ខេត្តរតនៈគីរី៖ តាមប្រភព ព័ត៌មានមួយ ថ្មីៗនេះ បានឲ្យដឹង ថាមានដីព្រៃ សហគមន៍ ភូតាកុកភ្នង ឃុំបខាំ ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី កំពុងតែ មានឈ្មួញ ម្នាក់មាន ឈ្មោះយាយ ម៉ាប់ សង្ស័យ មានការ ឃុបឃិត ត្រូវរ៉ូវគ្នា ជាប្រព័ន្ធ ដើម្បីកាប់ ទន្ទ្រានយក ដីសហគមន៍ ចំនួនប្រហែល ប្រាំរយ ហិកតា ។ សព្វថ្ងៃនេះ យាយម៉ាប់ កំពុងតែ ឈូសឆាយ និងបាន ដាំកូន ស្វាយចន្ទី បណ្តើរៗ ហើយនិង កំពុងតែ រត់ការយក សិទ្ធិកាន់កាប់ ដើម្បីធ្វើ ជាកម្មសិទ្ធ ផ្ទាល់ខ្លួន ហើយបើ តាមសម្ដី របស់លោក មេឃុំបខាំ បានមាន ប្រសាសន៍ថា ស្រ្តីនេះ ឈ្មោះយាយម៉ាប់ បានយក ឯកសារ មកឲ្យគាត់ ប្រថាប់ត្រា ដើម្បី ទទួលស្គាល់ កម្មសិទ្ធដែរ តែលោក មិនទាន់ហ៊ាន ទទួសស្គាល់ នៅឡើយទេ ដោយសារ តែមានការ ពាក់ព័ន្ធ ជាមួយនឹង មន្ទីរបរិស្ថាន ជាមុនសិន ។ បើតាម ការបំភ្លឺ របស់លោក ម៉ា វិចិត្រ អភិបាល ស្រុកអូយ៉ាដាវ បានមាន ប្រសាសន៍ថា លោកបាន បញ្ជាឲ្យ លោកមេឃុំ ទប់ស្កាត់ដែរ កុំឲ្យមាន ការឈូសឆាយ តទៅទៀត ។ ហើយបើ តាមការ សង្កេតឃើញ របស់ សាពត័មាន យើងឃើញថា ដីចំណុច ខាងលើនេះ ត្រូវបាន ឈូសឆាយ យ៉ាងសកម្ម ក្នុងពេល ចូលឆ្នាំចិន កន្លងផុត ទៅថ្មីៗនេះ ហើយថែមទាំង ដាំកូន ស្វាយចន្ទី បណ្តើរៗ ដោយគ្មាន ការទប់ស្កាត់ បន្តិចណា នោះឡើយ ។ តើលោក អភិបាល ខេត្តរតនៈគីរី គិតយ៉ាងណា លើបញ្ហានេះ ព្រោះបើ តាមអនុសាសន៍ របស់ សម្តេច នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា ប្រមុខ រដ្ឋាភិបាល ហាមប្រាម យ៉ាងម៉ឺងម៉ាត់ ថាមិនឲ្យ ជនណាម្នាក់ វាតទីយក ដីរដ្ឋធ្វើ ជាកម្មសិទ្ធ នោះឡើយ ៕
សមត្ថកិច្ច ស្រុកអូយ៉ាដាវ កំពុងតែ បើកដៃឲ្យ ឈ្មួញកាប់ទន្ទ្រាន យកដីធ្វើ ជាកម្មសិទ្ធ ផ្ទាល់ខ្លួន

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម