ឈើសុក្រំ ចំនួន ៧២ដុំ ត្រូវបាន បង្ក្រាបនៅ ចំការ កៅស៊ូ មួយកន្លែង ក្នុងស្រុក អណ្តូងមាស ខេត្តរតនៈគិរី

ឈើសុក្រំ ចំនួន ៧២ដុំ ត្រូវបាន បង្ក្រាបនៅ ចំការ កៅស៊ូ មួយកន្លែង ក្នុងស្រុក អណ្តូងមាស ខេត្តរតនៈគិរី

ឈើសុក្រំ មុខ12×៤០ ឫ៦០× ២,២ម៉ែត្រ ចំនួន ៧២ដុំ ត្រូវបាន បង្ក្រាបដោយ ព្រះ​រាជ អាជ្ញារង លោកជា សុភ័ក្ត្រ កាលពីថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុង ចំការ​កៅស៊ូ ភូមិបាលែ ឃុំម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី ដែលមាន ជន​ល្មើ​ស ឈ្មោះពៅ កូនចែមុំ និងតាហុង ។ ជនល្មើស ឈ្មោះពៅ នេះអះអាង ថា​ខ្លួន បច្ចុប្បន្ន រស់នៅភូមិ កើតហេតុ ខាងលើ និងមានស្រុក កំណើត នៅ​រាជធានី ភ្នំពេញ ហើយជន ល្មើសមាន ចេតនា រារាំង ការចុះ អនុវត្ត នីតិវិធី របស់ តុលាការ តែមិនបាន សម្រេច ។

នៅក្នុង ប្រតិបត្តិការ នៃការ ចុះបង្ក្រាប បទល្មើស ខាងលើ​នេះ មានការ ចូលរួម ដោយកម្លាំង ជំនាញ រដ្ឋបាល ព្រៃឈើ បរកែវ កម្លាំង នគរ​បាល ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដឹកនាំផ្ទាល់ ដោយព្រះរាជ អាជ្ញារង អមសាលា ដំបូងខេត្ត រតនៈគិរី លោកជា សុភ័ក្ត្រ ។ ក្នុង រយៈពេល នៃការ បង្ក្រាប បទល្មើស ខាងលើគេ សង្កេត ឃើញថា ម្ចាស់ឈើ សុក្រំខាងលើ មានចេតនា បង្អាក់ ចំពោះ ការអនុវត្ត នីតិវិធី បង្ក្រាប បទល្មើស ជាក់ស្តែង របស់កង កម្លាំង ដោយគេ សង្កេត ឃើញថា ជនប្រព្រឹត្ត បទល្មើស បានទូរស័ព្ទ ទៅឆ្វេកឆ្វាច ទៅ​អ្នក មានអំណាច ក្នុងស្រុក និងខេត្ត ពិសេស ជនប្រព្រឹត្ត បទល្មើស ម្នាក់នេះ បាន​​និយាយ ក្តែងៗថា គេនឹង ទូរស័ព្ទទៅ អភិបាល ខេត្តសិន ។ មិនតែ ប៉ុណ្ណោះ បុគ្គលជា ជនល្មើស បានតវ៉ា ផ្លូវច្បាប់ ជាមួយ ព្រះរាជអាជ្ញា ព្រមទាំង បានប្រើ សម្ដីយក ឈ្មោះថ្នាក់ ដឹកនាំ កំពូលខេត្ត មកជជែក ចំពោះមុខ លោកព្រះរាជ អាជ្ញា និងកម្លាំង ជំនាញ រួមទាំង ក្រុមអ្នក សារព័ត៌មាន យ៉ាងច្រើន ។ តែការ អន្តរាគមន៍ ស្វែងរក ជំនួយពី ជនល្មើស ទៅកាន់ មន្ត្រីធំៗ ក្នុងខេត្តមាន អភិបាល​ខេត្ត ជាដើមនោះ មិនបាន សម្រេចដូច បំណងរបស់ ខ្លួននោះឡើយ ខណៈ លោក​​​​ជា សុភ័ក្ត្រ ព្រះរាជ អាជ្ញារង សាលា ដំបូងខេត្ត បានប្រើ ឆន្ទានុសិទ្ធិ តាម​គតិ យុត្តិច្បាប់ បង្ក្រាប បទល្មើស ជាក់ស្តែង ទាល់តែបាន សម្រេច យ៉ាង​ជោគ​ជ័យ បើទោះបី បទល្មើស ជាក់ស្តែង ខាងលើ មានមន្ត្រី ជាអ្នកមាន អំណាច ធ្វើ​ការ​រារាំង ដោយប្រយោល យ៉ាងច្រើន ក៏ដោយចុះ ។

ថ្វីត្បិតតែ ម្ចាស់ឈើ ដែល​ជា ជនល្មើស រក្សាទុកឈើ សុក្រំ គ្មានច្បាប់ អនុញាត ដោយល្មើស ច្បាប់មិ​នត្រូវ បានឃាត់ ខ្លួនភ្លាមៗ នៅនឹង កន្លែង កើតហេតុមែន ប៉ុន្តែ សមត្ថកិច្ច និងតុលាការ ធ្វើតាម នីតិវិធី តាមផ្លូវច្បាប់ នៅពេលក្រោយ ក៏មិនដឹង ព្រោះជា សិទ្ធិផ្លូវច្បាប់ របស់ អំណាច តុលាការ? ។ តែសូម បញ្ជាក់ថា ខណៈដែល លោកព្រះរាជ អាជ្ញា ដឹកនាំ កម្លាំង ជំនាញ រដ្ឋបាល ព្រៃឈើ ដែលកម្លាំង ប្រដាប់ អាវុធ ផ្សេងទៀត មិនទាន់ បានមកទាន់ ខណៈនោះ ជនប្រព្រឹត្ត បទល្មើស បានគេចខ្លួន បាត់អាច សង្ស័យថា មានអ្នក ការពារជា មន្ត្រីៗ ដែលជនល្មើស បានស្នើសុំ អន្តរាគមន៍ នោះពន្យល់ ផ្លូវច្បាប់បាន មុនបន្តិច កុំអីត្រូវ បានវាយខ្នោះ បាត់ទៅហើយ ។ លោក​ឡេង យុគ នាយផ្នែក រដ្ឋបាល ព្រៃឈើ បរកែវ បានបញ្ជាក់ ប្រាប់ក្រុម អ្នកយក ព័ត៌មាន នៅកន្លែង កំពុង បង្ក្រាបថា ឈើល្មើស ច្បាប់ទាំងនេះ ត្រូវដឹក​តាម រថយន្ត ជួលទៅ រក្សាទុក នៅផ្នែក រដ្ឋបាល ព្រៃឈើ បរកែវ ដើម្បី ចាត់ការ បន្តតាម នីតិវិធី ៕

15750358_626108674262697_322202245_n

15781826_626108590929372_1325924931_n

15801629_626108610929370_390840153_n

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.