ការបើកដៃ ឲ្យបទល្មើស ឈើឆ្លងដែន ទៅវៀតណាម ពីមន្ត្រីជំនាញ និងមន្ត្រី ច្រកទ្វារ ខេត្តរតនគិរី នៅតែផ្គើន នឹងបញ្ជា ថ្នាក់លើ

ការបើកដៃ ឲ្យបទល្មើស ឈើឆ្លងដែន ទៅវៀតណាម ពីមន្ត្រីជំនាញ និងមន្ត្រី ច្រកទ្វារ ខេត្តរតនគិរី នៅតែផ្គើន នឹងបញ្ជា ថ្នាក់លើ

ខេត្តរតនគិរី៖ បើយោងតាម សេចក្តី រាយការណ៍ ពីមន្ត្រីនិង ប្រជាពលរដ្ឋ នៅតាម បណ្តោយ ដងផ្លូវជាតិ លេខ៧៨ ពីក្រុងបានលុង ទៅច្រកទ្វារ អន្តរជាតិ អូរយ៉ាដាវ ឡេថាញ់ នៅរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ២០១៧នេះ មានរថយន្ត ដឹកឈើ ប្រភេទសាំយ៉ុង ប្រមាណ ០៧គ្រឿង បានចរាចរ ឆ្លងកាត់តាម ច្រកនេះទៅ ប្រទេស វៀតណាម ។ ករណី បទល្មើស ខាងលើនេះ គឺមន្ត្រី ជំនាញ ដូចជា កសិកម្មខេត្ត រដ្ឋបាល ព្រៃឈើ នគបាល និងកងកម្លាំង ប្រដាប់អាវុធ ជាពិសេស ប្រធាន គណៈ បញ្ជាការ ឯកភាព ខេត្ត-ក្រុង ស្រុកជាអ្នក បើកដៃហើយ ទើបអស់លោក ដែលជា មន្ត្រីស្នូល របស់រដ្ឋ ទាំងនោះ មិនធ្វើការ បង្ក្រាបសោះ ។ ម្យ៉ាងទៀត មន្ត្រីជំនាញ ទាំងនេះ អាចប្រព្រឹត្ត អំពើពុក រលួយ ទទួលយក សំណែន យ៉ាងត្រជាក់ កាយសប្បាយ ចិត្តពីក្រុម អ្នកជំនួញ បទល្មើស ទាំងនោះហើយ មើលទៅ​ ។ គួររំលឹកថា ប្រសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្តេច ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី សម្តេចធ្លាប់ បានស្តីបន្ទោស ដោយលើក ឡើងថា “អាហ្នឹង វាដឹកនឹងឡាន ម៉េចក៏នាំគ្នា មើលមិនឃើញ…..” ។ ផ្ទុយទៅវិញ មន្ត្រីជំនាញ ទាំងនោះ បែរជា នាំគ្នា អនុវត្តផ្គើន នឹងបទបញ្ជា ដោយបណ្ដោយ ឲ្យជនល្មើស បន្តកាប់ឈើ ដឹកទៅ វៀតណាម ដោយសេរី ។ តើចំណុចនេះ រដ្ឋមន្ត្រី ក្រសួង ពាក់ព័ន្ធ ជាពិសេស គណៈ កម្មការ ដែលត្រូវ បានសម្តេច ប្រមុខរដ្ឋ ចាត់តាំងនោះ នឺងមាន វិធានការ យ៉ាងណា? ។ ថ្លែងនៅក្នុង ពិធីបើក អង្គសន្និបាត បូកសរុប លទ្ធផល ការងារ ប្រចាំឆ្នាំ ២០១៦និង ទិសដៅ អនុវត្តការងារ ឆ្នាំ២០១៧ កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តរតនគិរី ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្ម ពិសេស ប្រធានក្រុម ការងារ ថ្នាក់ជាតិ ចុះជួយខេត្ត រតនៈគិរី និងជា តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយក រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា បានមាន ប្រសាសន៍ ទៅកាន់ អង្គសន្និបាត ទាំងមូលថា បញ្ហា បទល្មើស ព្រៃឈើ នៅតែជា បញ្ហាប្រឈម គួរឲ្យព្រួយ បារម្ភ ដែលមួយ រយៈពេល ចុងក្រោយ នេះមាន សកម្មភាព កាប់បំផ្លាញ និងដឹកជញ្ជូន ឈើខុសច្បាប់ ជាច្រើន ចេញពី ចំណុច ស្រុកលំផាត់ និងស្រុក អណ្តូងមាស ឆ្ពោះទៅកាន់ ប្រទេស វៀតណាម តាមច្រកទ្វារ ព្រំដែន អន្តរជាតិ អូរយ៉ាដាវ ឡេថាញ់ ហាក់បីដូចជា មិនមាន ការបង្ក្រាប ពីកងកម្លាំង ប្រដាប់ អាវុធឬ អង្គភាព ជំនាញ ឬពីអាជ្ញាធរ មូលដ្ឋានឡើយ ហើយត្រូវ បានអ្នក សារព័ត៌មាន ថតរូបភាព និងវីដេអូ យកមក ចុះផ្សាយ ជាបន្តបន្ទាប់ ជាពិសេស គឺការជាប់ ពាក់ព័ន្ធ ជាមួយនឹង សមត្ថកិច្ច មន្ត្រីរាជការ ដែលជាអ្នក ប្រព្រឹត្តិ ល្មើសផ្ទាល់ និងប្រយោល លើករណី បទល្មើស ព្រៃឈើនេះ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមាន ប្រសាសន៍ បន្ថែមទៀតថា វាគួរតែ ល្មមឆ្អែត ឆ្អន់ហើយ ចង់មា នចង់បាន ដល់ណាទៀត អាណិត ដល់ជាតិ ប្រជាជន និងអ្នកជំនាន់ ក្រោយៗផង ព្រោះវាជា សម្បត្តិ ធម្មជាតិ ជាកេរ្តិ៍ដំណែល ដូនតា និងបុព្វបុរស ខ្មែរយើង បានបន្សល់ ទុកឲ្យ ដូច្នេះ យើងត្រូវ មានកាតព្វកិច្ច ថែររក្សា ឲ្យបាន គង់វង្ស និងស្ថិតស្ថេរ មិនគួរ ដើម្បីតែ ប្រយោជន៍ បុគ្គល និងបក្ខពួក នាំគ្នាកាប់ បំផ្លាញ យ៉ាងដូច្នេះទេ ៕

16684827_647347768805454_473939425_n

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.