គ្រួសារពលកររងគ្រោះតាមរយៈក្រុមហ៊ុនស៊ីឌីអឹម​ត្រូវ​តម្រួត​ថៃ​ចាប់​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង

គ្រួសារពលកររងគ្រោះតាមរយៈក្រុមហ៊ុនស៊ីឌីអឹម​ត្រូវ​តម្រួត​ថៃ​ចាប់​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង

ដោយ ៖ ជាតិជាយដែន
ប៉ោយប៉ែត ៖ មានបុរស់ម្នាក់ឈ្មោះ ម៉ែន បូរិទ្ទ អាយុ ៤៦ ឆ្នាំមានទីលំនៅ ភូមិកំពងដរ ឃុំ​ជ្រោយ បន្ទាយ ស្រុកព្រែក ប្រសព ខេត្តក្រចេះ បានមកអះអាង ប្រាប់ក្រុម អ្នកសាព័ត៌មាន នៅកន្លែង ការិយាលយ័ សហព័ន្ធផ្សព្វផ្សាយ ព័ត៌មាន អាស៊ាន កម្ពុជា ប្រចំាក្រុង ប៉ោយ​ប៉ែត ខេត្តបន្ទាយ មានជ័យ កាលពីវេលាម៉ោង៦,១៧នាទីល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ថា បើសិនជា ក្រុមហ៊ុន (ស៊ី ឌី អឹម) មិនរកដំណោះ ស្រាយអោយកូន របស់​គាត់ឈ្នោះ ពៅ ខែម៉ា ភេទប្រុស អាយុ ២១ ឆ្នាំ និងជនរងគ្រោះ ពីរនាក់ទៀត ១-ឈ្មោះ  ឈួង ភួង ភេទស្រី អាយុ៣០ ឆ្នាំរស់នៅ ខេត្តស្ទឹងត្រែង ២-សុន សុខហេង ភេទស្រី អាយុ ២៦ ឆ្នាំ រស់នៅ ភូមិឃ្មុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ ដែលទៅធ្វើការតាមរយៈ ក្រុមហ៊ុនខាងលើ ហើយបាន​ធ្វើ​លិខិត​ឆ្លង អោយទៅធ្វើការរយៈពេលពីរឆ្នាំ តែផ្ទុយទៅវិញ បានធ្វើ​លិខិត​ឆ្លងដែន​ទេស​ចរណ៍​ទៅ​វិញ ។

ពេលនេះត្រូវបានសមត្ថកិច្ចថៃចាប់ឃុំអ្នកទាំងបី កំពុងធ្វើការសំណង់នៅប្រទេសថៃ កាល​ពីថ្ងៃទី១០​ខែមិថុនា​ឆ្នាំ​២០១៣ នៅស្រុកមឿងខេត្តភិចាប៊ុន (ថៃ) លុះមកដល់ពេល​នេះ​នៅមិនទាន់ឃើញក្រុម​ហ៊ុនខាងលើ​ចេញមុខ​មក​ដោះ​ស្រាយ​នៅ​ឡើយ ។

បុរស់ខាងលើបន្តទៀតថា បញ្ហាទាំងអស់នេះ បើសិនជាក្រុមហ៊ុនមិនចេញមុខដោះ​ស្រាយ​អោយ​ទាន់ពេល លោក នឹងដាក់ពាក្យបណ្ដឹងតាមរយះមន្ត្រីកុងសុល​ដែលប្រចាំខេត្ត​ស្រះកែវ​ប្រទេសថៃ​អោយ​ជួយ​រក​យុត្តិធម៌ និង​ចោទ​ពី បទ​ជួញដូរ​មនុស​ឆ្លងដែន និង​ឆបោក​​ខុសច្បាប់ ព្រោះ​ក្រុមហ៊ុន​នេះធ្វើលិខិត​ឆ្លង​ដែន​បោក​ប្រាស់  ថែមទាំង​ទាម​ទារជំងឺ ចិត្ត ៦០ លាន​រៀល​ទៀត​ផង។

ចំពោះខាងក្រុមហ៊ុន (CDM) អ្នកសារព័ត៌មានយើងព្យាយាមសុំការ​បំភ្លឺដែរ​ តែទូរស័ព្ទ​ពុំ​អាច​​ធ្វើ​ទំនាក់​​ទំនង​បាន ៕

Filed in: ព័ត៌មានថ្មីៗ
© 8569 La Presse Nationale. All rights reserved. XHTML / CSS Valid.