ព្រៃឈើ ភាគឥសាន្ត រងការ គំរាមពី អ្នកមាន អំណាច

ព្រៃឈើ ភាគឥសាន្ត រងការ គំរាមពី អ្នកមាន អំណាច

ប្រភេទឈើ ប្រណិត ដឹកចេញ ពីតំបន់ អភិរក្ស ស្រុក កោះញែក ខេត្ត មណ្ឌលគិរី ដោយមួយ ចំណែក ឆ្លងចូល ក្នុងស្រុក អូរយ៉ាដាវ ខេត្តរតនៈគិរី ដើម្បី​នាំ ចេញទៅ ស្រុកយួន ។ អ្នករត់ការ ដឹកឈើ ប្រណិត គឺឈ្មោះ គុណ ជា​អ្នក សាព័ត៌មាន តែងអះ អាងថា ជាឈើ របស់ ឧកញ៉ា ហ៊ុន ជា ទើបពុំមាន សមត្ថកិច្ច និងអាជ្ញាធរ ដែនដី ហ៊ានចុះ បង្ក្រាប នោះឡើយ ។

ប្រភពគួរឲ្យ ទុកចិត្ត មួយទៀត ត្រូវបាន ទម្លាយឲ្យ ដឹងថា ឈើប្រណិត ដែលប្រើ ឈ្មោះឧកញ៉ា ហ៊ុន ជា ក៏មានចេញ តាមច្រក ដាក់ដាំ ខេត្ត មណ្ឌលគិរី ឆ្លងចូលទៅ ស្រុកយួន ផងដែរ ដោយមាន អ្នករត់ការ ឈ្មោះណាង ។ ទោះបី លេចចេញ ករណី ដឹកឈើ ប្រណិត ចេញក្រោម ឈ្មោះឧកញ៉ា ហ៊ុន ជា ប៉ុន្តែគេ សង្កេត ឃើញថា ពុំមាន សមត្ថកិច្ច ណាហ៊ាន បង្ក្រាប ម្ដងណាឡើយ លើកលែង តែឈ្មួញ ផ្សេង ។

មានការ លើកឡើងថា ឧកញ៉ា ហ៊ុន ជា ពុំមែនជា អ្នករកស៊ី ដឹកឈើ ប្រណិត ចេញតាម ច្រកទាំងពីរ នេះទេ ប៉ុន្តែមាន ឈ្មួញឈើ ផ្សេងដែល ប្រើ​ឈ្មោះ រួចបង់ឲ្យ លោកហ៊ុន ជា ដើម្បី សុវត្ថិភាព លើមុខរបរ បំពាន ច្បាប់​បាន ។ ព្រោះទាំង សមត្ថកិច្ច និងអាជ្ញាធរ ឲ្យតែឮថា ទំនិញ ឧកញ៉ា ហ៊ុន ជា គឺក្រុម លោក​​គុណ និងលោក ណាង បង់ឲ្យ ថ្លៃបាយ ហ្នឹងគឺទុក ជាមហា ករុណាធិគុណ បាត់ទៅហើយ ។

ស្ថិតក្រោម បទបញ្ជា បង្ក្រាប បទល្មើស ព្រៃឈើ ឲ្យមាន ប្រសិទ្ធភាព ពិត​ជាត្រូវ បាត់បង់ តម្លៃដែល តម្រូវឲ្យ សមត្ថិកិច្ច និងអាជ្ញាធរ ក៏ត្រូវរៀន សូត្រយក អំណាច ដែលខ្លួនមាន ទៅប្រព្រឹត្ត បទល្មើស ដឹកឈើ ឬអាចកាង បទល្មើស ឲ្យ​ឈ្មួញ តាមគំរូ លោកឧកញ៉ា ហ៊ុន ជា គឺជាតឹកតាង ដែលមិនអាច ប្រកែកបាន​ នោះឡើយ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.