មេឈ្មួញ ឈើប្រណិត ចែច្រឹប នាំឈើ ប្រណិត ចេញពីព្រៃ សហគមន៍ ស្រុកលំផាត់ ឆ្លងដែន ចូលស្រុកយួន

មេឈ្មួញ ឈើប្រណិត ចែច្រឹប នាំឈើ ប្រណិត ចេញពីព្រៃ សហគមន៍ ស្រុកលំផាត់ ឆ្លងដែន ចូលស្រុកយួន

ដីព្រៃ សហគមន៍ ខេត្តរតនៈគិរី កំពុងតែ រងការកាប់ បំផ្លាញ ដោយសារតែ ការ​ឃុបឃិត ពីអាជ្ញាធរ ដែននិង សមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់លក់ ឲ្យឈ្មួញ កាប់​ឈើ ដឹកទៅ ស្រុកយួន ។ មេឈ្មួញឈើ ឈ្មោះច្រឹប ប្តីឈ្មោះ ផុន កំពុងតែ ដាក់​គ្រឿង ចក្រ និងកម្មករ មានទាំងខ្មែរ និងយួន ពេញព្រៃ សហគមន៍ ស្រុក​ អូយ៉ាដាវ ខេត្តរតនៈគីរី ដែលទើបតែ ទិញបាន ពីការ ឃុបឃិត លក់របស់ មេភូមិ មេឃុំ និងអាជ្ញាធរ ដែនដី ក្នុងខេត្ត រតនៈគីរី ទាំងអស់នោះ ជាការ ឃុបឃិតជា ប្រព័ន្ធ ដើម្បីកាប់ ឈើយកទៅ លក់នៅ ស្រុកយួន ហើយសព្វថ្ងៃ មេឈ្មួញឈើ ឈ្មោះ ច្រឹបនេះ កំពុងតែ ដាក់កម្មករ កាប់ឈើ នៅឃុំ សេដា ស្រុកលំផាត់ និង​ស្រុក អូយ៉ាដាវ ខេត្តរតនៈគីរី យ៉ាង អនាធិបតេយ្យ ដោយគ្មាន ការហាមឃាត់ ពីសំណាក់ សមត្ថកិច្ច ណាមួយ នោះឡើយ ។ សង្ស័យថា នេះជា ឆ្នាំងបាយ របស់ សមត្ថកិច្ច ខេត្តរតនៈគីរី ហើយមើលទៅ ព្រោះឈ្មួញ ឈើទាំងពីរ នាក់ប្តី ប្រពន្ធនេះ មានប្រវត្តិ កាប់បំផ្លាញ ព្រៃឈើ តាំងពី យូរយារ ណាស់មក ហើយ តាំងពីព្រៃ សហគមន៍ អូតាង អូលាវ ដឹកចេញទៅ ប្រទេសវៀតណាម តាមច្រក អូរថ្ម ច្រកខ្លាធំ ច្រកគោកភ្នង ដែលជា ច្រកគ្រប់គ្រង ដោយឈ្មោះ ផុន ដែលជាប្តី របស់ មេឈ្មួញ ស្រាប់ និងមេវរៈ ៦២៣ ឈ្មោះ ងួន សុវណ្ណា ហៅ អូនធំ ហើយបើ តាមព៌ត័មាន មួយបាន ខ្សឹបប្រាប់ អ្នកសា ព័ត័មាន យើងថា តំបន់ព្រៃ សហគមន៍ ទាំងអស់ ដែលគាត់ទិញ ដើម្បី កាប់ឈើ យកទៅលក់ នៅប្រទេស វៀតណាម នោះត្រូវ បានដាក់ សមត្ថកិច្ច យាមផ្លូវ ដូចជា ភូមិឡុំ ភូមិបខាំ ឃុំបខាំ ស្រុកអូយ៉ាដាវ មិនងាយ ក្នុងការ ចូលយក ព៌ត័មានឡើយ ៕

15969968_631895733683991_885874808_n

15995410_631897133683851_1885896530_n

15995351_631898830350348_970106895_n

15995820_233395577106844_1671383748_n

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.