៌ស ពាក់ស្លាកលេខ 5170 និងរថយន្ត សាំងយ៉ុង មួយទៀត ពាក់ស្លាកលេខ 5270 ហើយក្នុង នោះក៏មាន ក្រុមឈ្មួញ ជាច្រើនទៀត ដូចជាឈ្មោះ ស្រីគា និងប្ដីឈ្មោះ វែន ជាមន្ត្រី យោធា ប្រចាំការ ប៉ុស្តិ៍ល្បៀង ខ្សែក្រវាត់ ការពារ ព្រំដែន កម្ពុជា វៀតណាម មានរថយន្ត សាំងយ៉ុង ពីគ្រឿង ដូចគ្នា រួមទាំងឈ្មោះ ថន និងប្រពន្ធ ឈ្មោះ បូរី ក៏មាន រថយន្ត ពីរគ្រឿងសម្រាប់ ធ្វើការ ដឹកជញ្ជូន ឈើទៅលក់ នៅប្រទេស វៀតណាម ដូចគ្នា ហើយ ឈ្មួញទាំងអស់ នោះភាគច្រើន មានខ្នង ជាសមត្ថកិច្ច នៅពីក្រោយ ទៀតផង ។ តាមប្រភពពី ប្រជាពលរដ្ឋ បានឲ្យដឹងថា តាមបណ្ដោយ ផ្លូវជាតិ លេខ78 ពីក្រុង បានលុង ទៅដល់ស្រុក អូរយ៉ាដាវ ព្រំដែន កម្ពុជា វៀតណាមមានកុងត្រូល ជជុះប្រហែល 30សិបកន្លែង កុងត្រូលខ្លះ បែបជា លក្ខណៈ ប្រយោល ដែលចតឡាន តាមដង ផ្លូវជាតិ រាប់សិបគ្រឿង ចាំរាប់ ក្បាលឡាន ខ្លះគិត ជាជើង ខ្លះគិតជាខែ ពីឈ្មួញរកស៊ី របរខុសច្បាប់ ខាងលើ ។ ប្រភព ខាងលើ បានបន្ត ទៀតថា បើគិតទៅ ក្នុងមួយ រថយន្ត សាំងយ៉ុង រត់ការអស់ ប្រហែល ប្រាំបីលានរៀល ស្មើនឹង 2ពាន់ដុល្លា សមត្ថកិច្ច មានទាំង ថ្នាក់ខេត្ត និងថ្នាក់ក្រសួង ដូចជា ខាងប៉ូលិស សេដ្ឋកិច្ចខេត្ត មានសេដ្ឋកិច្ច ក្រសួង គយខេត្ត គយចល័ត នាពេលថ្មីៗនេះ ក៏មាន លិចឮថា មានមេព្រៃ កណ្ដាលចុះ បេសកកម្ម មកខេត្ត រតនៈគិរី ទៀតផង តែមិនធ្វើ ការបង្ក្រាប សរុប សេចក្ដីទៅ គឺសមត្តកិច្ច ពាក់ព័ន្ធ ទាំងអស់ បានចូលរួម សហការគ្នា ជាប្រព័ន្ធ យ៉ាងរលូន ក្នុងការបង្កើត និងបណ្ដោយ ឲ្យបទល្មើស ធ្វើបានយ៉ាង អនាធិបតេយ្យ បែបនេះ ៕
សមត្ថកិច្ច ខេត្តរតនៈគិរី នៅតែបើកដៃ ឲ្យឈ្មួញ ដឹកឈើ ខុសច្បាប់យ៉ាង អនាធិបតេយ្យ

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម