ប្រជាពលរដ្ឋ នៅភូមិ ព្រែករាំង ចូលរួម ទប់ស្កាត់ មិនឲ្យ តុលាការ ខេត្តកណ្ដាល អនុវត្ត សាលក្រម លើផ្ទះ អាំ ហាយ

ប្រជាពលរដ្ឋ នៅភូមិ ព្រែករាំង ចូលរួម ទប់ស្កាត់ មិនឲ្យ តុលាការ ខេត្តកណ្ដាល អនុវត្ត សាលក្រម លើផ្ទះ អាំ ហាយ

បទបញ្ជា របស់ អភិបាល ក្រុងតាខ្មៅ លោកហេង ធៀម ដាក់កាល បរិ​ច្ឆេទ នៅព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៨និង៣០នាទី ដើម្បី អនុ​វត្ត សលាដីកា លេខ២៦៣(គ) ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ របស់ តុលា​ការ កំពូល ដើម្បីរុះរើ ផ្ទះលោក ហែមហៃ ហៅអាំ ហាយ ជាលើកទីបី ប៉ុន្តែ ត្រូវរារាំង ដោយប្រជា ពលរដ្ឋ ប្រមាណ ៧០នាក់ ។ ដោយមើល ឃើញពី កម្លាំង ប្រជា​ពលរដ្ឋ គាំទ្រលោក ហែម ហៃ មានចំនួន ច្រើននៅ ពេញមុខផ្ទះ លោក​ហេង ធៀម អភិបាល ក្រុងតាខ្មៅ ដែលចុះ ទៅពិនិត្យ ផ្ទាល់បាន សម្រេច​ឲ្យ ម្ចាស់ផ្ទះ រៀបចំ ផ្ដិតស្នាម មេដៃ ប្រជាពលរដ្ឋ ដែលចូល មកគាំទ្រ មិនឲ្យ មានការ អនុវត្ត សាលក្រម ។

ដោយមាន ការឯកភាព ពីអភិបាល ក្រុងតាខ្មៅ លោកហែម ហៃ ដែល​រស់នៅ ផ្ទះទទួល មរតកពី បងស្រី បង្កើត តាំងពីឆ្នាំ ១៩៩២ មកទទួល បានការ គាំទ្រពី ប្រជាពលរដ្ឋ ក្នុងភូមិ ព្រៃរាំង ផ្តិតមេដៃ ឲ្យចំនួន ១៧៤នាក់ ។ ម្យ៉ាង​វិញ​ទៀត ស្របពេលដែល តុលាការ ដឹកនាំ កម្លាំងមក អនុវត្ត សាលក្រម ដើម្បីរុះរើ ផ្ទះគាត់ លោកហែម ហៃ ហៅ អាំហាយ បានប្រកាស នៅមុខ ប្រជាពលរដ្ឋ និង​កម្លាំង ចុះអនុវត្ត ថាបើ ឈ្មោះអាំ សុខ អាចរក មនុស្សបាន ត្រឹម១០ គ្រួសារ មកគាំទ្រ ថាទីតាំង ដីដែល គាត់រស់នៅ ជារបស់ ខ្លួនបានគឺ រូបគាត់នឹង រើឥវ៉ាន់ ចុះចេញ ដោយមិន ចាំបាច់មាន ការអនុវត្ត ទាំងបង្ខំ នោះឡើយ ។

លោកហែម ហៃ បានចាត់ទុក សាលក្រម តុលាការ ទាំង៣ថ្នាក់ គឺ​សម្រេច​ ក្តីដោយពុំ បានសម្អាង ទៅលើសាក្សី ឬចុះមក ស៊ើបអង្កេត ដល់​មូលដ្ឋាន នោះ​ឡើយ ដោយផ្អែក តែទៅលើ ការលើកឡើង របស់ឈ្មោះ អាំ សុខ ម្ខាងតែ ប៉ុណ្ណោះ ។ ដោយការ សម្រេចក្តី មិនបាន ឆ្លុះបញ្ចាំង ពីការពិត ជាក់ស្ដែង នេះ​ហើយ ទើបសូម្បី តែប្រជា ពលរដ្ឋ ដែលរស់នៅ ក្នុងភូមិ បានដឹងច្បាស់ ពីការរស់ នៅកាន់កាប់ ដីនេះ របស់ ក្រុមគ្រួសារ លោកគឺ គេសម្រេច ចិត្តចូលរួម ការពារ រារាំង មិនឲ្យមាន ការអនុវត្ត សាលក្រម ដែលមាន លក្ខណៈ លម្អៀង ខុសពីការ ពិតជាក់ស្ដែង ។

បច្ចុប្បន្ននេះ លោកហែម ហៃ ដែលទទួល រងនូវការ គំរាមពី ការអនុវត្ត សាលក្រម ជាលើកទី៣ មិនបាន សម្រេច បានដាក់ ពាក្យបណ្ដឹង សុំសើរើ រឿងក្តី របស់លោក ឡើងវិញ ទៅក្រសួង យុត្តិធម៌ រង់ចាំការ សម្រេច តែប៉ុណ្ណោះ ។ ចំណែក ស្នាមមេដៃ ប្រជាពលរដ្ឋ ទាំង១៧៤ នាក់រស់នៅ ក្នុងភូមិ ព្រែករាំង ឃុំ​កំពង់ សំណាញ់ ក៏លោក បានដាក់ ជូនសាលា ក្រុងតាខ្មៅ ដើម្បីពិនិត្យ ជាក់​ស្ដែង តាមការ ចង់បានពី លោកហេង ធៀម អភិបាល ក្រុងតាខ្មៅ រួចរាល់​អស់ ហើយដែរ ។

ដូចឃើញ ស្ថានភាព ជាក់ស្ដែង ស្របពេល ដែលកម្លាំង សមត្ថកិច្ច និង​អាជ្ញាធរ ក្រុងតាខ្មៅ ក៏ដូចជា នៅមូលដ្ឋាន សង្កាត់ កំពង់ សំណាញ់ ដែលចុះ មក​អនុវត្ត សាលក្រម ជាលើកទី៣ គឺកម្លាំង ប្រជាពលរដ្ឋ នៅក្នុងភូមិ ព្រែករាំង ដែល​ស្គាល់ ពីសាវតា លោកហែម ហៃ និងឈ្មោះ អាំ សុខ ច្បាស់ពិតជា បានឈឺឆ្អាល​​ ចំពោះ សាលក្រម ដែលពុំមាន យុត្តិធម៌ឡើយ ។   ម្យ៉ាងវិញទៀត លោកហែម ហៃ ដែលមក រស់នៅ ជាមួយ បងស្រី បង្កើតតាំងពី ឆ្នាំ១៩៩២ រហូតមក ដល់ឆ្នាំ ២០១២ គឺមាន រយៈ​ពេល រហូតដល់ ២០ឆ្នាំ បើផ្អែក លើច្បាប់ ភូមិបាល គឺបើរស់នៅ ៥ឆ្នាំ ដោយគ្មាន ការជំទាស់ ពីភាគី ណាអាច សន្មត់ បានថា លោកហែម ហៃ មានសិទ្ធិ រស់នៅ ស្របច្បាប់ ទៅហើយ ។

ចំណែក ឈ្មោះអាំ ចំរើន និងឈ្មោះ អាំ សុខ ទោះបីជា ក្មួយម្ចាស់ កម្មសិទ្ធ បាន​​រស់នៅ ជាមួយ ម្ដាយមីង តាំងពីឆ្នាំ ១៩៧៩ ក៏ពិតមែន ប៉ុន្តែ ពួកគេបាន ចាក​ចេញ ទៅរស់នៅ ក្រៅផ្ទះ រហូតមាន ការសាងសង់ ផ្ទះផ្ទាល់ខ្លួន រស់នៅ ថែម​ទៀត ផង ។ ដោយមើល ឃើញពី សាលក្រ មអយុត្តិធម៌ បែហ្នឹង ហើយទើប លោកហែម ហៃ សំណូមពរ ដល់ក្រសួង យុត្តិធម៌ មេត្តាពិនិត្យ លើពាក្យ បណ្ដឹង សុំសើរើ រឿងក្ដី របស់លោក ឡើងវិញ ដោយក្តី សណ្ដោស ប្រណី ដើម្បីធានា បានថា យុត្តិធម៌ ដែលរូប លោកហែម ហៃ កំពុង ទាមទារគឺ នៅមិនទាន់ ហួសពេល នៅឡើយ នោះទេ ៕

Picture1

Picture2

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.