សង្វៀន ជល់មាន់ អរិយក្សត្រ ធានា សុវត្ថិភាព អ្នកចូលលេង

សង្វៀន ជល់មាន់ ចុះពីក្លោង ទ្វារវត្ត ខ្សាច់ពោធិអារ្យ ប្រមាណ ៥០ម៉ែត្រ ក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ធានា សុវត្ថិភាព ដល់អ្នក​ ចូលលេង ដោយ សុវត្ថិភាព ។ ព្រោះម្ចាស់ សង្វៀនឈ្មោះ ​ម៉ាប់ គឺជាកូន ប្រសារ​លោក ​ហ៊ុន សាន តើមាន សមត្ថកិច្ច និងអាជ្ញាធរ ណាហ៊ាន ចូលចាប់ ។

ចំណែក កម្មវិធីលេង វិញក្នុងមួយ សប្តាហ៍ លេង៣ថ្ងៃ គឺថ្ងៃអង្គារ ថ្ងៃ​ព្រហស្បតិ៍ និងថ្ងៃអាទិត្យ ។ ប្រភពពី អ្នកចូលលេង បានឲ្យ ដឹងថា​មុនចូល ក្នុង​របង ​ត្រូវបង់​ប្រាក់ ឲ្យអ្នក បើកទ្វារ ក្នុងម្នាក់ៗ ១០០០០៛ ទើបអាច ចូលបាន ។ ចំណែក ចូល​ដល់ ​ក្នុង​​ត្រូវ បង់ថ្លៃ ផ្ញើរម៉ូតូ ១០០០០៛​​ ទៀត បើឡាន ថ្លៃជាង​នេះ ។

រីឯអ្នក មានមាន់ យកទៅជល់ គឺតម្រូវឲ្យ ភ្នាល់ចាប់ពី ១០០០ដុល្លា ឡើងទៅ ដោយតម្រូវ ឲ្យដក ហូតតុង ២០០ដុល្លា ។ ប៉ុន្តែបើ អ្នកភ្នាល់ ចាប់ក្រៅ គឺ​១០០​ដុល្លា ដកតុង ៥ដុល្លា ដោយមាន បង្កាន់ដៃ ប្រគល់ឲ្យ ជាសម្គាល់ ថែម​ទៀត​ផង ។

សូមបញ្ជាក់ថា នៅជាប់ របងមាន ដាក់កាំម៉ារ៉ា សុវត្ថិភាព ចេញមក ក្រៅ​ដល់ទៅ ពីរគ្រឿង ដោយសង្ឃឹម ថាអាច ធានាដល់ សុវត្ថិភាព អ្នកចូលលេង បានដោយ គ្មានការ ភ័យខ្លាច នោះឡើយ ។ ហើយសារ ព័ត៌មាន ចុះផ្សាយ តាម​បែបផ្សាយ ពាណិជ្ជកម្ម ​ដោយឥត យកកម្រៃ អ្វីឡើយ ព្រោះបើទៅ លេងនៅ សង្វៀនផ្សេង អាចរង នូវការ ចុះបង្ក្រាប រហូតចាប់ បញ្ជូនទៅ តុលាការ ថែម​ទៀត​​ផង ដោយសូម ជូនដំណឹង យកតែ បុណ្យទៅចុះ ។ ព្រោះថា បទល្មើស វា​ដូចគ្នា មែន! ប៉ុន្តែ អំណាច អាចការពារ បទល្មើសបាន ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.