ករណី សមត្ថិច្ច ចម្រុះចុះ ចាប់ឈើ គ្រញូងពី ប្រជាពលរដ្ឋ ដែលឆ្លងដែន ចូលកាន់ នៅដីថៃ នៅចំណុច បង្គោល សីមាលេខ ១៣ស្ថិតនៅ ក្នុងភូមិ ស្រះទឹក សង្កាត់ កូនគ្រៀល ក្រុងសំរោង ខេត្ត ឧត្ដរមានជ័យ កាលពីថ្ងៃ ទី១៧ ខែធ្នូ នៅវេលា ម៉ោង១១ ថ្ងៃត្រង់ ត្រូវបានគេ អះអាងថា ផ្ដើមចេញ ពីការដែល ប្រជាពលរដ្ឋ មិនព្រម លក់ឲ្យ មន្ត្រីយោធា ឈ្មោះដុះ ជា នៅអង្គភាព កងពល តូចថ្មើរជើង លេខ៤២ ។ ព្រោះមុន ពេលចុះ បង្ក្រាបគឺ មន្ត្រីយោធា ឈ្មោះដុះ ជា បានឲ្យ មេការឈ្មោះ លុង ចុះទៅ ទិញពី ប្រជាពលរដ្ឋ ដែលស្ពាយ ឈើឆ្លងដែន ចូលមក ដីខ្មែរ ប៉ុន្តែដោយ ឲ្យតម្លៃ ថោកពេក ប្រជាពលរដ្ឋ មិនព្រម លក់ទើប លេចចេញ ហេតុការ ចុះបង្ក្រាប ពីកម្លាំង ចម្រុះ រឹបអូស យកទទេ ដូចឃើញ ក្នុងរូបភាព នេះជា ភស្ដុតាង ស្រាប់ ។
ចំណែក ឈើគ្រញូង ជាង៣០ដុំ ត្រូវបាន ប្រជាពលរដ្ឋ បញ្ជាក់ ប្រាប់ថា ពុំបាន យកទៅ ប្រគល់ឲ្យ មន្ត្រីជំនាញ រដ្ឋបាល ព្រៃឈើឡើយ គឺលក់ចែក លុយគ្នា ចាយដោយ មិនខុសអ្វី ពីពាក្យថា អ្នកឡើង ហត់មែន តែបាន ត្រឹមបេះ ទម្លាក់ ឯអ្នក អង្គុយ ប្រឡេះ ឯណោះទេ ដែលបាន ស៊ីឡើង ប៉ោងពោះ ព្រោះបើ សមត្ថកិច្ច ពិតជាមាន ចេតនា ចង់ទប់ស្កាត់ មិនឲ្យ មានការ ឆ្លងដែន ចូលទៅ កាប់ឈើ គ្រញូងនៅ ទឹកដីថៃ ដែលជួប ហានិភ័យ ដោយការ បាញ់ប្រហារ ក៏មាននោះ គេគួរនាំ យកទាំង ពលរដ្ឋ ដែលស្ពាយ ឈើគ្រញូង ទៅអប់រំ មិនមែន យកតែឈើ ញាត់ក្នុង គូថឡាន បើកចេញ ដូចចោរប្លន់ បែបហ្នឹង នោះឡើយ ។
ក្នុងនាម គណៈ បញ្ជាការ ឯកភាព ខេត្តឧត្ដរមានជ័យ ក្រោមអំណាច ឯកឧត្ដម ស ថាវី ដែលប្រមុខ រាជរដ្ឋា ភិបាល បានប្រកាស ដាក់បញ្ហា ទប់ស្កាត់ បទល្មើស ព្រៃឈើ ទៅឲ្យ អាជ្ញាធរថ្នាក់ ក្រោមជាតិ ជាអ្នក ទទួល ខុសត្រូវ មិនគួរ ទទួលបាន ព័ត៌មាន ព្រមទាំង រូបភាព បែបហ្នឹងហើយ សម្ងំស្ងៀម ហាក់បី ដូចជា គ្មានរឿងអ្វី កើតឡើង នោះឡើយ ។ ព្រោះទីតាំង ស្ដុងកឈើ គ្រញូង របស់មន្ត្រី យោធា ប្រើអំណាច ទិញឈ្មោះ ដុះ ជា គឺនៅចម្ងាយ ៣០០ម៉ែត្រ ពីកន្លែង ចាប់តែ ប៉ុណ្ណោះ ។
បើជា គោលការណ៍ ដើម្បី ទប់ស្កាត់ ការឆ្លងដែន កុំឲ្យ ប្រជាពលរដ្ឋ បន្តទៅ លួចឆ្លងដែន កាប់ឈើ គ្រញូង នៅដីថៃ តទៅទៀត មានតែ ទប់ស្កាត់ អ្នកទិញ ដូចមន្ត្រី យោធា ឈ្មោះដុះ ជា ឲ្យអស់ទៅ តើពួក គាត់អាច ស្ដាយឈើ គ្រញូង យកទៅ លក់ដល់ ប្រទេស យួនធ្វើម្តេច នឹងកើតទៅ ។ ទោះបីថា វិធានការ បែបទប់ស្កាត់ ប្រភព អ្នកទិញ ក៏មិនអាច ឲ្យបទល្មើស ឆ្លងដែន លួចទៅ កាប់ឈើ គ្រញូង នៅដីថៃ បានទាំងស្រុង ប៉ុន្តែក៏ អាចឲ្យ មានការ ថមថយចុះ ខ្លាំងប្រថុយ នឹងគ្រោះថ្នាក់ បានច្រើនដែរ ៕