សង្វៀន ជល់មាន់ និងល្បែង អាប៉ោង នៅឃុំ អរិយក្សត្រ សមត្ថកិច្ច មិនហ៊ាន បង្ក្រាប

សង្វៀន ជល់មាន់ និងល្បែង អាប៉ោង នៅឃុំ អរិយក្សត្រ សមត្ថកិច្ច មិនហ៊ាន បង្ក្រាប

ថ្មីៗនេះ កម្លាំង សមត្ថកិច្ច ហាក់បាន បង្ហាញស្នដៃ តាមទំព័រ កាសែតធំៗ ក្នុងប្រតិបត្តិ ការណ៍ ចុះបង្ក្រាប ទីតាំង ជល់មាន់ រហូតចាប់បញ្ជូន ជនល្មើស កសាង សំណុំរឿង បញ្ជូនទៅ តុលាការ ដើម្បីផ្ដន្ទាទោស តាមច្បាប់ ​ថែម​ទៀត​ផង ។ មជ្ឈដ្ឋាន ប្រជាពលរដ្ឋ និងអ្នកអង្គុយ ផឹកកាហ្វេ ខ្មៅក្លែម ទឹកតែអស់ ជាច្រើនប៉ាន់ ភ្ជាប់ដោយ ដៃកាន់ កាសែតអាន លើករណី បង្ក្រាប បទល្មើស ជល់មាន់ បញ្ជូនទៅ តុលាការ បាននាំគ្នា ផ្ទុះសំណើច រួចដណ្ដើម គ្នាពោល តៗថា បើសមត្ថកិច្ច ខ្លាំងម្តេច មិនហ៊ាន ចុះបង្ក្រាប សង្វៀន ជល់មាន់ ដែលស្ថិតនៅ ផ្លូវចូលវត្ត ខ្សាច់ពោធិអារ្យ ក្នុងទឹកដី ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ផងទៅ ។

ម្យ៉ាងវិញទៀត ទីតាំង ជល់មាន់ តាមផ្លូវចូល វត្តខ្សាច់ ពោធិអារ្យ ដោយមាន ទាំងដាក់ឲ្យ លេងល្បែង អាប៉ោង ជាច្រើនវង់ ផងនោះ គឺនៅមិន ឆ្ងាយពី រាជធានី ភ្នំពេញឡើយ ដោយគ្រាន់ តែឆ្លង កំពង់ចម្លង អរិយក្សត្រ ជិះឡាន មិនបាន ៥នាទីផងគឺ ទៅដល់ ទីតាំងសង្វៀន ជល់មាន់ ដែលបាំងរបង ស័ង្គសី ពណ៌ក្រហម ។ ទីតាំង សង្វៀន ជល់មាន់ ដ៏ធំនេះ ត្រូវបានគេ អះអាងថា មានខ្នងបង្អែក ធំណាស់ ទើបពួកមន្ត្រី ប៉ុស្តិ៍ឬ អធិការ ស្រុកល្វាឯម ពិតជា មិនហ៊ាន ចុះបង្ក្រាប យកស្នាដៃ នោះឡើយ​ លើកលែងតែ ក្រសួង មហាផ្ទៃ ដែលមាន អគ្គស្នងការ នគរបាលជាតិ ជាសេនា ធិការដាក់ បទបញ្ជា ដោយផ្អែកលើ គោលនយោបាយ ភូមិឃុំមាន សុវត្តិភាព ទើបអាច ធានាដល់ ការចុះ អនុវត្តបាន ។

ក្រុមអ្នក ផឹកកាហ្វេ ខ្មៅទាំងនោះ បានសម្តែង ការមិន ពេញចិត្ត បន្ទាប់ពី អាន​​អត្ថបទ ចប់ថា តើខំចុះ បង្ក្រាប សង្វៀន ជល់មាន់ដែល ស៊ីសងត្រឹម ១០ទៅ ២០ម៉ឺនរៀល រួចបញ្ជូន ជនល្មើស ទៅតុលាការ ឲ្យកាត់ទោស ធ្វើអ្វី បើអ្នកមាន អំណាច បើកសង្វៀន ជល់មាន់ ភ្នាល់មួយគូៗ សុទ្ធតែ រាប់ម៉ឺនដុល្លា មិនមាន សមត្ថកិច្ច ណាហ៊ាន ចុះបង្ក្រាប ផងនោះ ។ ព្រោះសកម្មភាព អ្នកមាន អំណាច គឺជាគំរូ ឲ្យអ្នក ផ្សេងទៀត អនុវត្ត​តាម បើមិនហ៊ាន បង្ក្រាប រួចអនុវត្ត តែទៅលើ អ្នកគ្មាន អំណាច ទើបគេចោទ ថាកម្ពុជា ​មានស្ដង់ដា ពីរហ្នឹងទាន! ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.