ឈើប្រណិត ក្នុងខេត្ត រតនៈគិរី នៅតែបន្ត ដឹកជញ្ជូន ទៅស្រុកយួន ដោយ គ្មានការ ចុះបង្ក្រាប ពីសមត្ថកិច្ច

ឈើប្រណិត ក្នុងខេត្ត រតនៈគិរី នៅតែបន្ត ដឹកជញ្ជូន ទៅស្រុកយួន ដោយ គ្មានការ ចុះបង្ក្រាប ពីសមត្ថកិច្ច

ខេត្តរតនៈគីរី៖ ចរាចរណ៍ ឈើប្រណិត ខេត្តរតនៈគីរី នៅតែ ប្រព្រឹត្ត ទៅបាន យ៉ាងរលូន ទៅបាន ដោយសារ មានសមត្ថកិច្ច ចាំមើល ផ្លូវអោយ ពីទីរួមខេត្ត រហូតដល់ ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី ចាប់តាំងពី ដើមខែ មករា ឆ្នាំ២០១៧ ថ្មីៗនេះ មកទល់ ថ្ងៃទី១០ ខែមករានេះ មានរថយន្ត សាំយ៉ុង ជាច្រើន គ្រឿងដឹក ឈើប្រណិត ទៅប្រទេស វៀតណាម ដោយដឹក តាមឡាន និងម៉ូតូ ទាំងយប់ ទាំងថ្ងៃ ទៅលក់ នៅប្រទេស វៀតណាម តាមច្រក ភូមិភីក ច្រកភ្នំក្រហម និង​ច្រក​​១៩ ជាដើម ។ ឈើប្រណិត ទាំងនេះ ត្រូវបាន ចេញពី ស្រុកវើនសៃ ស្រុក​តាវែង និងស្រុកលំផាត់ ដែលមាន ជនជាតិ វៀតណាម ដើរប្រមូល ទិញ​ដោយ សេរី ហើយត្រូវ បានជួល អោយខ្មែរ ជាអ្នក ដឹកទៅ ព្រំដែន វៀត​ណាម ដែលមាន សមត្ថកិច្ច ជាហូរហែ នៅតាម ដងផ្លូវ ចាំតែ រាប់ក្បាល ឡានតែ ប៉ុណ្ណោះ ហើយក៏ គ្មានសមត្ថកិច្ច ណាដេញ តាមចាប់ មួយឡើយ ដូចជា ស្នាក់ការ មេព្រៃ ស្រុក​វើនសៃ ដែលជា ចំណុច ចេញឈើ គៀនក្លៀក ប៉ូលីស សេដ្ធកិច្ច ក្រសួង និងខេត្ត រតនៈគិរី គឺលោក នៅ តារា ហៅឈុន និងលោក ឡេង យុគ នាយផ្នែក រដ្ឋបាល ព្រៃឈើ ស្រុកបរកែវ លោកកែក កុដ នាយខ័ណ្ឌ ជាដើម ដែលមិន បានចុះ បង្ក្រាប បទល្មើស នោះទេ ឬមួយ ពួកគាត់ គិតថា ការដឹក ជញ្ជូន ឈើបែបនេះ គឺជារឿង ត្រូវច្បាប់ ហើយការដាក់ កុងត្រូល ជជុះ បែបតាម ដងផ្លូវ នៅខេត្ត រតនៈគីរី ក្នុងស្រុក អូយ៉ាដាវ យ៉ាងច្រើន សន្ធឹក សន្ធាប់នេះ គ្រាន់តែ ជាលេស បំភ័នភ្នែក ប្រជា ពលរដ្ឋ ឬមួយ យ៉ាងណា តើបទបញ្ជា របស់ សម្តេច នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា ប្រមុខ រាជរដ្ឋា ភិបាល នឹងទៅជា យ៉ាងណាដែរ? ៕

15942473_632010567005841_1418171505_n

15995449_632011493672415_574815668_n

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.